ជីវិតកម្សាន្ដ
បាត់មុខយូរ តារាសម្តែងតៃវ៉ាន់ Joey Wong បង្ហាញមុខដ៏កម្រលើទឹកដីកំណើត
តារាសម្តែងតៃវ៉ាន់ Joey Wong ទាក់ទាញការចាប់អារម្មណ៍ បន្ទាប់ពីបង្ហាញខ្លួនជាសាធារណៈដ៏កម្រនៅក្នុងទឹកដីកំណើតរបស់នាង សម្រាប់ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះឬសែននំព្រះខែ ក្រោយប្រើជីវិតរស់នៅប្រទេសកាណាដាជាច្រើនឆ្នាំមកហើយ។
យោងតាមគេហទំព័រ Next Apple កាលពីថ្ងៃទី ១៦ ខែកញ្ញា ភោជនីយដ្ឋានបួសនៅ Taichung បានចែករំលែករូបថតក្រុមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយ តារាស្រីរូបនេះដោយបង្ហាញពីកិត្តិយសរបស់ពួកគេក្នុងការធ្វើជាម្ចាស់ផ្ទះស្វាគមន៍នាង។ Joey Wong ត្រូវបានគេមើលឃើញញញឹមដាក់បុគ្គលិក និងអ្នកគាំទ្រ។ នេះជាការឃើញដ៏កម្រមួយរបស់មនាងដែលបានរស់នៅក្នុងប្រទេសកាណាដា ហើយនៅតែអវត្តមានពីឧស្សាហកម្មកម្សាន្តអស់រយៈពេលជាងពីរទសវត្សរ៍។
ការបង្ហាញខ្លួនរបស់តារាស្រីជាប់រហស្សនាមថាជាស្រីស្អាតដាច់គេ បានក្លាយជាប្រធានបទមួយដែលត្រូវបានគេមើលច្រើនបំផុតនៅលើ Weibo ដោយមានអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបដោយនិយាយថា វាពិតជាអស្ចារ្យណាស់ដែលបានឃើញ idol របស់ខ្ញុំក្នុងអំឡុងពេលពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ, ខ្ញុំចាំបានថា កាលនៅតូចនាងគឺជាតារាស្រីតំណាងឲ្យមនុស្សស្រីទាំងអស់លើអេក្រង់ទូរទស្សន៍។
ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះបានកត់សម្គាល់ការផ្លាស់ប្តូររូបរាងរបស់នាង ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមថា នាងបានខូចមុខក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពី១០ ឆ្នាំមុន។ តារាស្រីវ័យ៥៧ឆ្នាំ ធ្លាប់បានបដិសេធពាក្យចចាមអារ៉ាមបែបនេះ ដោយនិយាយថា ខ្លួននៅតែមានសុខភាពល្អ ហើយមិនដែលមានគ្រោះថ្នាក់អ្វីទេ។ នាពេលនេះនាងគ្រាន់តែចង់ដឹកនាំជីវិតសាមញ្ញ និងសន្តិភាព ព្រោះភាពសាមញ្ញនាំមកនូវសុភមង្គលបំផុតក្នុងជីវិត។

កើតនៅឆ្នាំ ១៩៦៧ នៅទីក្រុងតៃប៉ិ តារាស្រីជាប់ឈ្មោះជាសម្រស់ទីមួយនៃអាស៊ីបានល្បីឈ្មោះក្នុងឆ្នាំ ១៩៨៧ ជាមួយនឹងរឿង A Chinese Ghost Story ដែលរួមសម្ដែងដោយ Leslie Cheung។ ចាប់តាំងពីពេលនោះមក នាងបានបង្កើតរលកនៅក្នុងពិភពលោក ដោយដើរតួក្នុងរឿងល្បីៗជាច្រើនដូចជា City Hunter, Butterfly and Sword និង Butterfly and Sword ជាភាពយន្តចុងក្រោយបង្អស់ដែលរូបនាងនិយាយលាពីអាជីពសម្ដែងសម្ដែងជារៀងរហូត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Joey Wong លែងជាប់ឈ្មោះជាស្រីស្អាតដាច់គេហើយ បន្ទាប់ពីទស្សនិកជនឃើញមុខមាត់ពិតនាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


