ជីវិតកម្សាន្ដ
ម៉ាឡេស៊ីព្រមានបទកំពុងផ្ទុះល្បីរបស់ Rose និង Bruno បង្កហានិភ័យធំ
ក្រសួងសុខាភិបាលម៉ាឡេស៊ី តាមសេចក្តីរាយការណ៍បានលើកឡើងពីក្តីបារម្ភចំពោះ ចំពោះបទ APT កំពុងល្បីនៅទូទាំងពិភពលោករបស់សមាជិកក្រុម BLACKPINK គឺ Rosé និង Bruno Mars ដោយចាត់ទុកចម្រៀងនេះមានសក្ដានុពលបង្កគ្រោះថ្នាក់ខ្លាំង។
ថ្វីដ្បិតតែថា APT ទទួលបានជោគជ័យយ៉ាងទូលំទូលាយក៏ដោយ ក៏ប្រទេសម៉ាឡេស៊ីហាក់បីដូចជាបង្ហាញការព្រួយបារម្ភ ដោយសារតែបទចម្រៀងនេះ តំណាងឲ្យតម្លៃវប្បធម៌បូព៌ានៃលោកខាងលិច។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួន ក្រសួងបានចោទសួរពីផលប៉ះពាល់នៃបទចម្រៀងនៅក្នុងការបង្ហោះដោយសួរថា «តើអ្នកគ្រប់គ្នាបានស្តាប់ APT របស់ Rosé និង Bruno Mars ហើយឬនៅ? តាមទស្សនៈរបស់ពួកគេ បទចម្រៀងបង្ហាញពីគោលគំនិតនៃពាក្យគន្លឹះ Apartment វាជាកន្លែងល្បួង ដែលពួកគេជឿថាអាចលើកកម្ពស់អាកប្បកិរិយាខុសពីតម្លៃប្រពៃណីដែលប្រកាន់យកក្នុងវប្បធម៌បូព៌ា។ ជាពិសេសទៀត ការបកស្រាយរបស់ពួកគេបាននាំឲ្យមានការព្រួយបារម្ភថា បទចម្រៀងនេះអាចលើកទឹកចិត្ត ឬឲ្យមានអាកប្បកិរិយាមួយចំនួនដោយអចេតនាចំពោះអ្នកស្តាប់វ័យក្មេង»។
ក្រសួងក៏បានចង្អុលបង្ហាញថា APT បានក្លាយជាបទផ្ទៃខាងក្រោយដ៏ពេញនិយមសម្រាប់ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយរួមបញ្ចូលគ្នាយ៉ាងរលូនទៅក្នុងជីវិតប្រចាំថ្ងៃ។ អ្វីដែលកាន់តែបារម្ភ នោះគឺបទចម្រៀងនេះត្រូវបានគេប្រើជាញឹកញាប់ក្នុងវីដេអូបណ្ដាញសង្គម ដោយបញ្ចូលទៅក្នុងជីវិតប្រចាំថ្ងៃ។ វាមានហានិភ័យពិតប្រាកដដែលកុមារអាចច្រៀងចម្រៀងទាំងនេះដោយមិនដឹងខ្លួន។
មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេបានណែនាំដល់មាតាបិតា អ្នកអប់រំ និងសមាជិកសហគមន៍ឲ្យមានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលវប្បធម៌លោកខាងលិចដែលចូលមកក្នុងមូលដ្ឋាន ខណៈពេលដែលពួកគេបានទទួលស្គាល់ថា អ្នកគាំទ្រអាចការពារ ឬបកស្រាយបទចម្រៀងតាមរបៀបផ្សេងៗ ក្រសួងបានសង្កត់ធ្ងន់ថា ការវិភាគដោយប្រុងប្រយ័ត្ននៃអត្ថបទចម្រៀង និងបរិបទគឺចាំបាច់ដើម្បីបង្កើតជាមតិព័ត៌មាន។
ទន្ទឹមនឹងនេះ ការសហការរបស់ Rosé ជាមួយ Bruno Mars បានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំង មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងហួសព្រំដែនទៀតផង។ ដោយសារចង្វាក់ដ៏ទាក់ទាញ និងទំនុកច្រៀងដែលមិនអាចបំភ្លេចបាន បទចម្រៀងនេះបានឡើងយ៉ាងលឿនដល់កំពូលតារាងតន្ត្រីនៅលើវេទិកាស្ទ្រីមតន្ត្រីសំខាន់ៗ រួមទាំង Apple Music, Spotify YouTube Music និងច្រើនទៀត។ អ្នកគាំទ្រអាចរំពឹងកាន់តែច្រើនពី Rosé នៅពេលដែលនាងចេញអាល់ប៊ុមដំបូងក្រោមចំណងជើងថា Rosie ដែលគ្រោងនឹងផ្សាយនៅថ្ងៃទី ០៦ ខែធ្នូ ជាមួយនឹងមានបទចម្រៀងដែលចេញមុនគេ “APT” ជាបទមួយក្នុងចំណោមបទទាំង១២ របស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lim Hyung Joon ថា ប្រាក់ខែតារាសម្ដែងជួរមុខ កំពុងវាយលុកឧស្សាហកម្ម K-Drama
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


