ជីវិតកម្សាន្ដ
តារាសម្ដែងកម្ពុជា ២ រូប ឈ្នះពាន popular actress of the year ពីកម្មវិធី Asia Top Award 2023
ជារឿងដ៏រំភើប និងត្រេកអរខ្លាំងណាស់ សម្រាប់តារាសម្ដែងរបស់កម្ពុជា ២ រូប ដោយក្នុងនោះគឺមានស្រីស្អាត ស៊ីន យូប៊ីន និងកំលោះសង្ហា ខាត់ វ៉ៃហាំង ដែលអ្នកទាំងពីរទើបទទួលបានការឈ្នះពានរង្វាន់ popular actress of the year ពីកម្មវិធី Asia Top Award 2023 នៅប្រទេសថៃ។

បន្ទាប់ពីទទួលដំណឹង នៃការឈ្នះពានរង្វាន់ popular actress of the year ពីកម្មវិធី Asia Top Award 2023 នៅប្រទេសថៃ នេះដែរ ឃើញមានអ្នកគាំទ្រជាច្រើន បានសម្ដែងក្ដីរំភើប និងចូលរួមអបអរដល់ពួកគេទាំង ២ នាក់ ផងដែរ។ ចំណែកសាមីខ្លួន បានបញ្ចេញចំណាប់អារម្មណ៍យ៉ាងរំភើប ក្រោយទទួលបានពានរង្វាន់ដ៏អស្ចារ្យមួយនេះ។

កញ្ញា ស៊ីន យូប៊ីន បានថ្លែងប្រាប់ថា «ពានរង្វាន់តារាសម្ដែងស្រីដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ(popular actress of the year) ផ្ដល់ដោយកម្មវិធី ASIA TOP AWARD 2023 ពីប្រទេសថៃ។ ជោគជ័យថ្ងៃនេះ មិនមែនសម្រាប់តែ Yubin ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល សូមចូលរួមសាទរជាមួយ Yubin ទាំងអស់គ្នា proud to be Khmer»។

លោក ខាត់ វ៉ៃហាំង ក៏បាននិយាយដែរថា «ទាំងនេះបានមកពីអ្នកគាំទ្រទាំងអស់គ្នា អគុណដែលបានផ្ដល់កម្លាំងចិត្តឲ្យពួកយើង ,We got popular actor andactressfrom AsiaTop Award 2023»។

ក្នុងនោះ ក៏មានការអបអរសាទរទៅកាន់តារាសម្ដែងស្រីប្រុសរបស់ប្រទេសកម្ពុជា គឺ លោក Khat Vaihang និង កញ្ញា Shin Yubin ស៊ីន យូប៊ីន ដែលបានឈ្នះពានរង្វាន់ popular actor and actress ពីកម្មវិធី Asia Top Award 2023 នៅឯប្រទេសថៃ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


