ជីវិតកម្សាន្ដ
ហុយ យ៉ាឡេង រំពឹងមានដៃគូសហការ ដើម្បីនាំភាពយន្តខ្មែរទៅកាន់ពិភពលោក
ផលិតករភាពយន្តរបស់ខ្មែរលោក ហុយ យ៉ាឡេង បានដាក់ក្តីរំពឹងថា ប្រសិនបើមានដៃគូរសហការក្នុងការចូលរួមឧបត្ថម្ភទុនខ្ទង់រាប់សែនដុល្លារដើម្បីផលិតកុនខ្មែរនោះគឺលោកសន្យានឹងធ្វើឲ្យល្បីល្បាញពាក់កណ្តាលពិភពលោកតែម្តង។

ការលើកឡើងរបស់ផលិតកររឿង “ដើម្បីកូន” លោក ហ៊ុយ យ៉ាឡេង នាពេលនេះដោយលោកមើលឃើញថា វិស័យចម្រៀងកំពុងរីកចម្រើនខ្លាំង ខណៈដែល MV ១បទត្រឹមតែ ៥នាទីគឺ គេហ៊ានចាយលុយរហូតដល់ ៣០ម៉ឺនដុល្លារដោយក្នុងនោះក៏មានបណ្តាក្រុមហ៊ុនធំៗហ៊ានចាយលុយឧបត្ថម្ភទៀតផង។
លោក ហ៊ុយ យ៉ាឡេង បាននិយាយថា «សូមអបអរសាទរដែលវិស័យចម្រៀងកំពុងរីកចម្រើនខ្លាំងដែល MV ១បទ ៥នាទី គេហ៊ានចាយដល់ ៣០ម៉ឺនដុល្លារក្រុមហ៊ុនធំៗហ៊ានចាយលុយឧបត្ថម្ភដោយក្តីរីករាយនៅឡើយតែវិស័យភាពយន្តដែលខ្មែរតែងតែហៅតាមបារាំងថា ពួកថតកុនចាយទុនត្រឹមតែ ៥ម៉ឺន ទៅ ៧ម៉ឺនដុល្លារសោះហាក់ដូចនៅកំសត់មិនសូវមានអ្នកជួយជ្រង»។

ផលិតករ ហ៊ុយ យ៉ាឡេង និយាយទៀតថា «បើមានអ្នកជួយឲ្យ ៣០ម៉ឺនដុល្លារដូចគេយកមកថតកុនវិញសុំលេងឲ្យអស់ដៃហើយបើមិនបានល្បីមួយពិភពលោកក៏បានល្បីពាក់កណ្តាលពិភពលោកដែរ តែនេះនៅគ្រាន់តែជាការស្រមៃនៅឡើយទេ សង្ឃឹមមានអ្នកចិត្តបុណ្យជួយបំពេញក្តីស្រមៃនេះដើម្បីនាំភាពយន្តខ្មែរទៅកាន់ពិភពលោក»។
បន្ថែមពីនេះផលិតករលោក ហ៊ុយ យ៉ាងឡេង លើក ឡើងដែរថា «ឈប់ហៅពួកខ្ញុំថា ពួកថតកុនទៅកុំឲ្យចេះតែកុនទៅកុនទៅដូចមាត់សូមហៅថាអ្នកភាពយន្ត អង់គ្លេសគេហៅថា Film Maker។ ជាការពិតលោក ហ៊ុយ យ៉ា ឡេង ផលិករភាពយន្ត និងជាអ្នកដឹកនាំសម្តែងកត់សម្គាល់កន្លងមកលោកតែងលេចមុខខ្នះខ្នែងក្នុងការចូលរួមលើកស្ទួយវិស័យភាពខ្មែរតាមរយៈការផលិត និងផ្សព្វផ្សាយទៅកាន់ឆាក់អន្តរជាតិជាដើម។

ជាមួយគ្នានោះ លោក ហ៊ុយ យ៉ាឡេង ជារឿយៗក៏តែងបង្ហាញឆន្ទៈមិនបោះបង់ចោលក្តីស្រមៃរបស់ខ្លួនក្នុងការនាំភាពយន្តខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជាការគៀងគរផលិតករ ឬក្រុមហ៊ុនបរទេសចូលមកសហការផលិត និងថតភាពយន្តនៅក្នុងស្រុកផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


