ជីវិតកម្សាន្ដ
Jimin រងការវាយប្រហារ ក្រោយធ្លាយវីដេអូណាត់ជួបជាមួយតារាសម្ដែង Song Da Eun
វីដេអូឃ្លិបមួយបានលេចចេញនៅលើបណ្ដាញសង្គម TikTok ដោយធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមកូរ៉េមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបង្ហាញថា Jimin សមាជិកក្រុម BTS បែរជាឈានជើងចេញពីជណ្តើរយន្តក្នុងអគារដែលតារាសម្តែង Song Da Eun រស់នៅទៅវិញ។
យ៉ាងណា វីដេអូមួយនោះ ត្រូវបានលុបចេញយ៉ាងឆាប់រហ័ស ប៉ុន្តែវានៅតែអាចរីករាលដាលយ៉ាងទូលំទូលាយ និងក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសពេញទំហឹងតែម្ដង។

ផ្ទុយពីការព្យាករណ៍ដំបូងដែលថា Song Da Eun នឹងប្រឈមមុខនឹងការរិះគន់ ប៉ុន្តែមតិសាធារណៈបានងាកមកវាយប្រហារ Jimin ទៅវិញ។ អ្នកលេងអ៊ីនធឺណេតជាច្រើនជឿថា តារាប្រុសរូបនេះបាននៅស្ងៀមយូរពេក ទុកឲ្យមិត្តស្រីដែលមានពាក្យចចាមអារ៉ាមរបស់ខ្លួននៅម្នាក់ឯង ដើម្បីប្រឈមមុខនឹងសម្ពាធពីមតិសាធារណៈ ត្រូវគេចំអក បង្ខូចកេរ្តិ៍ និងថែមទាំងជេរប្រមាថលើបណ្តាញសង្គមទៀតផង។
ការអត្ថាធិប្បាយជាបន្តបន្ទាប់បានលេចឡើងនៅលើវេទិកាសម្តែងទាំងការខឹងសម្បារក្នុងន័យខុសៗគ្នាថា អស់ជាច្រើនឆ្នាំហើយ ដែលនាងត្រូវបានគេហៅថាជាអ្នកដើរតាម និងជាអ្នកភូតកុហក ខណៈដែលនាងមិនអាចនិយាយចេញមកបាន ឬពន្យល់ឲ្យគេបានដឹង។ ចំណែកអ្នកផ្សេងទៀតបានបញ្ចេញមតិដែរថា ប្រសិនបើពួកគេពិតជាមានទំនាក់ទំនងស្នេហាមែន Jimin មិនគួរទុកនាងចោលបែបនេះឡើយ ពិតជាគួរឲ្យអាណិតនាងណាស់។
ទន្ទឹមគ្នានោះដែរ ក៏មានមតិខ្លះបាននិយាយផ្ទយពីនេះថា ភាពស្ងៀមស្ងាត់របស់ Jimin គឺជាការមិនគោរពចំពោះអ្នកដ៏ទៃ ថែមទាំងបង្កើនសម្ពាធផ្លូវចិត្តលើ Song Da Eun ទៀតផង។ មតិមួយចំនួនក៏បានរិះគន់យ៉ាងចាស់ដៃទៅលើអ្នកគាំទ្រ BTS ដែលតែងតែវាយប្រហារទៅលើតារាស្រី ខណៈដែល Idol របស់ពួកគេមិនបានចាត់វិធានការណាមួយដើម្បីការពារនាងសូម្បីតែម្ដងណាឡើយ។
យ៉ាងណាមិញ ក្រៅពីការរិះគន់ ក៏នៅតែមានមតិដែលថា ការបង្ហោះវីដេអូឃ្លីបឯកជនរបស់ Song Da Eun ជាសាធារណៈក៏ជាទង្វើដ៏ចម្រូងចម្រាសផងដែរ។ អ្នកគាំទ្ររបស់ Jimin បានសម្តែងការខឹងសម្បារ ដោយនិយាយថា នាងមានចេតនាទាញយកផលប្រយោជន៍ពីជីវិតឯកជនរបស់នាង ដើម្បីទាក់ទាញការចាប់អារម្មណ៍។
មកដលពេលនេះ Jimin មិនទាន់ធ្វើអត្ថាធិប្បាយលើភាពចម្រូងចម្រាសនេះទេ ដោយបង្កើតក្តីបារម្ភថាវាអាចប៉ះពាល់ដល់ផែនការត្រលប់មកវិញរបស់ក្រុម BTS ថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀងកូរ៉េម្នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស ពីបទប្រើគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


