ជីវិតកម្សាន្ដ
ផ្ទុះពាក្យចចាមអារ៉ាមថា Selena មានផ្ទៃពោះ ស្របពេលព័ត៌មាន Justin មានកូនដំបូង
Selena Gomez បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅឯកម្រាលព្រំក្រហមទីក្រុង Cannes ប្រទេសបារាំង ក្នុងសម្លៀកបំពាក់ពណ៌ស និងខ្មៅដ៏ប្រណិត ដែលឱបរូបរាងរបស់នាងកាន់តឺឃើញច្បាស់ជាងមុន។ ប៉ុន្តែគ្រប់គ្នាបានកត់សម្គាល់ឃើញថា ក្បាលពោះរបស់នាងរាងខ្ទាតបន្តិច រហូតបង្កឲ្យមានពាក្យចចាមអារ៉ាមបានកើតឡើងភ្លាមៗ។
តារាចម្រៀងស្រីវ័យ ៣១ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយផលិតករតន្ត្រី Benny Blanco ត្រូវបានគេមើលឃើញថាកំពុងឱបពោះ ហើយថែមទាំងប្រើចលនាដៃដូចជាព្យាយាមលាក់បាំងអ្វីមួយស្ថិតក្នុងសំលៀកបំពាក់ដ៏តឹងណែនរិបរាងរបស់នាង។

ដោយឡែក ងាកទៅកាន់អ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានលោតទៅសន្និដ្ឋានយ៉ាងឆាប់រហ័សថា Selena Gomez អាចនឹងរំពឹងថាបានកូនដំបូងជាមួយនឹងមិត្តប្រុសរបស់នាង។ ការរំពឹងទុកនេះកើតមានតែពីរសប្តាហ៍ បន្ទាប់ពី Justin Bieber អតីតមិត្តប្រុស និងភរិយា Hailey បានបង្ហាញថា ពួកគេមានផ្ទៃពោះ បន្ទាប់ពីរៀបការបានប្រាំមួយឆ្នាំ។
ទោះយ៉ាងណាក៏ដោយ កាលពីដើមខែនេះ The Only Murders in the Building star’s beau ផលិតករតន្ត្រី Blanco ក៏បានបង្ហាញក្នុងកម្មវិធី Howard Stern’s Show ថា គាត់ចង់មានកូនជាមួយតារាចម្រៀង Selena ។ នាពេលនោះ Blanco បាននិយាយថា “ខ្ញុំចង់មានកូន នោះជាគោលដៅបន្ទាប់របស់ខ្ញុំ ។ ខ្ញុំមានកូនព្រះជាច្រើន ខ្ញុំបានក្មួយប្រុសមួយតោន ខ្ញុំស្រឡាញ់ការនៅជុំវិញកុមារ”។
យ៉ាងណាមិញ ទាំងនេះគ្រាន់តែពាក្យចចាមអារ៉ាមរវាង Selena Gomez និងមិត្តប្រុសដែលសេពគប់គ្នាមកជាង១ឆ្នាំប៉ុណ្ណោះ។ ចំពោះព័ត៌មានការពិតឬយ៉ាងណា ទស្សនិកជនមានតែចាំការបកស្រាយ និងការបង្ហោះផ្ទាល់ដោយសាម៉ីខ្លួនទាំងសងខាងនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វេនសឹងតែស្រឡាំងកាំង ក្រោយឃើញតារាហុងកុង Carina Lau បញ្ចេញសម្រស់ធម្មជាតិសុទ្ធសាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


