ជីវិតកម្សាន្ដ
ខាត់ សុឃីម រំពឹងមានលទ្ធភាពបើកសាលាបង្រៀនឧបករណ៍ភ្លេងបុរាណដល់ក្មេងជំនាន់ក្រោយ
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានដាក់ក្តីរំពឹងថា ថ្ងៃណាមួយនាងនឹងអាចមានសមត្ថភាពបើកសាលាបណ្ដុះបណ្ដាលសាលាបង្រៀនឧបករណ៍ភ្លេងបុរាណខ្មែរដល់ក្មេងជំនាន់ក្រោយៗ ដែលជាអ្នកបន្តវេនអ្នកជំនាន់មុន។

ស្របពេលជាមួយគ្នា នៃការដាក់ក្តីរំពឹងរបស់តារាស្រីល្បីឈ្មោះអ្នកនាង ខាត់ សុឃីម ដែលមានបំណងចង់បើកសាលាបង្រៀនឧបករណ៍ភ្លេងបុរាណខ្មែរ នាងក៏បានទទូចចង់ឃើញក្មេងៗ ជំនាន់ក្រោយមានឆន្ទៈក្នុងការហាត់រៀនភ្លេង ចម្រៀងបុរាណ និងស្គាល់ឧបករណ៍ខ្មែរ ហោចណាស់ក៏បានម្នាក់ ១ ដែរ ព្រោះនោះជាការថែរក្សាទុកបន្តដល់កូនចៅ។

តារាស្រីអ្នកនាង ខាត់ សុឃីម ក៏បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកដោយបង្ហាញជាសាធារណៈថា «ខ្ញុំ សង្ឃឹមថ្ងៃណាមួយ ខ្ញុំនឹងមានសមត្ថភាពបើកសាលាបង្រៀន និងផ្គត់ផ្គង់ប្អូនៗ ជំនាន់ក្រោយបាន សូមពុក ខាត់ ជួយសម្រេចបំណងកូនផងពុក»។

អ្នកនាង ខាត់ សុឃីម ក៏បានដាស់តឿនដល់យុវជនដែរថា «ប្អូនៗ ជំនាន់ក្រោយ គួរតែហាត់ភ្លេងចម្រៀងបុរាណយ៉ាងហោចណាស់បាន ១ ឧបករណ៍ បណ្ដុះចិត្តឲ្យស្រឡាញ់ រនាត គងស្រឡៃ ខ្លុយ ស្គរ ទ្រ តាខេ ឃឹម ស្រឡាញ់ច្រៀង អាយ៉ៃ យីកេ ល្ខោន ចាប៉ី ឆៃយ៉ាំ កន្ត្រឹមជាដើម»។ គំនិតរបស់តារាពហុជំនាញ ខាត់ សុឃីម ខាងលើនេះ បានធ្វើឲ្យមហាជនគាំទ្រ និងជំរុញឲ្យនាងបើកសាលាបង្រៀនផ្នែកឧបករណ៍តន្ត្រីបុរាណផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


