ជីវិតកម្សាន្ដ
ម្ចាស់ពាន Man Of Cambodia 2024 ប្ដេជ្ញាធ្វើជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ បន្ទាប់ពីជ័យជម្នះ
បន្ទាប់ពីក្លាយជាម្ចាស់ពានបុរសឯក នៃកម្ពុជា Man Of Cambodia 2024 និងកំពុងត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិ នៅប្រទេសហ្វីលីពីន (Man Of The World 2024) នាពេលខាងមុខឆាប់ៗ នេះ លោក រិត ស៊ីភុន បានប្ដេជ្ញាធ្វើជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ។

ជាមួយគ្នានោះដែរ បុរសឯក នៃកម្ពុជា រិត ស៊ីភុន បានថ្លែងការអរគុណចំពោះការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់មហាជនដែលធ្វើឲ្យលោកទទួលបានជោគជ័យក្នុងការប្រកួតលើឆាកមួយនេះ។ លោកថា «ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលចូលរួមអបអរសាទរដល់រូបខ្ញុំ ក្នុងឱកាសដែលទទួលតំណែងខាងលើនេះ»។
លោក ស៊ីភុន បញ្ជាក់ថា លោកកំពុងនិងត្រៀមទៅប្រកួតលើឆាកអន្តរជាតិនៅប្រទេសហ្វីលីពីន (Man Of The World 2024) នាអំឡុងខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះហើយ។ លោក នឹងធ្វើឲ្យបានល្អនៅលើឆាកអន្ដរជាតិ។ លោកក៏បានប្ដេជ្ញាចិត្តថា លោកនឹងធ្វើជាគំរូល្អឲ្យយុវជនជំនាន់ក្រោយ រួមទាំងប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីយកជ័យជម្នះមកកាន់មាតុភូមិ និងអ្នកគាំទ្រ។

ម្ចាស់ពានបុរសឯក នៃកម្ពុជា លោក រិន ស៊ីភុន មានអាយុ ២៧ ឆ្នាំ កម្ពស់ ១,៨០ ម៉ែត្រ ទម្ងន់ ៨០ គ.ក្រ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកសំណង់ស៊ីវិល នៅសាកលវិទ្យាល័យន័រតុន ឆ្នាំ ២០២៣ ដែលបច្ចុប្បន្នក៏ជាគ្រូបង្ហាត់ប្រាណ និងជាតារាម៉ូដែលមួយរូបផងដែរ ខណៈមុនទទួលបានជ័យលាភីនេះ លោកក៏ធ្លាប់ប្រឡងកម្មវិធីមួយចំនួន ហើយយកបទពិសោធទាំងនោះដើម្បីជោគជ័យ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


