ជីវិតកម្សាន្ដ
ខេម ហាក់អន់ចិត្ត ខណ:មានបុគ្គលខ្លះចាំចាប់កំហុស
ស្របពេលដែលការប្រកាសត្រៀមរៀបចំកម្មវិធី នៃការប្រកួតបាល់ទាត់សប្បុរសធម៌នាចុងខែតុលា ឆាប់ៗខាងនេះ ស្រាប់តែតារាចម្រៀងខេម បានលើកឡើងនូវខ្លឹមសារថា “ពិភពលោកពោរពេញដោយការប្រកួតប្រជែង កីឡា សិល្បៈ ការងារ សិក្សា ។ល។” លោកថា អ្នកធ្វើមិនដូចអ្នកអង្គុយមើល ពេលអ្នកធ្វើវារមែងតែងមានកំហុសខ្លះ តែវាប្រសើរជាងមិនធ្វើ ដូចពេលដែលលោកព្យាយាមរកគ្រាប់បាល់ជូនក្រុម។

តារាចម្រៀងលោក ខេម បាននិយាយឲ្យដឹងទៀតថា “ខ្ញុំគ្មានពេលមើលកញ្ចក់ឬត្រៀមទឹកមុខថតឲ្យស្អាតដូចអ្នកមិនលេងនោះទេ ដូច្នេះព្យាយាមធ្វើប្រសើរជាងអង្គុយមើលហើយចាំចាប់កំហុសអ្នកដទៃ Cambodia Football Super Stars”។
សូមជម្រាបដែរថាថ្មីៗនេះ ខេម ប្រកាសថា ក្រុមបាល់ទាត់តារាកម្ពុជា បានសហការជាមួយគុនខ្មែរអលស្តាររៀបចំបង្កើតកម្មវិធីបាល់ទាត់មិត្តភាពដោយជ្រើសរើសយកប្រធានបទ” យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ក្នុងគោលបំណងដើម្បីរកមូលនិធិជួយដល់តាមបណ្តាក្លឹបដែលមានការខ្វះខាតសម្ភារ:ឬធនធានផ្សេងៗជាដើម។

សម្រាប់ការប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់តារាកម្ពុជា និងគុនខ្មែរអលស្តារធ្វើឡើង នៅថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៤ ទីតាំងស្តាតចាស់ចាប់ពីម៉ោង២ រសៀល តទៅនឹងមានផ្សាយបន្តផ្ទាល់នៅ BTV ។ មហាជននិងអ្នកគាំទ្រវិស័យកីឡាទាល់ទាត់នឹងគុនខ្មែរអាចចូលរួមទស្សនាដោយសេរីហើយអាចចូលរួមបរិច្ចាគបវិកាផ្ទាល់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


