ជីវិតកម្សាន្ដ
សម្តេច ម៉ែន សំអន៖ ព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” ចូលរួមលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានលើកឡើងថា ព្រឹត្តិការណ៍ស្នាមញញឹម កម្ពុជា ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរបានចូលរួមលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិ។
អញ្ជើញជាគណៈអធិបតីចូលរួមក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” នៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋ
នៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥សីហា ដោយមានការចូលរួមលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាងព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី លោក យុន លីណេ
អភិបាលរងខេត្តសៀមរាប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមជាមួយឯកឧត្ដមលោកជំទាវ សិល្បករសិល្បការិនីរៀមច្បង និងជំនាន់ក្រោយជាច្រើនទៀត សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន
សំអន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែង
ចូលរួមលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិរបស់សមាគមសិល្បករខ្មែរអាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន។
ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា «គ្រប់ពេលដែលខ្ញុំបានឈរជើងនៅលើគ្រឹះប្រាសាទថ្មដ៏រឹងមាំនេះនាងខ្ញុំហាក់មានអារម្មណ៍ស្ញប់ស្ញែងអស្ចារ្យ ចំពោះការកសាងនូវខឿនវប្បធម៌
អរិយធម៌ ដ៏រឹងមាំ ពិសេសប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយវត្ថុគ្មានពីរលើលោក។ ជាមួយគ្នានេះ ដើម្បីជាការដឹងគុណ តបគុណ ខ្ញុំសុំចូលខ្លួនដឹកនាំក្រុមការងារសិល្បករសិល្បការិនី ជាអ្នកបន្តវេន រួមគ្នាថែរក្សាការពារ និងផ្សព្វផ្សាយពីកេរដំណែលដ៏មហិមារបស់ដូនតាឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជានិច្ចនិរន្តន៍ និងល្បីសុះសាយនៅលើសកលលោក។ជាមួយនឹងស្មារតីជាតិនិយមនេះហើយ ទើបជម្រុញឱ្យនាងខ្ញុំរៀបចំកម្មវិធីនេះឡើងដោយមានកិច្ចសហការពីស្ថាប័នពាក់ព័ន្ធនានា និងក្រោមវត្តមានគាំទ្រពីសម្តេច និងគណៈអធិបតី ព្រមទាំងសិល្បករ សិល្បការិនី ជាច្រើនរូបដោយញ៉ាំងឱ្យព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នេះ ដាស់បន្ថែមទៀតពីស្មារតីស្រឡាញ់ជាតិ និងជួយផ្សព្វសិល្បៈវប្បធម៌ដើម្បីទេសចរណ៍»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍នៃការជួបជុំសិល្បករ សិល្បការិនី បុគ្គលដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗ មកស្ថិតនៅលើដែនដីអង្គរតែមួយ ក្នុងបំណងរួមគ្នា ផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ
ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ ធម្មជាតិរបស់កម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ដោយឡែក នៅថ្ងៃទី១៥ ខែសីហា នេះ សមាគមសិល្បករខ្មែរមានរៀបចំពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរមានការប្រគំតន្ត្រីខា្នតតូច សំឡេងស្រាល ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗជាច្រើនទម្រង់
អមដោយការអត្ថាធិប្បាយពីពិធីករពិធីការិនីល្បីៗ ដើម្បីជាកិច្ចស្វាគមន៍ និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ។
ក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា «ខ្ញុំសូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសិល្បករខ្មែរដែលតែងតែចូលរួមលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង ជាពិសេសសមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន រួមជាមួយសិល្បករ សិល្បការិនីដែលបានខិតខំចូលរួម និងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងការប
ង្កើតនូវស្នាដៃថ្មីៗ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌សិល្បៈបង្កើតនូវបរិយាកាស និងស្នាមញញឹមដល់ភ្ញៀវទេសចរនានា ដែលអញ្ជើញមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា»។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា យើងពិនិត្យឃើញថាទើបតែជាង៣ខែប៉ុណ្ណោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានបានចេញដំណើរដឹកនាំយ៉ាងស្វាហាប់ និងរឹងមាំជាក់ស្តែងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលសមាគមសិល្បករខ្មែរបានរៀបចំនាឱកាសនេះជាសក្ខីភាពមួយដែលបង្ហាញពីស្នាមញញឹមនៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ក៏ដូចជាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ជាតំណាងនៃអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសខ្មែរដ៏សម្បូរបែបរួមទាំងទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសីលធម៌សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិ យូរអង្វែងបន្តពីដូនតារបស់យើង។
សម្តេចកិត្តិសង្គហបណ្ឌិតមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា កាលពីអតីតកាលកម្ពុជា ពោរពេញដោយសង្គ្រាម ពុំមានអ្នកណាមានសិទ្ធសេរីភាពរងនូវការកាប់សម្លាប់ បែកបាក់និរាសព្រាត់ប្រាស់គ្រួសារ គ្មានទេស្នាមញញឹម។ ដោយឡែក ព្រឹត្តិការណ៍ថ្ងៃនេះកើតចេញពីប្រទេសមានសុខសន្តិភាព ទើបមានកម្មវិធី ស្នាមញញឹមនៃកម្ពុជាថ្ងៃនេះ ដែលផ្នែកមួយនៃគោលនយោបាយ និងទិសដៅការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដែលបានដាក់ចេញដោយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីដើមឆ្នាំកន្លងទៅ ដើម្បីជម្រុញវិស័យទេសចរណ៍ នៅខេត្តសៀមរាបឲ្យងើបឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
សូមបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍”ស្នាមញញឹមកម្ពុជា” នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានការរៀបចំនូវម្ហូបអាហារជាច្រើន ជាម្ហូបរបស់ខ្មែរជូនទៅដល់ភ្ញៀវជាតិ និងអន្តរជាតិបានភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ដែលរៀបចំជូនដោយចុងភៅដែលបានចូលរួមសហការដោយមិនគិតប្រាក់ សម្រាប់ភ្ញៀវកិត្តិយស ៥០០នាក់ នៅទីតាំងប្រារព្ធកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» មុខប្រាសាទអង្គរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាមជួបគ្រោះផ្ទួនៗ ព្យុះទីហ្វុងផងនិងរញ្ជួយដីផង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ព្រមានឲ្យខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក ត្រូវប្រយ័ត្នគ្រោះទឹកជំនន់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី