Connect with us

ជីវិតកម្សាន្ដ

ជំនួបដ៏កម្ររវាងតួឯកស្រី ឌី សាវ៉េត និងតួឯកប្រុស សោម ដូរិន ក្នុងថ្ងៃខួបគម្រប់ ៨០ ឆ្នាំ “ផ្ការីកគ្រប់រដូវ”

បានផុស

នៅ

ទស្សនិកជន​បាន​សម្តែង​នូវ​ក្តី​រំភើប​ជា​ថ្មី ខណៈ​កំពូល​តារា​សម្តែង​ជើងចាស់​អំឡុង​ទសវត្សរ៍ ៦០ ក្នុង​រឿង​”មរណ​មាតា​” ២ ដួង គឺ លោកស្រី ឌី សាវ៉េត និង ព្រឹទ្ធាចារ្យ សោម ដូរិន បាន​ជួប​គ្នា​ជា​លើក​ទី ២ នៅ​កម្មវិធី​”​ផ្កា​រីក​គ្រប់​រដូវ​” ដែល​រៀបចំ​ដោយ​ក្រុម​ព្រះ​សុរិយា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ល្ងាច​ថ្ងៃ​ទី ១៦ ខែ​មិថុនា ឆ្នាំ ២០២៤ ម្សិលមិញ ក្រុម​ព្រះ​សុរិយា បាន​រៀបចំ​កម្មវិធី​”​ផ្កា​រីក​គ្រប់​រដូវ​” គោលបំណង​ដើម្បី​ជា​ការ​រំលឹក​នឹក​ដល់​វីរភាព នៃ​តារា​ភាពយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ​ចាប់ពី​ទសវត្ស​ទី ៥០ រហូតមកដល់​បច្ចុប្បន្ន គឺ លោកស្រី ឌី សាវ៉េត និង លោក សោម ដូរិន។ នេះ​ជា​ជំនួប​ដ៏​រីក​រាយ​រវាង​តួឯក​ស្រី ឌី សាវ៉េត និង តួឯក​ប្រុស​ជំនាន់​ដំបូង នៃ​ផ្ទាំង​សំពត់ស​ខ្មែរ សោម ដូរិន ក្នុង​ថ្ងៃ​ខួប​កំណើត​គម្រប់ ៨០ ឆ្នាំ នៃ​តារា​”​ផ្កា​រីក​គ្រប់​រដូវ​” ឌី សាវ៉េត (១៩៤៤-២០២៤)។

ជា​ការ​ពិត​”​ផ្កា​រីក​គ្រប់​រដូវ​” គឺជា​ការ​រំលឹក និង​អបអរសាទរ​ដល់​ថ្ងៃកំណើត​គម្រប់ ៨០ ឆ្នាំ នៃ​កំពូល​តារា​ភាពយន្ត​លោកស្រី ឌី សាវ៉េត និង​ថ្ងៃ​រំលឹក​កំណើត​គម្រប់ ៨៦ ឆ្នាំ នៃ​កំពូល​តារា​ភាពយន្ត​លោក សោម ដូរិន ផង​ដែរ។ តារា​ភាពយន្ត​ល្បីល្បាញ​របស់​ខ្មែរ​ទាំងពីរ ធ្លាប់​សម្តែង​រួមគ្នា​កាលពី ៦០ ឆ្នាំមុន ក្នុង​ខ្សែ​ភាពយន្ត​បុរាណ​ខ្មែរ​ដ៏​ល្បីល្បាញ​ដល់​សព្វថ្ងៃ​នេះ គឺ​រឿង​”​មរណ​មាតា​”។

កម្មវិធី​នេះ​ដែរ ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុម​ការងារ​សមាគម​សិល្បករ​ខ្មែរ​ដឹកនាំ​ដោយ​លោកស្រី នៅ សុនិតា តំណាង​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ។ ក្នុង​នោះ សមាគម​សិល្បករ​ខ្មែរ បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ក្រុម​ព្រះ​សុរិយា​ដែល​បាន​ដឹកនាំ​រៀបចំ​កម្មវិធី​នេះ​ឡើង​ប្រកប​ដោយ​អត្ថន័យ​ខ្លឹមសារ​បង្ហាញ​ពី​ការ​គោរព​ចំពោះ​វីរ​សិល្បករ​ទាំងពីរ​រូប​នេះ។

សូម​ជម្រាប​ថា លោក​ព្រឹទ្ធាចារ្យ សោម ដូរិន បាន​លះបង់​ច្រើន​ណាស់​ក្នុង​បុព្វេ​សិល្បៈ​វប្បធម៌​ខ្មែរ តាំងពី​ពេល​ដែល​ប្រឡូក​សិល្បៈ​ដំបូង​ដើម​ទសវត្ស ៥០ រហូត​មក​ម្ល៉េះ​។ ចំណែក​តារា​សិល្បៈ​ជើង​ចាស់​លោកស្រី ឌី សាវ៉េត ដោយសារ​ភាព​ល្បីល្បាញ លោកស្រី តែង​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់ ថែម​ទាំង​សរសើរ​ពី​សមត្ថភាព និង​ទេពកោសល្យ​នានា​នៅ​ក្នុង​អាជីព​សិល្បៈ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម