ជីវិតកម្សាន្ដ
អ្នកនិពន្ធ និងដឹកនាំសម្តែងមួយរូប ចែករំលែកបទពិសោធ ៦ ចំណុច ផលិតភាពយន្តមានគុណភាពល្អ
ថ្មីៗនេះបានផ្ទុះការរិះគន់ និងវែកញែកជុំវិញខ្សែភាពយន្តរឿងភាគបុរាណរបស់ខ្មែរដែលបាននឹងកំពុងចាក់បញ្ចាំងនៅលើស្ថានីយទូរទស្សន៍ក្នុងស្រុកមួយដែលគេមើលឃើញថា ទាំងគុណភាពនៃការផលិតការដឹកនាំសម្ដែង និងបច្ចេកទេសថតនៅមានកម្រិតអ្នកនិពន្ធខ្ជីខ្ជាថតឱ្យរួចតែពីដៃ។

ស្របពេលដែលការរិះគន់វែកញែកនេះបានបន្តការចែករំលែកដោយមានអ្នកគាំទ្រជាច្រើនបានបង្ហាញការខកចិត្ត ព្រោះគុណភាពសាច់រឿងចេញមកផ្ទុយពីការរំពឹងទុកនោះស្រាប់តែមានអ្នកនិពន្ធ និងដឹកនាំសម្ដែងម្នាក់បានចេញមកចែករំលែកបទពិសោធ ៦ចំណុច ដើម្បីផលិតភាពយន្តមានគុណភាពល្អ។
លោក ឃុន ចាន់ឌី ដែលជាអតីតអ្នកដឹកនាំសម្តែងល្បីឈ្មោះបានភ្ជាប់សំណេរជាមួយវីដេអូឃ្លីនៃសាច់រឿងនោះថា ដើម្បីផលិតរឿងដែលមានគុណភាព និងទទួលបានការគាំទ្រ គឺត្រូវមានកត្តាសំខាន់ចំនួន ៦ចំណុចនោះទើបសាច់រឿងទាំងមូលមានលក្ខណៈប្រទាក់ប្រឡាគ្នាបានល្អ។

លោកបានលើកឡើងថា “ក្នុងនាមខ្ញុំជាអ្នកនិពន្ធ និងដឹកនាំរឿងម្នាក់ចង់ប្រាប់ថា រឿងដែលល្អមានកក្តារួមផ្សំជាច្រើនយ៉ាងដូចជា, ១.និពន្ធរឿងមកល្អ, ២.ដឹកនាំរឿងល្អ, ៣.សម្តែងបានល្អ, ៤.ថតបានល្អ, ៥.បច្ចេកទេសឌីសាញ ឌីគ័រពន្លឺ និងសោនបានល្អ និង៦.ការកាត់តសោនអេហ្វិកបានល្អ ទើបរឿងនោះវាគ្រប់គ្រាន់តែសម្រាប់រឿងបុរាណខ្មែរយើងនៅមានកម្រិតណាស់ប្រឹងប្រែងបន្តទៀតណា”។

គួរបញ្ជាក់ថា ថ្មីៗនេះនៅលើបណ្តាញសង្គមបានផ្ទុះការវែកញែក ខណៈក៏មានទស្សនិកជនខ្លះទៀតបានបង្ហាញការមិនសប្បាយចិត្តដោយសារតែពួកគេខកបំណងចំពោះរឿងភាគខ្មែរ «បុព្វេនិម្មិត» ដែលបានចាក់ផ្សាយប៉ុន្តែនៅក្នុងឈុតឆាកខ្លះហាក់សម្តែងមិនស៊ីសង្វាក់គ្នារវាងសាច់រឿង និងតួអង្គសម្ដែងព្រមទាំងបច្ចេកទេសថតផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


