សន្តិសុខសង្គម
កម្លាំងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនជាតិថៃ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ជនសង្ស័យជាជនជាតិថៃ ចំនួន០៣នាក់ ត្រូវបានកម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់

អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ថា មានអ្នកកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀន ពេលទទួលបានព័ត៌មានភ្លាម កម្លាំងយើងកំណត់គោលដៅ ឃ្លាំមើលរហូតឈានដល់ការចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនសង្ស័យជនជាតិថៃបានចំនួន០២នាក់ នៅចំណុចផ្លូវសាធារណៈ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ជាជនជាតិថែ ៖ ឈ្មោះ បរិវ៉េត ថងម៉ឺន ហៅម៉ុន ភេទប្រុស អាយុ២៦ឆ្នាំ , ឈ្មោះ ជីរ៉ាក់សាក់ សារ៉ាក់រ៉ាត់ ហៅកេប ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិថៃ។សមត្ថកិច្ចវត្ថុតាងដកហូតរួមមាន ៖ ក្បាល POD K ចំនួន០១ថង់ , បារីអេឡិចត្រូនិច (វ៉េប) ចំនួន០៣ដើម។
បន្ទាប់មកនៅថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចយើងបន្តឃាត់ខ្លួន ឈ្មោះ ការ៉ាន់ កិនបូកែវ ហៅអូក ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិថៃ នៅបុរីដួងចាន់ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកវត្ថុតាងដកហូតរួមមាន ៖ ក្បាល POD K វេចខ្ចប់រួច ចំនួន១៦ថង់ , បារីអេឡិចត្រូនិច (វ៉េប) ចំនួន០១ដើម , ទូរស័ព្ទដៃ ចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


