Connect with us

ជីវិតកម្សាន្ដ

បង្ហោះរូប២សន្លឹកបែបរោលរាល តារាសិចស៊ី Kratae ទាក់ចិត្តប្រុសៗបញ្ចេញមតិព្រាត

បានផុស

នៅ

នៅក្នុងប្រទេសថៃនៃវិស័យសិល្បៈ គ្មាននរណាម្នាក់ដែលមិនស្គាល់តារាចម្រៀង-សម្ដែង Kratae Rsiam ដែល​និយមស្លៀកពាក់សិចស៊ីបែបរោលរាលគ្រប់ពេល ដើម្បីបង្ហោះលើបណ្ដាញអ៉ិនធើណេតឡើយ។ ជាពិសេសនាងត្រូវបានទស្សនិកជនសរសើរពីភាពឧស្សាហ៍ព្យាយាម ទាំងការងារ និងមុខជំនួញ ព្រមទាំងឲ្យគ្រួសាររស់នៅយ៉ាងស្រួលក្នុងគំនរទ្រព្យដែលនាងរកបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការផ្សាយយ៉ាងព្រោងព្រាតពីកាសែតសិល្បៈកម្សាន្តក្នុងប្រទេសថៃ​កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានបង្ហោះនូវរូបភាពពីរសន្លឹកដែលយកពីគណនីផ្ទាល់របស់ Kratae Rsiam​ ឲ្យឃើញនូវឈុតប៊ីគីនីដ៏សិចស៊ីអេនអនខ្លួនកាច់រាងយ៉ាងរោលរាលខ្លាំង។ អ្វីដែលកាន់តែចាប់អារម្មណ៍ក្រោមរូបភាពរបស់នាងបានទាក់ទាញចិត្តមនុស្សប្រុសរាប់សិបនាក់ចូលមកទស្សនានិងបញ្ចេញមតិយ៉ាងភ្លូកទឹកភ្លូកដី។

លើសពីនេះថែមទៀត សូម្បីតែមិត្តរួមអាជីពសិល្បៈក៏បានចូលមកបញ្ចេញមតិពីក្រោមរូបភាពរបស់នាងថា Kratae នៅតែសក្តិសមជាតារាចម្រៀងបែបរោលរាល។ រាល់រូបដែលនាងថតបង្អួតហ្វេនម្ដងៗ គ្មានមួយសន្លឹកណាដែលមិនសិចស៊ី និងអមដោយស្ទីលកាចៗនោះទេ។

ទោះយ៉ាងណានេះក្ដី តារាចម្រៀងមានស្ទីលប៉ែកអឺរុបរូបនេះតែងតែទទួលរងនូវការរិះគន់ឥតសំចៃដៃ ពីសំណាក់មហាជនទាក់ទងនឹងការស្លៀកពាក់របស់នាងបញ្ចេញសាច់ខ្លាំងពេក ហើយអ្វីដែលលើសខ្លាំងគឺកាយវិការថតរូបទាំងក្នុងបទចម្រៀងនាងក្ដី។ វាដូចជាសកម្មភាពទាក់ទាញផ្លូវភេទដល់មនុស្សប្រុសឲ្យកាន់តែភ្លើតភ្លើន។

ថ្វីបើមានការរិះគន់ ប៉ុន្តែតារាចម្រៀងវ័យ៣៦ឆ្នាំរូបនេះ មិនធ្លាប់ខ្វល់ខ្វាយនឹងមតិរិះគន់នាងសូម្បីតែបន្តិចណា។ បើកាន់តែមានគេជេរស្ដីនាងរឿងស្លៀកពាក់ នាងមានតែខិតខំប្រឹងប្រែងបញ្ចេញលើសមុន ហើយប្រឹងប្រែងរកលុយ និងសាងកេរ្តិ៍ឈ្មោះ ក្នុងអាជីពចម្រៀងតែប៉ុណ្ណោះ៕

រូបភាពដែលតារាចម្រៀង Kratae Rsiam បង្ហោះ
រូបភាពដែលតារាចម្រៀង Kratae Rsiam បង្ហោះ

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដើរលេងអូស្ត្រាលីជើងនេះ Kwan ប៊ិះនឹងបាត់បង់វត្ថុសំខាន់ដោយមិនខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម