ជីវិតកម្សាន្ដ
តារាចម្រៀងប្រុសហុងកុង ១០រូប មានទ្រព្យរាប់លានដុល្លារ ដែលរកបានពីអាជីពសិល្បៈកន្លងមក
មិនខុសពីប្រទេសអាស៊ីទៀតលើពិភពលោក តារាចម្រៀងនៅឯទីក្រុងកុងកុងបាននិងកំពុងតែកើបប្រាក់យ៉ាងច្រើនសន្ធឹកពីចំណូលដែលពួកគេទទួលបានពីអាជីពសិល្បៈ។ ក្នុងនោះមានអ្នកខ្លះជាតារាចម្រៀង ខ្លះទៀតជាក្រុមតន្រ្តីករដែលពេញនិយមបំផុត និងមានកេរ្ត៍ឈ្មោះល្បីល្បាញខ្លាំងមិនធម្មតា។
នៅក្នុងអត្ថបទនេះ យើងខ្ញុំនឹងបង្ហាញជូនអ្នកនូវតារាចម្រៀងហុងកុងប្រុស១០រូប ដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ ២០២៣។
Jackson Wang ទ្រព្យសម្បត្តិសុទ្ធ៖ ១ លានដុល្លារ

Jackson Wang ជាតារាចម្រៀង/ក្រុមចម្រៀងហុងកុងដែលទទួលបានប្រាក់កម្រៃច្រើនបំផុតនាបច្ចុប្បន្ននេះ។ ក្នុងឆ្នាំ ២០២៣ អតីតសមាជិកក្រុម got7 រូបនេះទទួលបានប្រាក់ចំណូលចន្លោះពី ៩៣៧.៤ដុល្លារ ទៅ ១.២លានដុល្លារ ហើយជាប់ចំណាត់ថ្នាក់លេខ១។ Jackson បានចេញបទចម្រៀងសរុបចំនួន ៦៤ដោយរាប់ចាប់តាំងពីលោកផ្ដើមអាជីពរបស់ខ្លួនក្នុងឆ្នាំ ២០១៤។
មិនត្រឹមប៉ុណ្ណឹងនោះទេ Jackson ក៏ជាតារាចម្រៀងរ៉េបហុងកុង និងជាអ្នករាំដែលមានមូលដ្ឋាននៅប្រទេសចិន។ គាត់គឺជាស្ថាបនិកនៃស្លាកកំណត់ត្រា Team Wang និងជានាយកច្នៃប្រឌិត និងជាអ្នកដឹកនាំអ្នករចនាម៉ូដម៉ាក Team Wang Design។ គាត់សកម្មនៅក្នុងប្រទេសចិនដីគោកក្នុងនាមជាសិល្បករទោល និងជាពិធីករទូរទស្សន៍ផងដែរ។
Accusefive ទ្រព្យសម្បត្តិសុទ្ធ៖ ៦៥៧.២ដុល្លារ

Accusefive គឺជាតារាចម្រៀង/ក្រុមតន្រ្តីហុងកុងដ៏ពេញនិយម។ ក្នុងឆ្នាំ ២០២៣តារាចម្រៀងរូបនេះអាចរកបានចន្លោះពី ៥៨៨.៩ដុល្លារនិង ៧២៥.៥ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ២។ មកទល់ពេលនេះ លោកបានចេញបទចម្រៀងសរុបចំនួន ៣៥បទ។
Anson Lo ទ្រព្យសម្បត្តិសុទ្ធ៖ ៤៧២.៥ដុល្លារ

Anson Lo គឺជាតារាចម្រៀង/ក្រុមតន្ត្រីហុងកុងដ៏ល្បីល្បាញ។ ក្នុងឆ្នាំ ២០២៣ Anson Lo ទទួលបានប្រាក់ចំណូលចន្លោះពី ៤២៣.៤ដុល្លារ និង ៥២១.៥ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ៣។ សព្វថ្ងៃ Anson Lo បានចេញបទចម្រៀងសរុបចំនួន ១៦។
Eason Chan ទ្រព្យសម្បត្តិសុទ្ធ៖ ៤០៦.៤ដុល្លារ

