ជីវិតកម្សាន្ដ
រៀបការជាង១០ឆ្នាំ Myria បង្ហោះសារមួយ ក្រោយលេចឮចចាមអារ៉ាមលែងលះស្វាមី Aum Atichart
ទំនាក់ទំនងរបស់ Aum Atichart និងភរិយា Nat Myria នាពេលថ្មីៗនេះស្រាប់តែលេចឭនូវពាក្យចចាមអារ៉ាមមួយថាគូស្នេហ៍ចាស់វស្សាបានដើរដល់ផ្លូវបំបែកហើយ ១០ឆ្នាំក្រោយអ្នកទាំងពីរសម្រេចចិត្តចូលរោងការកាលពីថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០១៤ ។
គូស្នេហ៍វ័យចំណាស់ប្រចាំប្រទេសថៃបានលេចឮនូវព័ត៌មានរង្គោះរង្គើពីប្រភពមួយថា អតីតតារាសម្ដែង-តារាចម្រៀងស្រីទសវត្សរ៍៩០ម្នាក់ ត្រូវស្វាមីវ័យក្មេងលួចភ្ជាប់ស្នេហាជាមួយនារីថ្មី។ នាងទ្រាំបាន៤ទៅ៥ឆ្នាំមកហើយ ព្រោះស្រលាញ់ប្ដីពេក ហើយមិនចង់មានព័ត៌មានម្ដងទៀត។
យ៉ាងណាស្របពេលដែលថ្មីៗនេះ Nat Myria បានបង្ហោះសារមួយតាមរយៈ IG Story ដែលមានលេខ ១១:១១ ម្តងទៀត មានន័យថា ជាចំនួននៃការភ្ញាក់ដឹងខ្លួនហើយសកលលោកកំពុងគាំទ្រអ្នក។ អ្នកបានមកដល់កន្លែងដែលត្រឹមត្រូវ។ វាក៏តំណាងឲ្យការចាប់ផ្តើមថ្មី និងតម្រឹមជាមួយនឹងគោលបំណងពិត ជាសារដែលអ្នកកំពុងដើរលើផ្លូវត្រូវ ហើយគួរតែយកចិត្តទុកដាក់លើគំនិត និងអារម្មណ៍របស់អ្នក។ ជាពិសេសលេខទាំងនេះ គឺការផ្លាស់ប្តូរមួយដែលអនុញ្ញាតឲ្យអ្នករៀនរឿងមួយចំនួនដែលនឹងមក និងរៀនអ្វីដែលថ្មី។ ត្រលប់មកវិញហើយមើលថែខ្លួនឯង។ ផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរួចគិតឡើងវិញ។

ថ្វីដ្បិតតែនេះគ្រាន់តែជាការសង្ស័យអំពីព័ត៌មានប្រេះឆារបស់គូស្នេហ៍ ដែលទស្សនិកជនចាត់ទុកថាជាគំរូក្នុងប្រទេសយ៉ាងណាក្ដី។ ប៉ុន្តែនាពេលនេះ មហាជនមានតែរង់ចាំការបកស្រាយយ៉ាងលម្អិតពីគូស្វាមីភរិយា Nat Myria និង Aum Atichart តែប៉ុណ្ណោះ។ ប្រសិនបើវាជាព័ត៌មានពិតប្រាកដមែន នោះជារឿងគួរឲ្យសោកស្ដាយបំផុតសម្រាប់អ្នកទាំងពីរ។
សូមរម្លឹកដែរថា Nat Myria និង Aum Atichart បានជួបគ្នានៅក្នុងពិធីបុណ្យបំបួសលោក Tao Somchai (អតីតស្វាមី) ។ ដែលនោះគឺជាឱកាសឲ្យពួកគេបានជួបគ្នានៅឯពិធីបំបួសនាគ ហើយបន្ទាប់មកបានអ្នកទាំងពីរក៏បានធ្វើបុណ្យជាមួយគ្នា។ បន្ទាប់ពីថ្ងៃធ្វើបុណ្យចប់សព្វគ្រប់ពួកគេក៏ចាប់ផ្តើមស្គាល់គ្នា និងបានបង្កើតទំនាក់ទំនងជាមួយគ្នាបន្តិចម្តងៗ រហូតឈានដល់ថ្ងៃរៀបការតែម្តង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆក់មីក្រូពីបវរកញ្ញា ប៊ី សុធារី ថ្ងៃមុន ឥលូវ ម្ចាស់មកុដវៀតណាម ត្រូវគេព្រួតរិះគន់ថាមានចរិតអសីលធម៌
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


