ជីវិតកម្សាន្ដ
Taew បង្ហោះសារបង្រៀនរបៀបរស់នៅសាមញ្ញ មិនបាច់ខ្វល់អ្នកបំផ្លាញបេះដូង
ទស្សនិកជនដឹងហើយថាតារាសម្ដែងស្រី Taew Natapohn មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនិងមានទេពកោសល្យចំណេះជំនាញក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ។ ជារឿយៗអ្នកគាំទ្រជាច្រើនតែងតែឃើញនាងបង្ហោះនូវសម្រង់សម្ដី និងពាក្យពេចន៍ល្អៗ លើបណ្ដាញសង្គមជានិច្ច។
យោងទៅតាមការចុះផ្សាយរបស់ Sanook បានបង្ហោះនូវរូបភាពរបស់ Taew Natapohn ប៉ុន្មានសន្លឹកតាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងសារមួយនិយាយថា “កាត់ចេញនូវអ្វីដែលអ្នកមិនត្រូវការ។ រស់នៅក្នុងជីវិតសាមញ្ញគ្មានទីបញ្ចប់ បញ្ចេញការព្រួយបារម្ភដែលមិនចាំបាច់ ដោយមិនត្រូវបានរងឥទ្ធិពលដោយតម្លៃរបស់អ្នកដទៃ”។

ក្នុងពេលដែលមិនបានប៉ុន្មានម៉ោងផង អ្នកគាំទ្រសំណព្វរបស់របស់នាង បានចូលទៅស៊ែរនិងចុចឡាចពេញចិត្តនូវសំណេររបស់តួឯកសឹ្រក្នុងរឿង “ព្រះម៉ែនាគី” យ៉ាងគគ្រឹកគគ្រេង ស្របពេលដែលមហាជនផ្សេងទៀតបានបញ្ចេញមតិយល់ស្រប នឹងការចែគរំលែករបស់នាងនាពេលនេះខ្លាំងបំផុត។
យ៉ាងណាក៏ដោយ ផ្អែកតាមការលើកឡើងរបស់តារាសម្ដែង Taew Natapohn ស្របនឹងនាពេលថ្មីៗនេះថែមទៀតនាងតែងតែលេចឮនូវពាក្យចចាមអារ៉ាមទាក់ទងនឹងស្នេហាជាមួយសេដ្ធីជំនួញ Hi-So Pranai ពីបណ្ដាញអ៉ិនធើណេត ក្នុងពេលដែលអ្នកទាំងពីរពុំទាន់រៀបការនូវឡើយ។
លើសពីនេះថែមទៀត Taew តែងតែត្រូវបានគេភ្ចាប់ឈ្មោះពាក់ព័ន្ធនឹងរឿងរ៉ាវមិនល្អនានា រហូតធ្វើឲ្យនាងតែងតែចេញមុខបង្ហោះរឿងសប្បាយៗលើគណនីផ្ទាល់ខ្លួន។ សូម្បីតែសម្រង់អត្ថន័យល្អៗទាក់ទងនឹងការអប់រំផ្លូវចិត្ត ក៏តារាស្រីរូបនេះនិយមបង្ហោះជាសារមួយជួយដាស់តឿនខ្លួនឯង កុំឲ្យលង់ជ្រៅនឹងសម្ដីមិនល្អរបស់អ្នកដទៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