Eason Chan គឺជាអ្នកចម្រៀង/ក្រុមតន្រ្តីហុងកុងដែលមានប្រាក់ចំណូលល្អមិនខុសពីអ្នកខាងលើប៉ុន្មាននោះទេ។ ក្នុងឆ្នាំ ២០២៣ Eason Chan រកបានចន្លោះពី ៣៦៤.១ដុល្លារ ទៅ ៤៤៨.៦ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ៤។ Eason Chan បានចេញបទចម្រៀងសរុបចំនួន ១៤បទ ខណៈដែលលោកបានចាប់ផ្តើមអាជីពរបស់ខ្លួននៅឆ្នាំ ១៩៩៥មកម៉្លេះ ។
លើសពីនេះទៀតសោត Eason Chan គឺជាតារាចម្រៀង និងជាតារាសម្តែងហុងកុងដ៏ល្បីល្បាញដែលជាប់ចំណាត់ថ្នាក់លេខ៦ នៅក្នុងបញ្ជីឈ្មោះកំពូលតារាល្បីទាំង ១០០របស់ចិនក្នុងឆ្នាំ ២០១៣ ។ នៅឆ្នាំ ២០០៦ អាល់ប៊ុម U87 របស់លោកត្រូវបានគេដាក់ឈ្មោះថា អាល់ប៊ុមអាស៊ីទាំងប្រាំដែលមានតម្លៃខ្ពស់ របស់ទស្សនាវដ្តី Time ផងដែរ។
Ian ទ្រព្យសម្បត្តិសុទ្ធ៖ ៣២៦.៦ដុល្លារ

Ian គឺជាអ្នកចម្រៀង/ក្រុមតន្រ្តីហុងកុងដែលមានប្រាក់ចំណូលខ្ពស់មិនធម្មតា នៅឆ្នាំ ២០២៣ Ian បានទទួលប្រាក់ចំណេញចន្លោះពី ៣២៦.៧ដុល្លារ និង ៤០២.៤ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ៥តាមពីក្រោយគេ។ មកទល់ពេលនេះលោកផលិតបាននូវបទចម្រៀងសរុបចំនួន ៨ហើយ។
Keung To ទ្រព្យសម្បត្តិសុទ្ធ៖ ៣៤៣ដុល្លារ

Keung To គឺជាតារាចម្រៀង/ក្រុមតន្ត្រីហុងកុងដ៏ល្បីល្បាញ។ ក្នុងឆ្នាំ ២០២៣ Keung To ទទួលបានប្រាក់ចំណូលចន្លោះពី៣០៧.៤ដុល្លារ ទៅ ៣៧៨.៧ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ៦ ។ Keung To បានចេញបទចម្រៀងសរុបចំនួន ១១ បទ។
Dear Jane ទ្រព្យសម្បត្តិសុទ្ធ៖ ២៥៨.១ដុល្លារ

Dear Jane គឺជាអ្នកចម្រៀង/ក្រុមតន្រ្តីហុងកុងដែលមានប្រាក់ចំណូលល្អប្រសើរខ្លាំង ហើយនៅក្នុងឆ្នាំ២០២៣ ក្រុមនេះទទួលបានប្រាក់ចំណូលចន្លោះពី ២៣១.៣ដុល្លារ និង ២៨៤.៩ដុល្លារ រហូតជាប់ចំណាត់ថ្នាក់ក្រោមលេខ៧។ ក្រុមដែលមានសមាជិក៤រូប បានចេញបទចម្រៀងសរុបចំនួន ៣៣គិតត្រឹមឆ្នាំ២០២៣។
Hung Kaho ទ្រព្យសម្បត្តិសុទ្ធ៖ ២១៨.២ដុល្លារ

Hung Kaho គឺជាតារាចម្រៀង/ក្រុមតន្រ្តីហុងកុងកំពូល។ នៅឆ្នាំ ២០២៣ Hung Kaho រកបានចន្លោះពី ១៩៥.៥ដុល្លារ ទៅ ២៤០.៩ដុល្លារ ហើយជាប់ចំណាត់ថ្នាក់លេខ ៨។ Hung Kaho បានចេញបទចម្រៀងសរុបចំនួន ២៧ បទ។
Mc Cheung ទ្រព្យសម្បត្តិសុទ្ធ៖២១៨.២ដុល្លារ

Mc Cheung គឺជាតារាចម្រៀង/ក្រុមតន្រ្តីហុងកុងដ៏ល្បីល្បាញ។ ក្នុងឆ្នាំ ២០២៣ Mc Cheung បានទទួលប្រាក់ចំណេញចន្លោះពី ១៧៨.៤ដុល្លារ ទៅ ២១៩.៨ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ៩ ។ Mc Cheung បានចេញបទចម្រៀងសរុបចំនួន ៥ ។
Edan ទ្រព្យសម្បត្តិសុទ្ធ: ១៩១.៨ដុល្លារ

លោកគឺជាអ្នកចម្រៀង/ក្រុមតន្រ្តីហុងកុងដែលមានប្រាក់ចំណូលខ្ពស់មិនខុសពីអ្នកខាងលើប៉ុន្មាននោះទេ។ ក្នុងឆ្នាំ ២០២៣ Edan រកបានចន្លោះពី ១៧១.៩ដុល្លារទៅ ២១១.៧ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ១០។ Edan បានចេញបទចម្រៀងសរុបចំនួន ៧។
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


