ជីវិតកម្សាន្ដ
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
គណនីស្ថាប័ន Instagram Miss Grand International បានចុច Unfollow គណនី Instagram កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជា Miss Grand Cambodia ២០២២ និងជាលំដាប់រងទី៥ Miss Grand International ឆ្នាំ ២០២២ ក្រោយមានរឿងចម្រូងចម្រាស។

បន្ទាប់ពីមានរឿងចម្រូងចម្រាសរវាងម្ចាស់ MGC និងMGI ពាក់ព័ន្ធជាមួយការធ្វើមិនតាមស្ដង់ដារបស់កម្មវិធីដែលបានគ្រោងទុក។ ទន្ទឹមនឹងនោះ ម្ចាស់ Miss Grand International លោក ណាវ៉ាត់ បានដកសិទ្ធិភ្លាមៗក្រោយមានរឿងទាំងអស់នោះកើតឡើង ដែលបង្កជា Drama រវាងប្រជាជនថៃនិងខ្មែរ។ លើសពីនោះ ក្រោយពីការដកសិទ្ធិធ្វើជាម្ចាស់ផ្ទះពីកម្ពុជា ម្ចាស់ MGI បាននាំបេក្ខភាពប្រលងទៅប្រទេសថៃភ្លាមៗ ហើយក៏បានបង្កើតជារឿងរ៉ាវជាច្រើននៅព្រលានយន្តហោះ ជាពិសេសបវរកញ្ញាថៃ Malin បានចោទប្រកាន់ប្រទេសកម្ពុជាថាគ្មានសុវត្ថិភាព និងផ្ដល់អាហារមិនល្អទៅកាន់បេក្ខភាពប្រលងកម្មវិធី Miss Grand International។ ម៉្យាងវិញទៀត តាមរយៈ Story របស់លោក ណាវ៉ាត់ បានដាក់រូបភាពរួមជាមួយវីដេអូ ក្រុមការងារយំឱបគ្នាជាមួយបវរកញ្ញាថៃ អមជាមួយខ្លឹមសារថា ពួកគេរងសម្ពាធតាំងពីវិនាទីដំបូងរហូតពេលចាកចេញមកប្រទេសថៃវិញ។



ក្រោយពីមាននរឿងទាំងអស់នេះ អ្នកស្រី អុឹម សុគន្ធា និងស្ថាប័នក៏បានរៀបចំសន្និសីទកាសែតបកស្រាយរាល់ការលើកឡើងរបស់លោក ណាវ៉ាត់ ព្រមទាំងបវរកញ្ញាថៃ Malin ផងដែរ។ មុនពេលធ្វើសន្និសីទកាសែត កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជា Miss Grand Cambodia ២០២២ បានចេញសារសំឡេងថា នាងកំពុងរៀបចំត្រៀមព័ស្ដុតាង និងឯកសារដើម្បីធ្វើសន្និសីទកាសែត ប៉ុន្តែនាព្រឹកមិញនេះ គេមិនបានឃើញវត្តមានកញ្ញានោះឡើយ។ តែភ្លាមៗនោះនាងក៏បានចេញមកស្រាយថា នាងគ្រាន់តែជាអតីតបវរកញ្ញាកម្ពុជា និងជាលំដាប់រងទី៥ Miss Grand International ២០២២ បានត្រឹមរៀបចំគម្រោងនិងកិច្ចការងារផ្សេងសម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ អាចថាជា Team work តែប៉ុណ្ណោះ ណាមួយនាងមិនបាននៅក្នុងហេតុការណ៍នោះទេ។


បន្ថែមពីលើនោះ មានបវរកញ្ញា និងតារាខ្មែរជាច្រើនបានចេញមុខសម្ដែងការមិនពេញចិត្តចំពោះរឿងរ៉ាវទាំងអស់នេះ ព្រមទាំងមានបេក្ខភាព Miss Grand Cambodia ជាច្រើននាក់បានលុបឈ្មោះជា Miss Grand ចោល។ ភ្លាមៗរឿងចម្រូងចម្រាសកំពុងតែក្ដៅ ស្រាប់តែ គណនីស្ថាប័ន Instagram Miss Grand International បានចុច Unfollow គណនី Instagram កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី តែនាងនៅមិនទាន់លុបតំណាងជា Miss Grand Cambodia ២០២២ និងជាលំដាប់រងទី៥ Miss Grand International ឆ្នាំ ២០២២ លើ Instagram ទេ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


