ជីវិតកម្សាន្ដ
មុនទទួលមរណភាពក្នុងវ័យក្មេង តួឯកប្រុសរឿង «ចំណងស្នេហ៍ទ្វេភព» បន្សល់នូវស្នាដៃឲ្យគេកោតសរសើរ
Om Akapan ជាតារាសម្ដែងវ័យក្មេងដ៏មានទេពកោសល្យ ដែលត្រូវបានគេដឹងថា លោកបង្ហាញខ្លួនលើកដំបូងតាមរយៈតួកំប៉ិកកំប៉ុក មុនពេលចាប់ផ្ដើមក្លាយជាតួឯកប្រុសក្នុងរឿងភាគថៃប្រចាំប៉ុស្ដិ៍ធំៗ ដែលមានទស្សនិកជននិងអ្នកគាំទ្រពេញចិត្តមកដល់សព្វថ្ងៃ។
មែនទែនទៅ ឈ្មោះពិតរបស់ om គឺ Akkapan Namart កើតនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៩៨៥ បច្ចុប្បន្នមានអាយុ ៣៩ ឆ្នាំ។ លោកបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅសាកលវិទ្យាល័យរាមខេង និងបរិញ្ញាបត្រនៅមហាវិទ្យាល័យទំនាក់ទំនងសិល្បៈ សាកលវិទ្យាល័យបាងកក ដេប៉ាតឺម៉ង់ផ្សព្វផ្សាយពាណិជ្ជកម្ម បន្ទាប់មកគាត់ចាប់ផ្តើមប្រឡូកពេញទំហឹងក្នុងវិស័យកម្សាន្តតែម្ដង។
លោក Om កើតក្នុងគ្រួសារមួយមានបងប្អូនបង្កើតពីរនាក់ គាត់ជាបងប្រុសច្បង ដោយបានចូលប្រឡូកក្នុងវិស័យសិល្បៈ ពីការថតស្ពតពាណិជ្ជកម្ម និងថតវីដេអូចម្រៀង មុនឈានជើងចូលវិស័យសម្តែងក្នុងនាមជាតួសម្តែង។ បង្ហាញខ្លួនដំបូងលោកលេងត្រឹមជាតួរ៉ាយរ៉ង និងតួចិត្តអាក្រក់ រហូតឡើងដល់តួនាទីនាំមុខ។ នាពេលនោះការសម្តែងរបស់គាត់ត្រូវបានគេហៅថាមិនធម្មតាដោយមានការពេញចិត្តពីអ្នកទស្សនា គាត់បានឈ្នះពានរង្វាន់ទូរទស្សន៍មាសក្នុងប្រភេទតារាសម្តែងឆ្នើម ហើយបានឡើងកាន់តំណែងជាតួបុរសជួរមុខ និងបង្កើតស្នាដៃអនុស្សាវរីយ៍សម្រាប់អ្នកគាំទ្ររឿងភាគជាច្រើន។
មិនត្រឹមតែប៉ុណ្ណឹងទេ Om ត្រូវបានគេស្គាល់ថាជាតួឯកប្រុសពូកែដាក់មនោសញ្ចេតនាខ្លាំង ក្នុងរឿងភាគប្រភេទស្នេហា។ លោកមានបុគ្គលិកលក្ខណៈសុភាពរាបសារ ហើយបានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងអំឡុងពេលនៃរឿងភាគ និងប្រភេទអាថ៌កំបាំង។ ជាមួយគ្នានេះដែរ គាត់ក៏ត្រូវបានអ្នកគាំទ្រពេញចិត្តចំពោះសមត្ថភាពសម្ដែង និងភាពទន់ភ្លន់ផ្ទាល់ខ្លួនរបស់គាត់នៅខាងក្រៅឆាកសម្ដែងផងដែរ។
