ជីវិតកម្សាន្ដ
Lisa រងការរិះគន់ជាថ្មី ក្រោយច្រៀងលើឆាកធ្វើមាត់ម្ហបៗតាមបទចម្រៀង
Lisa សមាជិកនៃក្រុម K-pop Blackpink បានប្រឈមមុខនឹងការរិះគន់ជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងការសម្តែងបទចម្រៀងលើឆាកដោយមិនច្រៀងផ្ទាល់តែបែរធ្វើមាត់ម្ហបៗ នៅឯមហោស្រព Global Citizen ក្នុងទីក្រុងញូវយ៉ក។
យោងតាមកាសែត Daily Mail បានបញ្ចាក់ថា Lisa បានឡើងឆាកនៅ Central Park សម្រាប់ព្រឹត្តិការណ៍សប្បុរសធម៌ដ៏ល្បី ដែលនាងបានសម្តែងជាមួយតារាដូចជា Post Malone និង Doja Cat ។ ក្នុងព្រឹត្តិការណ៍នោះ សមាជិកក្រុម Blackpink បានបង្ហាញបទចម្រៀងចុងក្រោយក្រោមចំណងជើងថា Moonlit Floor ហើយថែមទាំងបានសម្តែងបទល្បីៗរួមមាន Lalisa, Money និង New Woman ផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងទេ រូបរាងរបស់នាងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្លៀកបំពាក់ដិតក្នុងឈុតពណ៌ខ្មៅនិងពណ៌លឿង ផ្គូផ្គងជាមួយនឹងខោស្បែកលាយប្រាក់ ស្បែកជើងកវែងដែលមានចរ និងសក់ពណ៌ទង់ដែងវែងអន្លាយ។ អ្នកគាំទ្រជាច្រើនក៏សរសើរវត្តមានលើឆាកថា តារាស្រីវ័យ២៧ឆ្នាំពូកែតុបតែងខ្លួននិងស្ទីលមិនឲ្យជាន់គ្នាឡើយ។
ទោះបីជាមានការរំភើបពេលនាងបង្ហាញជំនាញក្បាច់រាំដ៏អស្ចារ្យ និងស្ទីលតែងខ្លួនយ៉ាងណា ងាកមកកាន់ការបញ្ចេញសំឡេងរបស់នាងបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការខកចិត្ត ដោយមានអ្នកអត្ថាធិប្បាយលើបណ្តាញអ៊ីនធឺណេតជាច្រើនបានកត់សម្គាល់ថា នាងហាក់បីដូចជាធ្វើមាត់តាមបទចម្រៀងតែប៉ុណ្ណោះ។ ភ្លាមៗនោះដែរ ប្រព័ន្ធផ្សព្វផ្សាយសង្គមពោរពេញទៅដោយការរិះគន់លើតារាស្រី K pop យ៉ាងឆាប់រហ័ស ដោយមានអ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា ការធ្វើមាត់ម្ហបៗពេលអង្គុយដោយគ្មានក្បាច់រាំ គឺជារឿងឆ្កួតៗបំផុត។ អ្នកគាំទ្រម្នាក់ទៀតបានកត់សម្គាល់ថា នារីម្នាក់នេះមានប្រតិកម្មនឹងការច្រៀងផ្ទាល់ឬយ៉ាងណា? ជាធម្មតានាងតែងតែលេចឮនូវការច្រៀងធ្វើមាត់ម្ហបៗ ឬក៏សំឡេងនាងមានបញ្ហា?
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេដែល Lisa ប្រឈមមុខនឹងការចោទប្រកាន់មិនច្រៀងផ្ទាល់តែបែរធ្វើមាត់តាមបទចម្រៀង។ យោងតាមសារព័ត៌មាន Korea JoongAng Daily នាងក៏បានប្រឈមមុខនឹងការរិះគន់ស្រដៀងគ្នានេះផងដែរ ក្នុងអំឡុងពេលកម្មវិធីប្រគល់ពានរង្វាន់ MTV Music Video Awards ឆ្នាំ ២០២៤ នៅក្នុងខែកញ្ញា។ ប៉ុន្តែ តារាចម្រៀងរូបនេះមិនទាន់ចេញមុខបកស្រាយជាសាធារណៈជុំវិញបញ្ហានេះនៅឡើយទេ។
យ៉ាងណាមិញ បើទោះជាទទួលនូវការរិះគន់ថាច្រៀងដូចចាក់ឌីសយ៉ាងណាក្ដី ប៉ុន្តែនៅក្នុងកម្មវិធីដ៏ធំមួយនេះ Lisa បានឈ្នះពានរង្វាន់ VMA សម្រាប់ Best K-Pop ជាមួយនឹងបទចម្រៀង “ROCKSTAR” ។ នាងក៏បានបង្កើតប្រវត្តិសាស្ត្រជាអ្នកចម្រៀងស្រីដំបូងគេដែលឈ្នះក្នុងឆ្នាំ២០២២ ហើយបច្ចប្បន្ននាងក៏ជាតារាស្រីឈ្នះពានច្រើនបំផុតដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖យីហោ LV យកអាវដែលសល់ពី Lisa ឲ្យ Liu Yifei ពាក់ ពេលនេះរងការរិះគន់ថាលំអៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


