ជីវិតកម្សាន្ដ
លំដាប់រងទី២ អ៊ិន លក្ខិណា ស្នើសុំស្ថាប័ន MGC បើកឱកាសប្រកួតម្តងទៀតក្នុងឆ្នាំ២០២៤ នេះ
ស្រីស្អាត អ៊ិន លក្ខិណា ដែលជាបវរកញ្ញាលំដាប់រងទី២ នៃការប្រកួត Miss Grand 2023 បានបង្ហាញឆន្ទ:ចង់ចូលរួមប្រកួតដណ្តើមមកុដសាជាថ្មីម្តងទៀតនៅក្នុងកម្មវិធីប្រឡងសម្រស់ Miss Grand Cambodia សម្រាប់ឆ្នាំ២០២៤ នេះ។

តាមរយ:ដំណឹងដ៏ចាប់អារម្មណ៍នេះដែរបានធ្វើឱ្យអ្នកគាំទ្រ កញ្ញា អ៊ិន លក្ខិណា ក៏ដូចជាអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាដាក់ការទន្ទឹងរង់ចាំមើលថា លក្ខិណា អាចទទួលបានឱកាសជាថ្មីម្តងទៀងដើម្បីបង្ហាញវត្តមានចូលរួមប្រកួតកម្មវិធីនេះឬមួយយ៉ាងណានៅឡើយទេ ខណ:សំណើរបស់នាងកំពុងស្ថិតក្នុងការពិចារណាពីអ្នកគ្រប់គ្រងស្ថាប័នមួយនេះ។

អ៊ិន លក្ខិណា បានបញ្ជាក់ឱ្យដឹងថា «អ្នកទាំងអស់គ្នា Miss Grand Cambodia ២០២៣ កំពុងស្នើសុំ Mommy Sokuntea Imm ចូលរួមប្រកួតម្តងទៀតឥឡូវនេះខ្ញុំកំពុងស្ថិតក្នុងការពិចារណាចាំមើលថា Mommy បើកឱកាសឱ្យពួកខ្ញុំត្រឡប់មកវិញឬមួយយ៉ាងណា»។

ដំណឹងខាងលើនេះបានធ្វើឱ្យមហាជនអ្នកគាំទ្ររួមអ្ន កនឹងអ្នកនិយមតាមដានវិស័យប្រឡងបវរកញ្ញា នៅកម្ពុជាយល់ថាជារឿងដ៏រំភើប និងកាន់តែធ្វើឱ្យកក្រើកឆាកប្រឡងកម្មវិធី Miss Grand Cambodia ២០២៤ មិនខាន ខណ:ឆ្នាំនេះប្រជុំទៅដោយសុទ្ធតែអ្នកជើងខ្លាំង។

ជាមួយគ្នានេះ ក៏មានការស្នើផងដែរពីបណ្តាអ្នកគាំទ្រថា «តាំងមុខជា អេតមីនម្នាក់ ស្នើសុំឱ្យ Mommy Sokunthea Imm ម្ចាស់កម្មសិទ្ធិ Miss Grand Cambodia “សុំឱ្យលក្ខិណា ចូលមកវិញម្តងទៀតនៅឆ្នាំ2024 នេះ “ Leakena In បងសង្ឃឹមថាបើ Mommy បើកឱកាសឱ្យប្អូននឹងមកប្រាកដកុំលេងសើចអារម្មណ៍ ហ្វេនណាអូន»៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


