ជីវិតកម្សាន្ដ
ឈឿន ឧត្តម ត្បិតមិនសូវលេចវត្តមានសិល្បៈ តែនៅរក្សាលំដាប់តារាក្នុងដួងចិត្តអ្នកគាំទ្រ
ទស្សនិកជនបានដឹងហើយថា លោក ឈឿន ឧត្តម គឺជាតារាចម្រៀងដ៏មានឈ្មោះល្បីមួយរូបកាល ពីជាង ១០ឆ្នាំមុន តាមរយៈបទចម្រៀងមួយចំនួនដូច ជាបទ «ខ្លាចរកាដែក» «រនោចខែប្រាំង» «អត់មានគូប្រៀប» «ឱបស្រមោល» និងបទ នឿយទេនួនល្អង ជាដើម។ កាលនោះរាល់បទរបស់លោក គឺតែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនគ្រប់វ័យ។

បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពមួយរយៈ មកតារាចម្រៀងជើងចាស់រូបនេះក៏បាត់វត្តមានពីវិស័យចម្រៀងជាច្រើនឆ្នាំដែលកន្លងមកធ្វើឲ្យមហាជន អ្នកគាំទ្រលែងសូវបានឃើញវត្តមានរបស់លោកតាមរយៈការចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីក្នុងស្ថានីយទូរទស្សន៍ក៏ដូចស្នាដៃបទចម្រៀងថ្មីៗរបស់លោកផងដែរ។ ប្រការ នេះបានធ្វើឲ្យមហាជនអ្នកគាំទ្រមានក្តីនឹករឭក និងចង់ដឹងពីសុខទុក្ខរបស់លោកយ៉ាងខ្លាំង។
ទោះបីយ៉ាង ណាក្រោយមកលោកក៏ចាប់ផ្តើមលេចវត្តមានខ្លះៗឡើងវិញក្នុងអាជីពសិល្បៈតាមរយៈការចេញច្រៀងនៅតាមបណ្ដាកម្មវិធីមួយចំនួន ពិសេសគឺច្រៀងនៅតាមកម្មវិធីមង្គលការផងដែរ ។ ការបង្ហាញវត្តមានរបស់លោក ឈឿន ឧត្តម បានធ្វើឲ្យមហាជនមួយចំនួននៅតែបង្ហាញការគាំទ្រ និងសរសើរពីទឹកដមសម្លេងរបស់លោកពិរោះដដែល។
ជាក់ស្ដែង តារាចម្រៀងស្រីជំនាន់ក្រោយគឺ កញ្ញា កែវ សៀងហៃ បានបញ្ចេញអារម្មណ៍ស្ងើចសសរសើររៀមច្បង ឈឿន ឧត្តម ថា ជាអាយដលក្នុងដួងចិត្តហើយរាល់បទរបស់លោក ឈឿន ឧត្តម នៅតែដក់ជាប់ក្នុងបេះដូងរហូតមកទល់ពេលបច្ចុប្បន្ននេះ។

កញ្ញា កែវ សៀងហៃ បានលើកឡើងថា “គាត់ជាអាយដលក្នុងចិត្តខ្ញុំតាំងពីតូចគ្រប់បទរបស់គាត់ គឺស្រលាញ់ទាំងអស់ អ៊ីចឹងទើបបទរបស់គាត់ពេលខ្ញុំច្រៀង គឺចេញពីបេះដូងតែម្តង បងប្អូនស្រលាញ់បទមួយណាដែលខ្ញុំច្រៀង ? “ចាញ់ស្នេហ៍បង” “មិននឿយទេបង” “សុំទោសភ្លើងស៊ីជម្ពូ” ?ប្រាប់ផងថា ស្រលាញ់មួយណាដែរ?”។ ក្នុងនោះក៏មានការលើកឡើងថា ស្រឡាញ់ទាំងអស់ គ្រប់បទលោក ឈឿន ឧត្តម អូនច្រៀងដាក់អារម្មណ៍បានល្អណាស់៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


