ជីវិតកម្សាន្ដ
បទល្មើសខ្លះៗ របស់ Diddy តារារ៉េបជើងចាស់ដ៏ល្បីល្បាញ ដែលមានជនរងគ្រោះសុទ្ធតែតារាល្បីៗ
ថ្មីៗនេះ Puff Diddy តារារ៉េបជើងចាស់ដ៏ល្បីល្បាញក្នុងវិស័យ Hip Hop ក្នុងពិភពលោក ដែលមានឈ្មោះពិតថា Sean Combs កំពុងតែទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង ពាក់ព័ន្ធទៅនឹងករណីឧក្រិដ្ឋកម្មដ៏នឹកស្មានមិនដល់ ទើបនឹងបែកធ្លាយនៅពេលលោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

តាមប្រភពជាច្រើនបានទម្លាយថា Diddy បានប្រព្រឹត្តិបទល្មើសជាច្រើន ហើយក៏មានជនរងគ្រោះទាំងបុរស ស្ត្រី កុមារ សូម្បីតែតារាចម្រៀងល្បីៗ ដូចជា Justin Bieber ក៏ធ្លាក់ខ្លួនជាជនរងគ្រោះរបស់លោកផងដែរ។ យោងតាមប្រភពពី Gaxiola &Litwak Law Group បានរាយនៅករណីដែលដាក់ការចោទប្រកាន់ទៅលើ Diddy ដែលក្នុងនោះមានដូចជា៖

ការជួញដូរផ្លូវភេទ
ការចាប់បង្ខំ
ការរំលោភផ្លូវភេទទៅលើកុមារមិនទាន់គ្រប់អាយុ
ការជួញដូរវីដេអូអាសអាភាស
ការប្រើប្រាស់អំពើហិង្សា
ករណីបំផ្លាញទ្រព្យសម្បត្តិឯកជនរបស់តារារ៉េបប្រុស Kid Cudi និងមានករណីជាច្រើនទៀត
ជាមួយគ្នានេះដែរ តារារ៉េបរូបនេះ ត្រូវបានអស់រិទ្ធនៅពេល Cassie Ventura ជាតារាចម្រៀងស្រីម្នាក់ និងជាអតីតមិត្តស្រីរបស់លោក បានធ្វើការប្ដឹងករណីការចាប់បង្ខំផ្លូវភេទ និងការធ្វើបាបរាងកាយ ដែលធ្វើឲ្យលោកត្រូវបានចាប់ខ្លួន ក្នុងពេលឆែកផ្ទះ ហើយក៏រកឃើញភស្ដុតាងពាក់ព័ន្ធបទល្មើសជាច្រើនបន្ដបន្ទាប់ទៀត។

បច្ចុប្បន្ន Sean Combs ឬ Diddy កំពុងតែត្រូវបានដាក់ឲ្យនៅក្នុងពន្ធនាគារ និង កំពុងតែធ្វើការតវ៉ាក្ដី ពាក់ព័ន្ធនឹងករណីខាងលើ។ យ៉ាងណាមិញ គេបានដឹងថា រូបលោកមិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ បើទោះបីជាខំតវ៉ាក្ដីយ៉ាងណាក៏ដោយ ក៏ព្រោះតែមានសាក្សីជាច្រើន និងមានភស្ដុតាងជាច្រើនចងខ្លួនលោកជាប់ទៅហើយ៕
ប្រភព៖ Gaxiola &Litwak Law Group



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


