ជីវិតកម្សាន្ដ
តារាសម្តែង សឿន វីតា រងការប្រមាថពីបុរសម្នាក់ ខណៈជីវភាពកំពុងដុនដាបរឿងបំណុល
តារាសម្តែង លោក រឿន វីតា បានបង្ហាញការហួសចិត្តជាខ្លាំង ក្រោយរងការប្រមាថពីសំណាក់បុគ្គលម្នាក់ ជុំវិញរឿងរ៉ាវផុងខ្លួនជំពាក់បំណុលគេរាប់សែនដុល្លារ ដែលធ្វើឲ្យជីវភាពគ្រួសារកំពុងជួបការខ្វះខាត។

លោក សឿន វីតា បានចេញសារឆ្លើយតបក្រោយពេលម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះ Sokmao Heng បានចូលខមមិនរិះគន់លោកថា «អញទៅខ្វល់ស្អី មានលុយសងគេផង កុំហ៊ឺហា ហើយមិនសងគេ អាងអ្វីដ្រាម៉ាតាមហ្វេសប៊ុកឲ្យគេអាណិត មាឌប៉ុនក្របី»។
ឆ្លើយតបការលើកឡើងនេះ តារាសម្តែង សឿន វីតា បាននិយាយថា «ខ្ញុំសំពះសុំទោសដល់បងប្អូនមហាជនទាំងដែលខ្ញុំយករឿងអត់ប្រយោជន៍ក្នុងផេកដែលធ្វើឲ្យបងប្អូនធុញ តែថ្ងៃនេះសុំផុសបងថតប្រុសម្នាក់នេះ ដែលខ្ញុំផុសពីម្សិលមិញ ដែលគាត់ខមមិនរឿងបំណុលខ្ញុំនៅផេកធំរបស់ក្រុមហ៊ុន»។

លោកបន្តទៀតថា «ឥឡូវគាត់បានចូលមកខមមិនក្នុងផេកខ្ញុំ បន្តតិះដៀលខ្ញុំទៀត ហើយ Sokmao Heng ហាមរត់ ហាមប្លុកខ្ញុំ។ ខ្ញុំមានតែបងប្អូនជួយខ្ញុំសម្រាប់ការតតាំងជាមនុស្សបុគ្គលអគតិបែបនេះ»។ សឿន វីតា និយាយទៀតថា «អរគុណសម្រាប់ការខមមិនបងប្អូន អរគុណសម្រាប់ការស៊ែរពីបងប្អូន»។
លោក សឿន វីតា បន្ថែមទៀតថា លោកមិនឯកាទៀតទេ លោកមិនអស់សង្ឃឹមទេ ពេលនេះអ្នកគាំទ្រនៅក្បែរលោក ពេលនេះផេកដំណើរការវិញហើយ ផេកលោកមិនមានលុយសម្រាប់ boost ទេ ផេកក៏ផ្តើមចេញមកពីការអាណិត និងស្រលាញ់ពីអ្នកគាំទ្រគ្រប់គ្នា អ្នកគាំទ្រជាដង្ហើម និងផ្តល់ជីវិតទី ២ ឲ្យ លោក សឿន វីតា។

សូមជម្រាបថា តារាសម្តែង លោក សឿន វីតា កន្លងមក ធ្លាប់បានចេញមកទម្លាយការពិតជុំវិញរឿងរ៉ាវធ្លាក់ខ្លួនស្ទើរដល់ចំណុចសូន្យ បន្ទាប់ពីលោកលង់ខ្លួនក្នុងបំណុលដោយសារការចាញ់បោក និងជួយយកអាសាដល់បុគ្គលមួយចំនួនដែលជាមនុស្សស្គាល់រាប់អានគ្នា។ យ៉ាងណាមិញបច្ចុប្បន្ន លោក វីតា បាននិងកំពុងតស៊ូព្យាយាមរកស៊ីលក់ម្ហូបត្រីសាច់គ្រប់មុខនៅតាមអនឡាញ ដើម្បីរកលុយដោះបំណុលគេ និងសម្រាប់ផ្គត់ផ្គង់គ្រួសារ៕
អត្ថបទ ៖ ចាន់រ៉ា


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


