អ្នកសិល្បៈ៥​រូប​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​រួចរាល់​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

អ្នកសិល្បៈ៥​រូប​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​រួចរាល់​

Published

on

ខណៈដែល​ជំងឺ​កូ​វីដ​-១៩​បាន​នឹង​កំពុង​ផ្ទុះឡើងជា​ថ្មី​បង្កក្តី​ព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នោះ​ មុននេះ​គេ​សង្កេតឃើញ​មាន​តារា​សិល្បៈប្រុស​-​ស្រី​ចំនួន​៥​រូប​ទទួលបាន​ការចាក់​វ៉ា​ក់​សាំង​ការ​ពារ​ជំងឺ​កូ​វីដ​រួចរាល់​ហើយ​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សិល្បៈដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ទាំង៥​រូបនោះ​រួមមាន​, ១.​ពិធី​ការិនី​សម្លេង​ស្រទន់​អ្នក នាង ស៊ឹម សូ​លិ​កា ,២.​តារាចម្រៀង​ប្រុស​លោក​ ទិត្រ វិច្ឆិកា ,៣.​តារា​សម្តែង​លោក យុត្ថា​រ៉ា ឆា​នី ,៤ . តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ ​និង​៥.​តា​រាច​ម្រៀម អោក សុម៉ា​វ​ត្តី ​។​

តាមរយៈរូបភាព​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​តារា​ទាំង​៥​រូប​ខាងលើ​ក៏បាន​ថ្លែង​ការ​អរគុណ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​ជាមួយគ្នា​នោះដែរ ​ពួកគេ​ក៏បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដល់​ក្រុមគ្រូពេទ្យ​ដែល​រៀបចំ​ការចាក់​វ៉ាក់សាំង​បង្ការ​នេះ​ប្រកបដោយ​ភាព​រួសរាយ​រាក់ទាក់​និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​តាម​វិធានការ​របស់​ក្រសួង​សុខាភិ​បាល​។ ​ដោយឡែក​បើតាម​ការ​បង្ហើប​ពី​លោក ហេង ឡុង បាន​ប្រាប់​កម្ពុ​ជាថ្មី​ថាបើ​តាម​លោក​ដឹង​គឺ​មាន​អ្នកសិល្បៈប្រមាណ​១០​រូប​ហើយ​ដែល​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ខណៈ​ដែល​ពួក​គាត់​ក្រៅពី​អាជីព​សិល្បៈក៏មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​យោធា​ផង​នោះ​។​

លោក​បញ្ជាក់បន្ថែម​ថា ស​ម្រាប់​អ្នកសិល្បៈ​ប្រមាណ២០​នាក់​ទៀត​ដែលជា​ក្រុម​ស្ថិតនៅ​សមាជិក​សមាគមន៍​របស់លោក​នោះ​ក៏​ត្រៀម​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ឆាប់ៗ​នេះដែរ​ពោលគឺ​រង់ចាំ​ចាក់ព្រម​គ្នា​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:៕

អត្ថបទ ៖ ចាន់​រ៉ា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 mins ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ44 mins ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ1 hour ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ3 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services