ជីវិតកម្សាន្ដ
អតីតបវរកញ្ញា លីបង់ Dima Safi ទទួលមរណភាពក្នុងអាយុ៣០ឆ្នាំ ដោយសារគាំងបេះដូង
អតីតបវរកញ្ញាលីបង់ Dima Safi និងជាម្ចាស់មកុដ Miss Lebanon Emigrant ២០២៧ បានទទួលមរណភាពក្នុងអាយុ ៣០ឆ្នាំ បន្ទាប់ពីទទួលរងនូវការគាំងបេះដូងភ្លាមៗកាលពីថ្ងៃអាទិត្យ ខណៈដែលដំណឹងនៃការស្លាប់របស់រូបនាង ធ្វើឲ្យក្រុមគ្រួសារនិងទស្សនិកជនមានការតក់ស្លុតជាខ្លាំង។

យោងតាមចុះផ្សាយពី Noskhabar បានដកស្រង់ខ្លឹមសារពីក្លឹបអ្នកគាំទ្របវរកញ្ញាលីបង់នៅលើ Instagram Stories ដោយធ្វើការប្រកាសដំណឹងនៃការស្លាប់របស់នាង ក៏ជំរុញឲ្យមានទុក្ខសោកយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ និងអ្នកតាមដានរបស់នាង។ ជាមួយគ្នានោះដែរ អ្នកគាំទ្របានផ្ញើសារនៅលើ Instagram របស់ Diada Safi ដោយអធិស្ឋានសុំឲ្យបវរកញ្ញារូបនេះសម្រាកដោយសន្តិភាពនៅទីកន្លែងថ្មី។
ដោយឡែក យោងទៅតាមសារព័ត៌មានអារ៉ាប់ Arbaha បានបញ្ចាក់ឲ្យដឹងថា Safi បានឈ្នះពានរង្វាន់របស់បវរកញ្ញាប្រទេសចិននៅឆ្នាំ ២០១៧ បវរកញ្ញាលីបង់អន្តរជាតិនៅឆ្នាំ ២០១៧ និងបានប្រកួតប្រជែងក្នុងកម្មវិធីបវរកញ្ញាអន្តរជាតិនៅប្រទេសជប៉ុន។
មិនត្រឹមប៉ុណ្ណឹងទេ អតីតបវរកញ្ញារូបនេះ បានបញ្ចប់ថ្នាក់អនុបណ្ឌិតពីរ គឺមួយផ្នែកអាហារូបត្ថម្ភ និងមួយទៀតផ្នែកទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ នាងបានឈ្នះពានរង្វាន់ “Miss Lebanon Emigrant” ក្នុងឆ្នាំ ២០១៧ ក្នុងអំឡុងពេលពិធីមួយដែលធ្វើឡើងនៅ Antalya ប្រទេសទួកគី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ ៥ រូប ធ្លាប់ជម្នះព្យាបាលជំងឺមហារីកដ៏កាចសាហាវ រហូតជាសះស្បើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


