Connect with us

ជីវិតកម្សាន្ដ

Jennie ទម្លាយអារម្មណ៍ពិតថា លែងគេងលក់ក្រោយ Lee Hyori ធ្លាប់ធ្វើសកម្មភាពមួយដាក់នាង

បានផុស

នៅ

អំឡុង​ពេល​សមាជិក​ក្រុម BLACKPINK បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី “The Seasons Season 4: Lee Hyori’s Red Carpet” របស់ Lee Hyori តារា​ស្រី​រូប​នេះ​បាន​បង្ហាញ​ថា​ពិធីការនីរូបនេះ​បាន​ធ្វើ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យនាង​គេង​មិន​លក់។

កាលពីថ្ងៃទី ០២ ខែមករា ការថតជាលើកដំបូងសម្រាប់រដូវកាលទី៤ នៃ “The Seasons: Lee Hyori’s Red Carpet” ត្រូវបានធ្វើឡើងនៅអគារថ្មីរបស់ KBS ក្នុងទីក្រុង Yeouido-dong សង្កាត់ Yeongdeungpo-gu ទីក្រុងសេអ៊ូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការបង្កើតទីភ្នាក់ងារទោលរបស់នាង ODD ATTELIER (OA) Jennie បានបង្ហាញខ្លួនជាភ្ញៀវសម្រាប់ការថតកម្មវិធីលើកដំបូង។ សមាជិកក្រុម BLACKPINK បានបង្ហាញឈុតជាមួយនឹងផ្កាសម្រាប់ Lee Hyori ។

យ៉ាងណាក៏ដោយ មុនជួបមុខគ្នា សមាជិក​ក្រុម BLACKPINK រូបនេះបានសរសេរសំបុត្រទៅកាន់​ Lee Hyori ថា “អបអរសាទរវគ្គទីមួយនៃ ‘The Seasons’ អរគុណដែលបានអញ្ជើញខ្ញុំ។ ខ្ញុំមិនអាចសប្បាយចិត្តជាងនេះទេ ដែលបានជួបនិងស្គាល់អ្នកដែលជា idol របស់ខ្ញុំជារៀងរហូត។ ខ្ញុំពិតជាស្រឡាញ់អ្នកច្រើន”។

ជាការឆ្លើយតប Lee Hyori បាននិយាយបែបលេងសើចទៅកាន់ Jennie ថា នាងមិនបានផ្តល់ព័ត៌មានកិច្ចសន្យារបស់នាងទេ។ ទោះ​បី​ជា​បែប​នេះ​ក្ដី នាង​បាន​អរគុណ Jennie ដោយ​ស្មោះ​ចំពោះ​សារផ្ញើមកនាង។ បន្ទាប់មក Lee Hyori បានបញ្ចេញមតិលើប្រជាប្រិយភាពដ៏លើសលប់របស់ Jennie ថា “ពេលខ្ញុំគិតពី Jennie ខ្ញុំចាំថា​ មានមនុស្សប៉ុន្មាននាក់មកពីជុំវិញពិភពលោកចង់អញ្ជើញនាងមែនទេ? នាងរវល់ណាស់”។

ប៉ុន្តែ Jennie បានបង្ហើបវិញថានាងគឺជាអ្នកគាំទ្រ Hyori “នៅពេលដែលខ្ញុំបានទទួលការហៅឲ្យមកទីនេះ ខ្ញុំពិតជាភ័យណាស់ ព្រោះខ្ញុំខកខានបង្ហាញមុខមួយរយៈហើយ ស្រាប់តែបង្ហាញវត្តមាននៅក្នុងកម្មវិធីទូរទស្សន៍មួយ។ ប៉ុន្តែខ្ញុំមកទីនេះដើម្បីជួប Hyori អរគុណដែលបានអញ្ជើញខ្ញុំ”

យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយនោះទេដែលអ្នកទាំងពីរជួបគ្នា ខណៈដែល Lee Hyori បានបង្ហាញទំនាក់ទំនងអតីតកាលរបស់នាងជាមួយសមាជិកក្រុម BLACKPINK ថាបានជួប Jennie ពីរដង។ ម្តងក្នុងអំឡុងពេលផ្សព្វផ្សាយ​បទចម្រៀង “Black” រហូតធ្វើឲ្យកាលណោះ Hyori បានយកដៃស្ទាបថ្ពាល់ Jennie​ ដែលជាមនុស្សនាងមិនធ្លាប់ស្គាល់សោះ ហើយក៏ជាពេលមួយដែលJennie ប្រាប់វិញថា កាលណោះនាងភ័យខ្លាំងរហូតដល់គេងមិនលក់ផងដែរ៕

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖​បញ្ជូនខ្លួនស្រ្តី ២ នាក់ទៅតុលាការ ក្រោយជាប់ចោទពី​បទ​បង្ខូច​កេរ្តិ៍​ឈ្មោះ និងជំរិតទារប្រាក់សពលោក Lee Sun-kyun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម