ជីវិតកម្សាន្ដ
តាមពិតតួកាច Benz កាត់សក់លេងស្ទីលថ្មីដោយសារចង់រម្លឹក២៤ឆ្នាំមុន ដែលនាងដើរតួដណ្ដើមស្វាមីគេ
តារាសម្ដែងជើងចាស់នាង Benz Pornchita កាលពីប៉ុន្មានថ្ងៃមុននេះទើបតែបង្ហោះនូវរូបភាពប៉ុន្មាសន្លឹកក្នុងស្ទីលតុបតែងខ្លួនប្លែកខុសមុន។ ក្រោយមកទើបដឹងថា នាងតុបតែងតាមស្ទាយចាស់កាល២៤ឆ្នាំមុន ដែលក្នុងភាពយន្តមួយមានចំណងជើងថា Mia Luang នាឆ្នាំ១៩៩៩។

បន្ទាប់ពីតារាសម្តែងស្រី Benz Pornchita Na Songkhla បង្អួតរាងរៅដ៏សិចស៊ីក្នុងឈុតក្រហមឆ្អិនឆ្អៅ ព្រមទាំងម៉ូដសក់កាត់រះច្រើនតង់។ មហាជនជាច្រើនបានសរសើរពីសម្រស់សាច់ចាំរបស់តួឆ្នាស់ឆ្នើមរូបនេះថា ពេលវេលាកន្លងទៅបែបណានាងនៅតែស្អាតបែបនាងដដែល។
យ៉ាងណាក៏ដោយ ដែលតាមការពិតនាងកាត់សក់លេងស្ទីលថ្មីនេះគឺដើម្បីរម្លឹកដល់ភាពយន្តមួយមានចំណងជើងថា Mia Luang ផលិតនៅឆ្នាំ១៩៩៩ ។ កាលណោះ Benz Pornchita សម្ដែងជាតួនាង Ornin ដណ្ដើមស្វាមីពីតួស្រី Wiganda ជាឧត្តមភរិយាដ៏ល្អស៊ូទ្រាំនឹងអាកប្បកិរិយាមិនសមរម្យរបស់ស្វាមីជានិច្ច។
លើសពីនេះ Benz Pornchita បានសរសេរខេបសិនលើគណនី IG ផ្ទាល់ខ្លួនថា “Ornin បានត្រឡប់មកវិញហើយ! មានអ្នកណាចាំរឿងនេះទេ? អ្នកណាខ្លះធ្លាប់កាត់សក់បែបនេះ ប្រាប់ខ្ញុំផង” មុននឹងបន្ថែម hashtags #MiaLuang #Orin។

យ៉ាងណាក៏ដោយ ក្រោយបានឃើញរូបភាពរបស់នាងប៉ុន្មានសន្លឹករួចមក អ្នកគាំទ្រជាច្រើន សម្រុកចូលទៅបញ្ចេញមតិ សរសើរពីសម្រស់ និងភាពស៊ិចស៊ីរបស់នាង។ ទោះបីជានាងជាសព្វថ្ងៃ នាងក្លាយជាម្តាយដែលមានកូន ៣នាក់ក៏ដោយ ប៉ុន្តែគ្រប់គ្នានៅតែចាត់ទុកថា តួនាទីមួយនេះហើយដែលនាំឲ្យតារាស្រី Benz លេចមុខក្នុងវិស័យសិល្បៈមកទល់សព្វថ្ងៃ។

មិនត្រឹមប៉ុណ្ណឹងនោះទេ អ្នកគាំទ្របានលើកទឹកចិត្តឲ្យនាងត្រលប់មកសម្តែងវិញ បើទោះបីជាភាពយន្ត Mia Luang បានកន្លងផុតទៅ ២៤ឆ្នាំ និងត្រូវបានគេផលិតឡើងវិញជាច្រើនកំណែហើយក្ដី។ ប៉ុន្តែបើយើងក្រឡេកទៅមើលទេពកោសល្យសម្ដែងរបស់តារាជើងចាស់រូបនេះ ច្បាស់ជាគ្មានអ្នកណាហ៊ានដូចជំនាន់ Benz ទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កម្រឃើញ តួកាច Benz Pornchita បញ្ចេញសម្រស់សិចស៊ីក្នុងវ័យ៤៣ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


