Connect with us

ជីវិតកម្សាន្ដ

កំពូលតារាចម្រៀងមនោសញ្ចេតនា ៥ដួង បញ្ចេញបទថ្មីព្រមៗគ្នា អង្រួនបេះដូងអ្នកគាំទ្រ

បានផុស

នៅ

តាមរយៈចម្រៀងចាក់ដោតអារម្មណ៍ បង្កប់ក្តីស្រលាញ់ពោរពេញដោយឈឺចាប់កន្លងមក តារាចម្រៀងប្រុសស្រីទាំង ៥ដួង រួមមាន លោក ឆន សុវណ្ណារាជ; អ្នកនាង ពេជ្រ សូលីកា; លោក ហេង ពិទូ; អ្នកនាង មាស សុខសោភា និង លោក ស៊ូ លីផេង បានបញ្ចេញបទមនោសញ្ចតនាថ្មី ព្រមៗគ្នា ធ្វើឱ្យអ្នកគាំទ្រជឿថា ត្រឹមតែអានចំណងជើងនៃបទ​ ក៏ទទួលបានអារម្មណ៍ខូចចិត្តមុនបាត់ទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក តារាចម្រៀងល្បីឈ្មោះទាំងនេះ តែងតែពាំនាំនូវមនោសញ្ចេតនាចាក់ដោតអារម្មណ៍របស់មហាជន ពិសេសអ្នកគាំទ្រជានិច្ច ដោយរាល់បទនីមួយៗ ស្តែងពីក្តីឈឺចាប់ ទុក្ខសោក និងខកចិត្តចំពោះមនោសញ្ចេតនា រហូតធ្វើឱ្យអ្នកស្តាប់ ក៏ទទួលបានអារម្មណ៍តាមអត្ថន័យនៃបទចម្រៀង។

តួយ៉ាង ក្នុងចំណោមកំពូលតារាចម្រៀងមនោសញ្ចេតនាទាំង ៥ដួង បទថ្មីលោកចំណងជើង «រឿងមួយដែលអូនធ្វើមិនបាន» បានបញ្ចេញជាផ្លូវការហើយ ជាបទនិពន្ធដោយលោកផ្ទាល់។ ជាមួយនឹងបទចម្រៀងថ្មីមួយបទនេះ អ្នកគាំទ្រ ក៏ចោទសួរទៅលោកពិទូ ផងដែរថា “ពេលណាទៅ ជីវិតលោក pink នឹងគេ?” ក៏ព្រោះតែស្ទើរគ្រប់បទចម្រៀងរបស់ តារាចម្រៀងប្រុសរូបនេះ តែងតែបង្កប់នូវអត្ថន័យស្នេហាប្រេះឆា និងការខូចចិត្ត មិនខុសពីលោក ស៊ូ លីផេង ឡើយ។

ដោយឡែក ចំពោះចម្រៀងថ្មី របស់កំពូលតារាចម្រៀងមនោសញ្ចេតនាទាំង ៤ដួងផ្សេងទៀត កំពុងត្រៀមចេញជាផ្លូវការព្រមៗគ្នាដែរ ដោយលោក ឆន សុវណ្ណារាជ តារាចម្រៀងផលិតកម្មរស្មីហង្សមាស និងអ្នកនាង ពេជ្រ សូលីកា បានប្រកាសបទថ្មី នៅថ្ងៃទី ១០តុលានេះ ។ ចំណែកអ្នកនាង មាស សុខសោភា​ និង លោក ស៊ូ លីផេង នឹងចេញបទថ្មី នៅទី ១១តុលា ស្អែកនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ឆេះស្រឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ២៧ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

កីឡា៣១ នាទីutes មុន

អ្នក​គាំទ្រ​កំពុង​ពេញ​ចិត្ត ខ្សែ​បម្រើ ៣ នាក់​នៅ​ក្រុម​ U23 កម្ពុជា តែ​ត្រូវ​បង្កើន​ខ្សែ​ប្រយុទ្ធ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម