ជីវិតកម្សាន្ដ
ប៊ី សុធារី ប្តេជ្ញាទាមទារភាពស្អាតស្អំដើម្បីអ្នកគាំទ្រ និងពលរដ្ឋកម្ពុជា
បវរកញ្ញាកម្ពុជា ប៊ី សុធារី បេ្តជ្ញាថា ខ្លួនត្រូវតែក្រោកឈរក្នុងការទាមទារនូវភាពស្អាតស្អំ និងយុត្តិធម៌សម្រាប់អ្នកគាំទ្រពិសេសប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។
ការបេ្តជ្ញានេះ គឺស្របពេលដែលប៉ុន្មានថ្ងៃនេះ មានផ្ទុះនូវរឿងរ៉ាវដ៏ក្តៅគគុក បន្ទាប់ពីមើលឃើញនូវទង្វើរបស់អ្នកគ្រប់គ្រងកម្មវិធី Miss Grand International 2024 គឺលោក Nawat និងបវរកញ្ញាថៃនាង Lin Malin ដែលមិនឲ្យតម្លៃនិងមើលងាយប្រជាជនកម្ពុជា ថែមទាំងដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI 2024 ទៀតផង។


ក្នុងនាមជាកូនខ្មែរកញ្ញា ប៊ី សុធារី បានបង្ហាញឆន្ទ:រ បស់ខ្លួនថាខ្ញុំបានកើត និងរស់នៅលើទឹកដីមួយនេះក្រោមឈ្មោះថាជនជាតិខ្មែរប្រជាជនកម្ពុជា ខ្ញុំធំធាត់ឡើងជាមួយនឹងការអប់រំពីប្រទេសមួយនេះប្រទេសមួយនេះបានផ្ដល់ជីវិតចំណេះដឹង និងប្រាក់ចំណូលដល់ខ្ញុំនិងគ្រួសារខ្ញុំ ។
បវរកញ្ញា ប៊ី សុធារី បានបញ្ជាក់ទៀតថា ដូច្នេះហើយ ខ្លួនមានសិទ្ធិក្នុងការក្រោកឈរការពារប្រទេសមួយនេះ ការពារកន្លែងដែលនាងរស់នៅ ប្រទេសនាង គឺត្រូវតែទទួលបានភាពស្អាតស្អំមកវិញ។

សូមបញ្ជាក់ថា ក្រោយកើតមានរឿងរ៉ាវចម្រូវចម្រាស់ដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI 2024 កញ្ញា ប៊ី សុធារី ដែលជាបវរ កញ្ញាតំណាងកម្ពុជាក្នុងការដណ្តើមមកុដភ្លាមៗនោះបានប្រកាសផ្តាច់ខ្លួនពីការប្រកួតកម្មវិធីមួយនេះ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


