ជីវិតកម្សាន្ដ
លោក ហ៊ុយ យ៉ាឡេង សម្រេចផលិតភាពយន្តរឿង”កុំស្លាប់” ក្រោយជីវិតជួបវិបត្តិចង់សម្លាប់ខ្លួន ៣ ដង
បន្ទាប់ពីជួបរឿងរ៉ាវវិបត្តិផ្លូវចិត្តរហូតប៉ងសម្លាប់ខ្លួន ៣ ដង មកនោះ ផលិតករល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បានប្រកាសផលិតខ្សែភាពយន្តរឿង “កុំស្លាប់” ដើម្បីជាសារដាស់តឿនអ្នកធ្លាប់ជួបបញ្ហាវិបត្តិផ្លូវចិត្តដែលប៉ងសម្លាប់ខ្លួនឯង។

លោក ហ៊ុយ យ៉ាឡេង បញ្ជាក់ថា ដំបូងឡើយ លោកមានគម្រោងសរសេររឿង “សម្លាប់ខ្លួន” ប៉ុន្តែក្រោយមក ដោយបានការផ្តល់យោបល់ពីមិត្តភ័ក្ដិចង់ឲ្យប្តូរពីការផលិតរឿងនេះមកសរសេររឿង “កុំស្លាប់” លោកក៏បានយល់ស្របតាមគំនិតនេះវិញ។
លោក ហ៊ុយ យ៉ាឡេង បាននិយាយថា «សម្លាប់ខ្លួន ជាចំណងជើងភាពយន្តដែលខ្ញុំសរសេរ បន្ទាប់ពីមានវិបត្តិកូវីដ-១៩ វាមានរឿងរ៉ាវច្រើនណាស់ដែលបណ្ដាលចិត្តឲ្យសរសេររឿងនេះ»។

ផលិតករភាពយន្តរូបនេះ បានបន្តថា លោកប្រឡូកវិស័យសិល្បៈតាំងពីឆ្នាំ ២០០០ តាំងពីតួ ២ ដុល្លារ ឡើងជាជំនួយការដឹកនាំ ឡើងជាអ្នកដឹកនាំ អត់មានអ្នកស្គាល់ មកចៃដន្យគេស្គាល់ដោយសាររឿង “វិកលចរិត” អ្នកដឹកនាំដើរតួខ្លួនឯង អត់មានអ្នកមើល ខ្ចីលុយគេមកថតកុន អត់មានអ្នកមើល សល់កង់មួយចង់ជិះកង់ចូលឡាន ចង់សម្លាប់ខ្លួនលើកទី ១។ លើកទី ២ ពេលមានវិបត្តិកូវីដ-១៩ ចង់ថតរឿងវិបត្តិកូវីដ-១៩ ឲ្យគេចងចាំវិបត្តិនោះ តែគ្មានអ្នកមើល ពេលនោះចង់លោតចូលភ្លើង តែចៃដន្យភ្លើងធ្វើឲ្យរលាក ក៏មិនបានលោត។ លើកទី ៣ ពេលអស់មែនទែន ប្រកាសលក់ផ្ទះ ដើម្បីបន្តដំណើរ ក៏គ្មានអ្នកជួយ ក៏សម្រេចចិត្តចេញពីភ្នំពេញទៅសៀមរាប ពេលចេញជិះកាត់ស្ពានជ្រោយចង្វារ ក៏គិតថាកាច់ចង្កូតឡានទម្លាក់ស្ពានជ្រោយចង្វារ តែហាក់ដូនតាទះកំផ្លៀង ឡានពួក ម៉ាកឲ្យខ្ចីជិះ ហេតុអ្វីបានត្រូវទាញឡានគេឲ្យរងគ្រោះ បំណុលធនាគារអ្នកណាអ្នកសងជំនួសយើង។
លោក ហ៊ុយ យ៉ាឡេង បន្តទៀតថា ថ្ងៃនោះ លោកជាន់ហ្វ្រាំងជាប់ កុំអីគ្មានអ្វីអស្ចារ្យក្រៅពីប្រជាជនគេសើចយំទេ ហើយរឿងរ៉ាវសម្លាប់ខ្លួនហាក់មានជើងកបផ្លុំត្រចៀក។

លោកថា «មិត្តភ័ក្ដិខ្ញុំលេបថ្នាំសម្លាប់ខ្លួនម្តងអត់ស្លាប់ ហាក់ដូចមានអ្វីមកទាញ ប៉ុន្តែលើកទី ២ គាត់ស្លាប់ទាល់តែបាន ហេតុនេះហើយខ្ញុំសម្រេចសរសេររឿងដែលមានចំណងជើងថា “សម្លាប់ខ្លួន”»។
ផលិតករ ហ៊ុយ យ៉ាឡេង បញ្ជាក់បន្ថែមថា ប៉ុន្តែក្រោយមកទៀត លោកបានរកឃើញចម្លើយមួយពីមិត្តភ័ក្ដិដែលគេបានដឹងពីសុខភាពជីវិតលោក ហើយលោកក៏ដឹងខ្លួនឯងដូចគ្នា មនុស្សដែលឆ្លងកាត់ការចង់សម្លាប់ខ្លួនឯង ៣ ដងហើយមិនស្លាប់ គឺក្លាយជាមនុស្សរឹងមាំ ហើយមិត្តភ័ក្ដិលោកដែលបានជួយឲ្យផលិតរឿងនេះហើយ ក៏បានសុំប្ដូរចំណងជើងរឿងនេះថា ”កុំស្លាប់”៕
អត្ថបទ ៖ ចាន់រ៉ា




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


