ជីវិតកម្សាន្ដ
កូនស្រីសេដ្ឋីកាស៊ីណូហុងកុង Stanley Ho នឹងសម្ដែងក្នុងភាពយន្តលើកដំបូង
សារព័ត៌មានរបស់ហុងកុង Dimsum Daily រាយការណ៍ថា Laurinda Ho នឹងសម្តែងរួមគ្នាជាមួយតារាសម្តែងចិន Ci Sha ដែលទទួលបានភាពល្បីល្បាញបន្ទាប់ពីតួនាទីរបស់គាត់ក្នុងខ្សែភាពយន្ត “Creation of The Gods” ឆ្នាំ ២០២៣ ។
មែនទែនទៅកាល់ពីប៉ុន្មានថ្ងៃមុន លើបណ្ដាញអ៉ិនធើណេតបានបែកធ្លាយរូបថតក្រោយឆាក បង្ហាញពី Laurinda និង Ci Sha រីករាយជាមួយការ៉េមនៅតាមផ្លូវក្នុងទីក្រុងពេលកំពុងថត ដែល Laurinda ស្លៀកខោពណ៌លឿងភ្លឺ និងអាវអំបោះ បញ្ចេញថាមពលក្មេងជាងវ័យរបស់នាងកាន់តែលេចធ្លោជាងមុន។

ខ្សែភាពយន្តនេះតំណាងឲ្យតួនាទីសំខាន់ដំបូងរបស់ Laurinda ជាតួឯក ទោះបីជានាងធ្លាប់បានសម្តែងក្នុងរឿង “Heroes of Dunhuang” ជាមួយស្វាមីរបស់នាង គឺតារាសម្តែង Shawn Dou ក៏ដោយ។ ស្របពេលដែល បច្ចុប្បន្នសកម្មក្នុងនាមជាអ្នកសង្គម និងជាអ្នកជំនួញម្នាក់ឈ្មោះ Laurinda អាយុ ៣៣ ឆ្នាំ ជាកូនស្រីរបស់មហាសេដ្ឋីកាស៊ីណូលោក Stanley Ho និងប្រពន្ធទី ៣ ឈ្មោះ Ina Chan។ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់ Chan មានប្រហែល១ ពាន់លានដុល្លារអាមេរិក។
លើសពីនេះគេនៅដឹងទៀតថា Laurinda បានរៀបការជាមួយតារាសម្ដែង Shawn Dou នៅកោះបាលីកាលពីខែមេសាឆ្នាំមុន នៅក្នុងព្រឹត្តិការណ៍ដ៏ប្រណីតដែលចំណាយអស់រាប់លាន។ ជាមួយគ្នានេះដែរ Shawn Dou ដែលមានអាយុ ៣៦ ឆ្នាំដំបូងគេបានស្គាល់នៅក្នុងពិភពសម្ដែងជាមួយនឹងតួនាទីរបស់គាត់នៅក្នុង “Under the Hawthorn Tree” ដែលដឹកនាំដោយ Zhang Yimou ។ ខ្សែភាពយន្ដរបស់គាត់រួមមានចំណងជើងគួរឲ្យកត់សម្គាល់ដូចជា”Dangerous Liaisons,” “Time To Love,” និង “Princess Agents.” ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


