ជីវិតកម្សាន្ដ
កំពូលតារាចម្រៀង ព្រាប សុវត្ថិ ប្រកាសឆន្ទៈប្ដេជ្ញាគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា
កំពូលតារាចម្រៀងមានងារជាឧកញ៉ា ព្រាប សុវត្ថិ បានប្រកាសឆន្ទៈយ៉ាងមុតមាំដោយប្ដេជ្ញាគាំទ្រ និងជឿជាក់យ៉ាងពេញទំហឹងលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។

ជាមួយគ្នានោះ តារាចម្រៀងជើងចាស់លំដាប់ប្រទេសល្បីឈ្មោះឧកញ៉ា ព្រាប សុវត្ថិ ក៏បានប្រកាសពីឆន្ទៈផងដែរក្នុងការគាំទ្រកិច្ចសហប្រតិ្តការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA។ លោកឧកញ៉ា ព្រាប សុវត្ថិ បញ្ជាក់ដែរថា លោកពិតជាមានទំនុកចិត្តខ្លាំងលើរាជរដ្ឋាភិបាលកម្ពុជាចំពោះការអភិវឌ្ឍនៅតំបន់នោះ។
តារាចម្រៀង ព្រាប សុវត្ថិ បានឲ្យដឹងថា ក្រោមការដឹកនាំ និងការអភិវឌ្ឍរីកចម្រើនទាំងសុខសន្តិភាព ទាំងហេដ្ឋារចនាសម្ព័ន្ធនានា របស់ប្រមុខរាជរដ្ឋាភិបាល ទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានទំនុកចិត្តដោយភាពកក់ក្ដៅ និងពង្រីកអាជីវកម្មរបស់ខ្លួនបន្តទៀតប្រកបដោយភាពជឿជាក់។

លោកឧកញ៉ា ព្រាប សុវត្ថិ បានបញ្ជក់ដោយខ្លីទៀតថា «ខ្ញុំជឿជាក់លើរដ្ឋាភិបាលកម្ពុជា ខ្ញុំគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណCLV-DTA»។
សូមបញ្ជាក់ដែរថា លោកឧកញ៉ា ព្រាប សុវត្ថិ គិតមកដល់ពេលនេះ លោកនៅតែរក្សាបានការគាំទ្រច្រើននៅលើវិថីសិល្បៈចម្រៀង ខណៈចំណងស្នេហាក៏ទទួលបានការកោតសរសើរថាជាគូស្នេហ៍គំរូសម្រាប់អ្នកសិល្បៈ និងមហាជនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


