ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា តារាឆ្នើមលើកពាន Outstanding Ceo Award 2023
ពិធីការិនី ឌួង ហ្សូរីដា បានលើកពានជាអគ្គនាយិកាឆ្នើមប្រចាំឆ្នាំ ២០២៣ (Outstanding CEO Award2023) ពី Ceo MasterClub ដែលពិធីនេះរៀបចំកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ នៅវិមានដឺ ព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា,លោកគ្រូធំ បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក Ceo Master Club និងម្ចាស់អាជីវកម្ម កម្ពុជា ជាច្រើននាក់ទៀត។

ឌួង ហ្សូរីដា បានប្រាប់អ្នកយកព័ត៌មានថា ពាន Outstanding Ceo Award 2023 នេះ ផ្ដោតលើអគ្គនាយក ឬ អគ្គនាយិកា ដ៏ឆ្នើមប្រចាំឆ្នាំ ហើយខាង Ceo Master Club មានគណៈកម្មការវាយតម្លៃច្បាស់លាស់ ពោល ទាល់តែក្រុមហ៊ុនមានស្តង់ដារគ្រប់គ្រាន់ ទើបអាចប្រលងយកពានមួយនេះបាន។
ហ្សូរីដា បន្ថែមថា កាលពីឆ្នាំ ២០១៨ នាងបានបញ្ចប់ការសិក្សាទាំង ១៣ វគ្គ ពី Ceo Master Club ហើយពានមួយនេះជាលើកទី ១ សម្រាប់ក្រុមហ៊ុននាង ដែលទទួលបាន ព្រោះទាល់តែមានសម្ថភាព ហើយក្រុមហ៊ុនសមស្របតាមស្តង់ដារក្នុងនាមជាសហគ្រិនទើបមេប្រយោគផ្ដល់ឲ្យឈ្នះពានមួយនេះបាន។ ហ្សូរីដា ថា កាលពីឆ្នាំ ២០១៦ នាងមានក្រុមហ៊ុនតែ ២ ទេ គឺ Cambodia Super Model និងដាណាម៉ា កាត់ដេរ តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រីកក្រុមហ៊ុនជាបន្តបន្ទាប់ ហើយពាននេះបើរកស៊ីខាត ក៏គេមិនឲ្យឈ្នះពានដែរ។

ហ្សូរីដា បន្ថែមទៀតថា ក្នុងនាមជាសហគ្រិនម្នាក់ ពានមួយនេះជាកិត្តិយសមួយសម្រាប់រូបនាងជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ព្រោះពានហ្នឹងមិនមែនអ្នកណាចង់បានត្រូវតែបាននោះទេ គឺមានក្រុមហ៊ុនដល់ទៅ ១០០ ដែលចូលរួមប្រកួត តែពាន Outstanding Ceo Award 2023 ឆ្នាំនេះ ទទួលបានតែ ១០ នាក់ទេ ហើយក្នុងនោះគឺមាននាងម្នាក់ដែរ។ នាងថា ក្រោយទទួលបានពានមួយនេះហើយ ក្រុមហ៊ុននាងក៏អាចវិនិយោគជាមួយក្រុមហ៊ុនបរទេសបានដែរ ព្រោះអ្នករកស៊ីធំៗ គេត្រូវការក្រុមហ៊ុនស្តង់ដារ មានការបង់ពន្ធត្រឹមត្រូវ និងទទួលស្គាល់ពីរដ្ឋាភិបាល ដូចជាការទទួលបានពានមួយនេះដែរ។
គិតត្រឹមឆ្នាំ ២០២៣ នេះ ឌួង ហ្សូរីដា មានក្រុមហ៊ុនដូចជារៀបចំក្រុមម៉ូដែល(Agency) ហាងកាត់ដេរដាណាម៉ា,Mudhita Tranding Co.Ltd ជាក្រុមហ៊ុននាំចូលគ្រឿងសម្អាង និង ផលិតគ្រឿងសម្អាងខ្លួនឯង,ហាងTube Caffee និងហាងCaf’e Amazon ផងដែរ។

ហ្សូរីដា ថា សម្រាប់ឆ្នាំ ២០២៤ នេះ ដោយសារតែពិភពលោកប្រឈមវិបត្តិសេដ្ឋកិច្ចជាសកល ហេតុ នេះ នាងផ្អាកគម្រោងពង្រីកអាជីវកម្ម គឺធ្វើយ៉ាងណាទប់លំនឹងក្រុមហ៊ុនឲ្យដំណើរការធម្មតា និងមិនចំណាយអត់ប្រយោជន៍ទៅលើអ្វីដែលមិនចាំបាច់នោះទេ និយាយទៅមិនចាយវាយផ្ដេសផ្ដាសនោះទេ គឺមិនធ្វើអ្វីល្អតែមុខឡើយ តែពង្រឹងលើការផលិត និងនាំចូលផលិតផលមានគុណភាព។ ហ្សូរីដា អះអាងថា ក្រៅពីពាន Outstanding Ceo Award 2023 នេះ ក្រុមហ៊ុននាងធ្លាប់ទទួលបានពាននៅក្រៅស្រុក ៥ ទៅ ៦ ដង មកហើយ។
ឆ្លើយតបសំណួរថា តើហេតុអ្វីបានជា កញ្ញា ឌួង ហ្សូរីដា សម្រេចចិត្តដកខ្លួនពីការងារពិធីការិនីមកពង្រឹងអាជីវកម្មតាម Online នោះ នាងថា គឺកត្តាអាយុ ហើយគិតថាត្រូវគិតដល់គោលដៅជីវិតឲ្យពិតប្រាកដ តែការចាកចេញពីសិល្បៈនេះមិនមែននាងបញ្ចប់អាជីពសិល្បៈទាំងស្រុងទេ តែ Fan នាងនៅតែឃើញនាងតាមរយៈការ Live លក់ផលិតផល ហើយនាងស្ម័គ្រចិត្តជានិច្ចក្នុងការជួយដល់ការងារសង្គមដោយមិនយកថវិកាទេ ព្រោះនាងមានថ្ងៃនេះ ក៏ដោយសារតែសិល្បៈ អីចឹងមិនភ្លេចសិល្បៈឡើយ។

ឌួង ហ្សូរីដា បាននិយាយទាំងសម្រក់ទឹកភ្នែកនៅថ្ងៃនាងទទួលពាន Outstanding Ceo Award 2023 ដោយនាងនឹកដល់ម្ដាយនាងលោកស្រី យ៉ាលីន សុខលីម ដែលទទួលមរណភាព ក្នុងជន្មាយុ ៦០ ឆ្នាំ កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ដោយសារតែជំងឺមហារីក។
ហ្សូរីដា ថ្លែងទាំងហូរទឹកភ្នែកថា ជោគជ័យទាំងអស់នេះគឺជាអ្វីដែលម្ដាយនាងចង់ឃើញ។ នាងថា សមិទ្ធផលទាំងអស់នេះគឺជារបស់គាត់(ម្ដាយ)អ្នកបង្កើតនាងមកក្លាយទៅជាស្ដ្រីដ៏រឹងមាំនៅថ្ងៃនេះ។
ហ្សូរីដា ថា ពានដែលទទួលបាននេះ នាងសូមឧទ្ទិសកុសលជូនដល់ម្ដាយនាង ព្រោះទោះជាលោកបានចាកចេញពីនាងទៅហើយក្ដី ប៉ុន្តែអារម្មណ៍នាងនៅតែគិតថាលោកនៅក្បែៗ និងតាមថែរក្សានាងជានិច្ច។ នាងថា បុគ្គលិកនាងគ្រប់ផ្នែកជាអ្នកនៅពីក្រោយខ្នង នៃភាពជោគជ័យរបស់នាង ពិសេសអតិថិជនទាំងអស់ជាអ្នកគាំទ្រក្រុមហ៊ុន Mudhita Tranding Co.Ltd ដែលដំណើរការដោយរលូនអស់រយៈពេល ៦ ឆ្នាំ មកនេះ។
គួរបញ្ជាក់ថា ឌួង ហ្សូរីដា ជាសមាជិកពេញមួយជីវិតរបស់ Ceo Master Club លេខរៀង ទី ១៥១ ហើយក្រុមហ៊ុនដែលនាងយកទៅប្រកួតឆ្នាំ ២០២៣ នេះ គឺក្រុមហ៊ុន Mudhita Tranding Co.Ltd រហូតទទួលបានពានជាអគ្គនាយិកាឆ្នើមប្រចាំឆ្នាំ ២០២៣ (Outstanding Ceo Award 2023 )៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?