ជីវិតកម្សាន្ដ
ផលិតករខ្មែរមួយរូប ប្រកាសលក់រថយន្តផ្ទាល់ខ្លួន យកប្រាក់ផលិតកុនរឿងថ្មី
ផលិតករខ្មែរដ៏ល្បីឈ្មោះមួយរូប លោក ហ៊ុយ យ៉ាឡេង សកម្មខាងការផលិតខ្សែភាពយន្ត បែបរន្ធត់ ព្រឺព្រួច កាលពីពេលថ្មីៗនេះ បានប្រកាសលក់រថយន្តផ្ទាល់ខ្លួន ដើម្បីយកប្រាក់ផលិតកុនរឿងថ្មី មានចំណងជើងថា «ភ្នំខ្មោច ៧ យប់ ៧ ថ្ងៃ» ដែលជាស្នាដៃនិពន្ធ និងដឹកនាំថ្មី របស់លោក នៅដើមឆ្នាំ ២០២៤ នេះ។

លោក ហ៊ុយ យ៉ាឡេង បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយសរសេររៀបរាប់យ៉ាងដូច្នេះថា «ទ្រពសម្បត្តិចុងក្រោយ ជីវិតបើមិនបានផលិតភាពយន្តស្មើនឹងស្លាប់ ប្រកាសលក់ឡានយកលុយថតភាពយន្ត បងប្អូនដែលបោះតង់ជួបខ្មោចជួយខមិនប្រាប់ផង ពេលនេះខ្ញុំកំពុងសរសេររឿង ភ្នំខ្មោច ៧ យប់ ៧ ថ្ងៃ កាដូឆ្នាំថ្មី គ្មានអ្វីក្រៅពីចង់ផលិតភាពយន្តជូនបងប្អូនទស្សនាឡើយ ខ្ញុំនឹងខិតខំបង្ហាញឱ្យអស់នូវក្បាច់គុណលងថ្មីៗ ២០២៤ ជូនបងប្អូនមិនឱ្យខកចិត្តឡើយ»។

យ៉ាងណាមិញ ផលិតករភាពយន្តខ្មែរ លោក ហ៊ុយ យ៉ាឡេង ក៏បានប្រាប់ឱ្យកម្ពុជាថ្មីដឹងដែរថា មូលហេតុដែលលោក សម្រេចចិត្តប្រកាសលក់រថយន្តជាទ្រព្យសម្បត្តិចុងក្រោយនោះ ដោយសារលោកមានឈាមជ័រជាអ្នកសិល្បៈស្រាប់។

ផលិតកររូបនេះ បន្តថា លោកពិតជាមានឆន្ទៈ និងចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្នុងការផលិតភាពយន្តថ្មី ទោះកន្លងមកការផលិតកុនរបស់លោកមិនសូវចំណេញបានប្រាក់ខ្លះក៏ដោយ។ លោកបន្ថែមថា គោលបំណងធំចម្បងរបស់លោកក្នុងការផលិតភាពយន្តនេះ គឺធ្វើយ៉ាងណាឱ្យភាពយន្តខ្មែរអាចចូលរួមប្រកួតប្រជែងជាមួយភាពយន្តបរទេសបាននៅថ្ងៃខាងមុខ ទើបលោកនៅតែបន្តការផលិតភាពនេះឡើង។

ផលិតករ លោក ហ៊ុយ យ៉ាឡេង បញ្ជាក់ទៀតថា «ពួកយើងអាចស្គាល់ប្រទេសកូរ៉េ និងប្រទេសជប៉ុន បាន ក៏ដោយសារតែភាពយន្ត ឬ រឿងកុន ទាំងនេះដែរ ម្ល៉ោះហើយ ទើបខ្ញុំនៅតែបន្តធ្វើភាពយន្តខ្មែរ ដោយសង្ឃឹមថា ថ្ងៃណាមួយភាពយន្តខ្មែរយើង នឹងរីកចម្រើនស្មើមុខស្មើមាត់ និងមានការទទួលស្គាល់ពីគុណភាព ដូចបណ្ដាប្រទេសផ្សេងទៀតនៅលើសកលលោក យើងនោះដែរ»។

ជាចុងក្រោយ លោក ហ៊ុយ យ៉ាឡេង បានស្នើដល់មហាជន និងដៃគូសហការ ទាំងអស់ សូមមេត្តាជួយគាំទ្រវិស័យភាពយន្តខ្មែរ តាមរយៈការសហការផលិតជាថវិកា ទើបវិស័យភាពយន្តខ្មែរ អាចរីកចម្រើនជឿនលឿន ស្មើមុខស្មើមាត់ ជាមួយភាពយន្តបរទេសបានយ៉ាងពិតប្រាកដ។

សូមជម្រាបថា គម្រោងផលិតភាពយន្តរឿង ភ្នំខ្មោច ៧ យប់ ៧ ថ្ងៃនេះ គឺជាស្នាដៃនិពន្ធទី ១៨ របស់ លោក ហ៊ុយ យ៉ាឡេង ដែលកន្លងមក ផលិតកររូបនេះ បានផលិតភាពយន្តជាច្រើនប្រភេទសុទ្ធតែមានការគាំទ្រខ្លាំងពីទស្សនិកជន ក្នុងនោះមានដូចជា រឿងដើមចេកជ្វា រឿងកូវីដ-១៩ រឿងវិកលចរិត រឿងធ្មប់ រឿងដើម្បីកូន និងរឿងទារុណកម្មខ្មោចជាដើម…៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


