ជីវិតកម្សាន្ដ
ក្រោយល្បីក្នុងរឿងពេស្យា ថៅកែ MGI ប្រកាសក្ដែងៗថា សុំដំឡើងថ្លៃខ្លួនរបស់ Engfa ហើយ
បន្ទាប់ពី Trailer ក្នុងភាពយន្តពេស្យាក្រោមចំណងជើងថា Bangkokkanika លើប៉ុស្តិ៍លេខ៣១ ដែលបវរកញ្ញា Engfa Waraha សម្តែងជាតួនាងគូឡាបបានចេញផ្សាយ សន្ទុះនៃការគាំទ្រកាន់តែគគ្រឹកគគ្រឹងជាងមុន ព្រមទាំងធ្វើឲ្យមហាជនជាច្រើនមានការជជែកគ្នាច្រើនលើបណ្ដាញសង្គមដល់ថ្នាក់ជាប់ចំណាត់ថ្នាក់និន្នាការក្តៅបំផុតក្នុងរយៈពេលដ៏ខ្លី។

មិនត្រឹមតែប៉ុណ្ណោះទេ ដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងក្លាខ្លាំងសឹងមិនធ្លាប់មាន ស្ថាបនិកកម្មវិធី Miss Grand International (MGI) លោក Nawat Issarakraisil បានប្រកាសជាផ្លូវការលើបណ្ដាញអ៉ិធើណេតអំពីការដំឡើងតម្លៃខ្លួនសម្រាប់អតីតម្ចាស់ជយលាភី Miss Grand Thailand 2022 ថា “ដោយសារតែកេរ្តិ៍ឈ្មោះល្បីខ្លាំងពេលនេះ MGI សុំដំឡើងថ្លៃខ្លួន Engfa សម្រាប់ព្រឹត្តិការណ៍ និងអ្នកធ្វើបទបង្ហាញរបស់នាងចាប់ផ្តើមពីថ្ងៃទី០១ ខែមិនា តទៅ”។ សូមអរគុណជាមុន!”

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីសំណេររបស់លោក Nawat បានបង្ហោះមិនបានប៉ុន្មានផង អ្នកគាំទ្ររាជិនីសម្រស់ គ្រប់គ្នាបានចូលរួមចូលរួមចុច Like, Share និង Like ច្រើនលើសលប់ ស្របពេលម្នាក់ៗបញ្ចេញមតិជូនពរឲ្យស្ថាប័នជោគជ័យក្នុងឆ្នាំថ្មីនេះ ជាពិសេសចំពោះតារាស្រីដែលខ្លួនពេញចិត្ត។
លើសពីនេះ អ្នកគាំទ្ររបស់ Engfa Waraha សុទ្ធតែលើកឡើងស្របគ្នាថា នាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាត មួយមុខនោះទេ ប៉ុន្តែបើគាស់កកាយក្នុងខ្លួន នាងមកទាំងព្រមជាមួយទេពកោសល្យ អត្តចរិកល្អ ជាមនុស្សគោរពវិន័យការងារ បំពេញគ្រប់កិច្ចការ និងមានភាពទាក់ទាញពីមហាជនទាំងក្នុងនិងក្រៅប្រទេស។ ចំណែកឯការដំឡើងថ្លៃខ្លួននេះទៀតសោត ពិតជាស័ក្តិសមបំផុតសម្រាប់បវរកញ្ញា MGI និងជាត្បូងពេជ្យរបស់វិស័យសម្រស់ពិតជាមិនខកបំណងឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Janie គ្រវាត់ចោលសម្ដីមនុស្សដៀលរូបរាងស្គមស្គាំង ហើយថានាងដឹងខ្លួនកំពុងធ្វើអីហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