លោកបានសម្ដែងជាតួឯកប្រុសក្នុងរឿងភាគដំបូងក្រោមចំណងជើងថា Ruk Sorn Kaen នៅប៉ុស្ដិ៍លេខ៣ ។ បន្ទាប់មក ស្រាប់តែបានទទួលតួនាទីលេចធ្លោដំបូងនៅក្នុងរឿង Prajan Lai Payak នៅប៉ុស្តិ៍លេខ៧ រហូតដល់ទទួលបានពានរង្វាន់ទូរទស្សន៍មាស ប្រភេទតួសម្តែងឆ្នើម។ ក្រោយៗមកទៀត លោកសម្ដែងជាតួឯកក្នុងរឿង Sao Chai Hi-Tech ជាមួយតារាស្រី Jooy Warattaya។ ដោយសារតែមានជំនាញនិងដុងពីកំណើតផង ទើបធ្វើឲ្យតារាប្រុសថៃត្រូវអ្នកដឹកនាំរឿងពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ដោយដាក់លោកជាតួឯកប្រុសក្នុងរឿង Tawipob ឬចំណងស្នេហ៍ទ្វេភព” កាលឆ្នាំ២០១១ ជាមួយតារាស្រីជួរមុខ Pancake។ ក្នុងឆ្នាំ ២០១៧ លោកក៏ផ្លោះបានមួយជំហ៊ានទៀត ដោយចូលរួមក្នុងស៊េរីរឿងភាគដ៏ល្បីល្បាញ “Paragit Ruk” សម្ដែងជាអនុសេនីយ៍ឯក Jirawat ។ រឿងភាគប្រចាំប៉ុស្តិ៍លេខ៧នេះទទួលបានភាពល្បីល្បាញខ្លាំង ទទួលស្គាល់ដោយអ្នកទស្សនាជាច្រើន ហើយបានដាក់ឈ្មោះ Om ថា លោកអនុសេនីយ៍ឯក Jirawat តាំងពីពីនោះមក។
យ៉ាងណាមិញ ចាប់តាំងពីប្រឡូកនៅក្នុងអាជីពសម្ដែងដំបូង រហូតដល់ថ្ងៃមរណភាព លោកទទួលការងារឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានត្រឹមតែ៣រឿងប៉ុណ្ណោះ ទើបតារាប្រុស Om Akapan បានផ្លាស់ទៅទូរទស្សន៍ប៉ុស្តិ៍លេខ៧ សរុបភាពយន្តចំនួន១៤រឿង។
ក្នុងពេលដែលអាជីពកំពុងឡើងស្រឺតៗ នៅឆ្នាំ២០២២ ស្រាប់តែមានពាក្យចចាមអារ៉ាមថា Om Akapan បានចាប់ផ្តើមកើតជំងឺមហារីកនៅតំបន់សាច់ដុំបេះដូងដំណាក់កាលទី៣ រហូតបង្ខំចិត្តលាឈប់ពីរឿងភាគដែលកំពុងសម្ដែងចុងក្រោយ ដើម្បីព្យាបាលខ្លួនឲ្យឆាប់ជាសះស្បើយ។ ក្នុងកំឡុងខែមករាឆ្នាំ ២០២៣ គាត់ទទួលបានការវះកាត់ដោយសុខភាពក៏មានភាពប្រសើរឡើងច្រើន។ នៅពាក់កណ្ដាលឆ្នាំ ២០២៤ លោកបានបង្ហាញខ្លួនចុងក្រោយនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit បង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំំទ្រដោយសង្ឃឹមថា លោកនឹងឆាប់ជាសះស្បើយ ហើយវិលមកកាន់អាជីពសម្ដែងដូចពីមុន។
ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ ប៉ុស្តិ៍លេខ៧ ស្រាប់តែចេញមកបញ្ជាក់ថា តារាសម្ដែងប្រុស Om Akapan បានទទួលមរណៈភាពហើយ កាលពីថ្ងៃ២២ ខែកញ្ញា ក្នុងវ័យ ៣៩ ឆ្នាំ ដែលធ្វើឲ្យវិស័យសិល្បៈថៃមានការសោកស្ដាយជាពន់ពេក នូវការបាត់បង់តារាសម្ដែងឆ្នើមនិងមានទេពកោសល្យមួយរូបនេះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៤ ខែមុន Om ប្រកាសក្ដែងៗថា វិលចូលសិល្បៈ ពេលនេះបែរទទួលដំណឹងមរណភាពរបស់លោក
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


