ជីវិតកម្សាន្ដ
Jimin ចាញ់បោកលុយជិត១លានដុល្លារ ពីតារាកំប្លែងម្នាក់ យកទៅលេងល្បែងខុសច្បាប់
ថ្មីៗនេះ តារាកំប្លែងដ៏ល្បីល្បាញក្នុងសង្គមសិល្បៈកូរ៉េ លោក Lee Jin Ho បានសារភាពថា ខ្លួនកំពុងតែផុងខ្លួនក្នុងបំណុលដ៏ច្រើនលើសលុប ដោយសារតែការចាញ់ល្បែងខុសច្បាប់មួយប្រភេទ ហើយនៅក្នុងនោះក៏មាន Jimin ដែលជាម្ចាស់បំណុលម្នាក់ដែរ។

នៅថ្ងៃជាមួយគ្នានេះដែរ លោក Lee Jin Ho បានសារភាពថាលោកបានពាក់ព័ន្ធនឹងល្បែងអនឡាញខុសច្បាប់មួយតាំងពីឆ្នាំ២០២០មកម្ល៉េះ ពីមួយថ្ងៃទៅមួយថ្ងៃ បំណុលរបស់លោក កាន់តែកើនឡើងរហូតមិនអាចរកលុយទប់ទល់បាន ហើយខ្លួនក៏បានសុំជំនួយលុយកាក់ពីមនុស្សប៉ុន្មាននាក់។
ជុំវិញការសារភាពចម្លើយរបស់តារាកំប្លែងរូបនេះ សារព័ត៌មាន Ten Asia បានរាយការណ៍ថា ក្នុងឆ្នាំ២០២២ Jin Ho បានសុំខ្ចីលុយពី Jimin ដែលជាសមាជិកក្រុម BTS ចំនួន ១០០លានវ៉ុន ដែលស្មើនឹង ៧៤០០០ដុល្លារ ដោយយកលេសថា ប្រញាប់ត្រូវការលុយជាបន្ទាន់។

លើសពីនោះ ក្រៅពី Jimin ក៏នៅមានតារាកូរ៉េល្បីៗប៉ុន្មានរូបទៀត ដែលធ្លាក់ខ្លួនជាប់ពាក់ព័ន្ធបំណុលជាមួយលោក Lee Jin Ho នេះ។ ទន្ទឹមនឹងនេះ ក្រោយពីប៉ូលីសធ្វើការស៊ើបអង្កេតដឹងអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់នេះ តារាកំប្លែងខាងលើ បានធ្វើការសុំទោសជាសាធារណៈ ហើយនឹងបានសន្យារថានឹងខំរកលុយដើម្បីសងម្ចាស់បំណុលវិញគ្រប់គ្នា៕
ប្រភព៖ allkpop



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


