ជីវិតកម្សាន្ដ
តារាស្រី ២ ដួង តក់ស្លុត ស្ទើរទទួលយកការពិតពុំបាន ក្រោយករណីឃាតកម្មគូដណ្តឹងជិតរៀបការ
តារាចម្រៀងសំនៀងស្រទន់អ្នកនាង សុគន្ធ នីសា បានបង្ហាញក្តីរន្ធត់ខ្លាំងចំពោះករណីបាញ់ប្រហាយ៉ាងព្រៃផ្សៃទៅលើបុរសនារីជាគូដណ្តឹងបណ្តាលឲ្យស្លាប់ និងបុគ្គលិកម្នាក់ទៀតរងរបួសកាលពីល្ងាចថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅបុរីប៉េងហួតបឹងស្នោ។

ជាការពិតបន្ទាប់ពីហេតុការណ៍ដ៏រន្ធត់ខាងលើនេះគឺមានមហាជនជាច្រើនបានសម្តែងការតក់ស្លុត និងអាណិតយ៉ាងខ្លាំងចំពោះជនរងគ្រោះដែលត្រូវបានឃាតករដាច់ចិត្តលើកដៃបាញ់ប្រហាដោយមិនញញើតដៃបណ្តាលឲ្យស្លាប់គូដណ្តឹងពីរនាក់ដែលត្រៀមចូលរោងការនាខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
ទង្វើរដ៏ព្រៃផ្សៃនេះត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានថ្កោលទោសយ៉ាងខ្លាំងទៅលើជនដៃដល់ដែលមានងារជាឧកញ៉ាឈ្មោះ ស្រី ស៊ីណា។ អ្នកនាង សុគន្ធ នីសា បាននិយាយទាំងហួសចិត្តថា«នាងស្ទើរតែមិនអាចទទួលយកការពិតបានទេ»។

សុគន្ធ នីសា បានរៀបរាប់ថា “ហេតុការណ៍ដដែលមិនអាចទទួលយកការពិតសឹងតែមិនបានគឺតក់ស្លុតណាស់សូមចូលរួមរំលែកក្រុមគ្រួសារប្អូនទាំងពីរ សូមចូលរួមសោកស្តាយក្នុងការបាត់បង់ប្អូនប្រុស ប្អូនស្រី ដែលជិតចូលដល់ថ្ងៃមង្គលតក់ស្លុតខ្លាំងណាស់“។
ចំណែកតារាចម្រៀងស្រី សុខ សីឡាលីន បាននិយាយដែរថា «ឃោរឃៅម្លេស? ដាក់កាំភ្លើងសៀតចង្កេះតាមខ្លួន ទៅនិយាយបែបនេះចេតនា ទៅគម្រាមគេហើយ បាញ់ផុយផុយយ៉ាងនេះ ចិត្តអ្នកសាងពីអី្វជីវិតមនុស្សមួយគូត្រូវបាត់បង់ដោយសារការមិនចេះគ្រប់គ្រងកំហឹងដ៏ល្ងង់ខ្លៅរបស់អ្នក»៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


