ជីវិតកម្សាន្ដ
មើលជ្រុងណាក៏ស្អាត ! សុគន្ធ នីសា ក្នុងឈុតបុរាណរំលេចអត្តសញ្ញាណរបស់ជាតិខ្មែរ
ជាការលើកឡើងរបស់អ្នកស្នេហា និងគាំទ្រវិស័យសិល្បៈរបស់ខ្មែរ បានមើលឃើញថា តារាចម្រៀងសំឡេងស្រទន់អ្នកនាង សុគន្ធ នីសា ថ្វីត្បិតបច្ចុប្បន្ននាងមានវ័យច្រើនបន្តិចក៏ពិតមែន ប៉ុន្តែបើកត់សម្គាល់នូវប្រជាប្រិយភាព និងការគាំទ្រ នៅតែរក្សាបានដូចដើម។

សុគន្ធ នីសា គិតមកទល់ពេលនេះនាងមានអាយុខ្ទង់ ៤០ ឆ្នាំ ហើយ។ ក្នុងនោះដែរ អ្នកនាង សុគន្ធ នីសា ក៏ត្រូវបានគេចាត់ទុកជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ។ លើសពីនេះ នាងក៏ទទួលបានការសរសើរថាជាតារាស្រីដែលមានអត្តចរិតស្លូតបូត និងសុភាពរាបសារទៀតផង។
រឿងដែលធ្វើឲ្យអ្នកគាំទ្រនាងកាន់តែចាប់អារម្មណ៍ថែមទៀត ថ្មីៗ នេះ តារាស្រីសំឡេងមនោសញ្ចេតនា សុគន្ធ នីសា បានរំលេចខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតបុរាណបង្ហាញពីអត្តសញ្ញាណរបស់ជាតិខ្មែរគួរឲ្យទាក់ទាញ។ ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសរសើរពីការតុបតែងខ្លួនក្នុងឈុតដ៏ប្រណិត ពិសេសការថែរក្សាសម្រស់ និងរាងស្រស់ស្អាតរបស់ នីសា មើលទៅលេចធ្លោខ្លាំង។

អ្នកនាង សុគន្ធ នីសា និយាយឲ្យដឹងថា សម្លៀកបំពាក់ដ៏ស្រស់ស្អាតប្រពៃមួយនេះគឺនាងសែនស្រឡាញ់ខ្លាំង ជាអត្តសញ្ញាណរបស់ខ្មែរពិតៗ។ នាងក៏អរគុណណាស់ដែលតែងតែមានគំនិតច្នៃប្រឌិតថែរក្សា ការពារ ស្រឡាញ់ដោយបេះដូងស្មោះ។ ជាការពិត នីសា ទោះបីពេលនេះនាងមានវ័យច្រើន តែនាងនៅតែរក្សាបានភាពស្រស់ស្អាតមិនចាញ់ក្រមុំឡើយ។
សុគន្ធ នីសា ជាតារាចម្រៀងខ្មែរមួយរូបដែលមានសមត្ថភាពច្រៀងដាក់សំឡេងមនោសញ្ចេតនាបានល្អ បូករួមនឹងទេពកោសល្យសិល្បៈខ្ពស់ផងដែរ។ ម្យ៉ាងទៀតគេកត់សម្គាល់ថា សម្រាប់ទីផ្សារចម្រៀងបច្ចុប្បន្ន នាងហាក់នៅឈរលំដាប់ជួរមុខក្នុងចំណោមតារាស្រីល្បីៗ ជាច្រើននាក់ទៀត៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
សន្តិសុខសង្គម៩ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា