ជីវិតកម្សាន្ដ
តារាហុងកុង Cecilia ត្រូវអតីតអ្នកគ្រប់គ្រងចោទថា ជាមនុស្សរមិលគុណ
Yu Yuxing អតីតអ្នកគ្រប់គ្រងរបស់តារាហុងកុងសម្តែង Cecilia Cheung បានចោទប្រកាន់ថា នាងជាមនុស្សរមិលគុណមិនបានគោរពតាមកិច្ចសន្យា ហើយប្រើអ្នកដទៃជាស្ពានដើម្បីឆ្លងកាត់ក្រោយខ្លួនបានល្បីល្បាញ។
យោងទៅតាម Sohu បានរាយការណ៍ថា ពេលនេះ Cheung បានក្លាយជាចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិនកាលពីចុងសប្តាហ៍មុន នៅពេលដែល Yu Yuxing បានកំណត់គោលដៅរបស់នាងដោយការបង្ហោះបទចម្រៀងមួយបទដែលមានចំណងជើងថា “In the Name of the Dog” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
តាមរយៈបទចម្រៀងដែលអតីតអ្នកគ្រប់គ្រងរូបនេះបានបង្ហោះកន្លងមកមានអត្ថន័យថា “ខ្ញុំដឹងច្បាស់ថាអ្នកមិនមែនជាមនុស្សស្លូតត្រង់ទេ មនុស្សគ្រប់គ្នាគេចពីអ្នក។ ខ្ញុំដឹងថាអ្នកធ្វើបានល្អ អតីតកាលដ៏ខ្មៅងងឹត ប៉ុន្តែខ្ញុំនៅតែជឿការសន្យារបស់អ្នក”។

បន្ទាប់មក Yu បានពន្យល់ពីបញ្ហារបស់គាត់ជាមួយ Cheung ក៏ដូចជាហេតុផលនៅពីក្រោយចំណងជើងបទចម្រៀងនៅលើ Yiyu ។ គាត់បានរៀបរាប់ពីរបៀបដែលអាជីពរបស់តារាស្រីហុងកុងបានធ្លាក់ចុះ ហើយរូបភាពសាធារណៈរបស់នាងកាន់តែអាក្រក់នៅក្នុងឆ្នាំ ២០១១ បន្ទាប់ពីនាងលែងលះជាមួយតារាសម្តែងហុងកុង Nicholas Tse ។ បន្ទាប់មក នាងបានស្វែងរកជំនួយពី Yu យ៉ាងសកម្ម ដោយសន្យាថា ខ្លួនស្មោះត្រង់ដូចឆ្កែចំពោះម្ចាស់វា។
យ៉ាងណាក៏ដោយ Yu បានចោទប្រកាន់ថា គាត់បានវិនិយោគ ៤០ លានដុល្លារហុងកុង (៥.១ លានដុល្លារអាមេរិក) ដែលជាការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏សំខាន់សម្រាប់គាត់នៅពេលនោះនៅក្នុងកិច្ចសន្យាជាមួយ Cheung នៅឆ្នាំនោះដោយកំណត់ថា នាងនឹងសម្តែងក្នុងខ្សែភាពយន្តចំនួន ៤ ដែលបញ្ជាក់ដោយក្រុមហ៊ុនរបស់គាត់។
ក្រោយមក នៅឆ្នាំបន្ទាប់ ពួកគេបានចុះកិច្ចសន្យាថ្មីសម្រាប់ខ្សែភាពយន្តចំនួនពីរបន្ថែមទៀត ដោយក្រុមហ៊ុនរបស់ Yu បានបង់ប្រាក់ជាមុនដល់ Cheung ចំនួនជិត ២.៨ លានដុល្លារហុងកុង។
Yu បានអះអាងទៀតថា Cheung មិនបានគោរពកិច្ចសន្យា ដោយសម្តែងការខកចិត្ត និងរិះគន់នាងចំពោះការ មិនគោរព និងដុតស្ពានបន្ទាប់ពីឆ្លងកាត់ ។ គាត់បាននិយាយថា គាត់ក៏បានទាមទារឲ្យ Cheung ត្រឡប់មកវិញនូវទឹកប្រាក់ ៤០ លានដុល្លារហុងកុង ដែលគាត់បានវិនិយោគ និងសងសំណងសម្រាប់ការបំពានកិច្ចសន្យា ដោយកត់សម្គាល់ថាចំនួននេះតំណាងឲ្យប្រាក់ដែលគាត់រកបានយ៉ាងលំបាក។
មិនយូរប៉ុន្មាន តារាសម្ដែង Cheung បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈក្រុមហ៊ុនគ្រប់គ្រងថ្មីរបស់នាង កាលពីល្ងាចថ្ងៃអាទិត្យថា បទចម្រៀង និងការចោទប្រកាន់របស់ Yu បានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះនាងយ៉ាងធ្ងន់ធ្ងរ។ នាងបានចោទប្រកាន់ថា នៅក្នុងឆ្នាំ២០១៤ Yu បានក្លែងបន្លំឯកសារ និងបានប្រើប្រាស់តួនាទីគ្រប់គ្រងរបស់គាត់ខុស ដើម្បីចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្សេងទៀតដោយគ្មានការយល់ព្រមពីនាង។ ចាប់តាំងពីពេលនោះមក នាងបានភ្ជាប់ពាក្យជាមួយមេធាវី ដើម្បីដោះស្រាយបញ្ហានេះ។
ទោះបីជាយ៉ាងណា មុនពេលនាងមិនចុះសម្រុងនឹង Yu នាង Cheung ក៏មានជម្លោះជាមួយអ្នកគ្រប់គ្រងផ្សេងទៀតផងដែរ ពោលគឺគូស្នេហ៍ផលិតករហុងកុង Tiffany Chen និង Charles Heung ដែលបានបរិហារជាសាធារណៈកាលពីឆ្នាំ ២០១៥ ថានាងមិនបង់ប្រាក់ ហើយមិនគោរពតាមកាលវិភាគរបស់ក្រុមការងារភាពយន្ត និងសម្រាប់ការគ្រប់គ្រង។ ជាពិសេស ពួកគេបានប្រកាសថា ពួកគេនឹងមិនធ្វើការជាមួយ Cheung ក្នុងខ្សែភាពយន្តរបស់ពួកគេទៀតទេ នោះគឺដោយសារតែចរិតរបស់នាង។ ប៉ុន្តែ Cheung មិនបានឆ្លើយតបជាសាធារណៈ ចំពោះការចោទប្រកាន់ទាំងនេះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាហុងកុង Roger បដិសេធសល់ទ្រព្យ ១១ លានដុល្លារ ក្រោយលែងលះ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


