ជីវិតកម្សាន្ដ
លោក ហ៊ុយ យ៉ាឡេង ប្រតិកម្មនឹងផលិតករខ្មែរគិតតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន
ផលិតករភាពយន្តខ្មែរ លោក ហ៊ុយ យ៉ាឡេង បានផ្ទុះប្រតិកម្ម បន្ទាប់ពីឃើញផលិតករជំនាន់ក្រោយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនចូលរួមលើកស្ទួយវិស័យភាពយន្តរបស់ជាតិ។ លោកចាត់ទុកថា នេះជាការពុំឲ្យតម្លៃលើផលិតករគ្នាឯង។

លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា «ក្នុងនាមជាជនជាតិតែមួយ យើងមិនគួរដណ្ដើមគ្នារស់នោះទេ យើងត្រូវចែកគ្នារស់ តាំងពីដើមមក ក្រុមផលិតករបានឯកភាពគ្នារឿងខ្មែររក្សាគម្លាតគ្នាបញ្ចាំង ១ អាទិត្យ ១ រឿង ចូលថ្ងៃព្រហស្បតិ៍ហើយ ពួកយើងមិនដែលបំពានគ្នាទេ តែអ្នកមកក្រោយ ទោះអ្នកមិនបានចូលក្នុងក្រុមផលិតករ ក៏អ្នកមិនគួរណាចង់បំបែកច្បាប់អ្នកចាស់ដែលមិនទាន់បានចូលតុចរចាដែរ»។
ផលិតករ លោក ហ៊ុយ យ៉ាឡេង បាននិយាយទៀតថា «ចុះបើមានអ្នកផ្សេងធ្វើដាក់អ្នកវិញ តើអ្នករីករាយទេ ហើយបើនាំគ្នាធ្វើស្រេចតែចិត្ត បែកម៉ាំ តើវិស័យភាពយន្តនឹងទៅជាយ៉ាងណា ពួកយើងចង់ជួបអ្នក ហើយចង់ដឹងពីចិត្តអ្នក តើអ្នកចង់ធ្វើបែបណាលើវិថីភាពយន្តនេះ»។

លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់បន្ថែមទៀតថា «យើងមាននាយកដ្ឋានភាពយន្ត យើងមានសមាគមភាពយន្ត យើងមានសមាគមផលិតករ យើងបង្កើតមក ដើម្បីរកផ្លូវតែមួយ ដើម្បីអភិវឌ្ឍន៍ភាពយន្តខ្មែរ តើអ្នកចង់ដើរតែម្នាក់ឯង ដោយមិនខ្វល់ពីពួកយើងទាំងអស់គ្នា ឬមួយយ៉ាងណា»។
គួរបញ្ជាក់ថា ផលិតករភាពយន្តខ្មែរ លោក ហ៊ុយ យ៉ាឡេង ថ្វីត្បិតកន្លងទៅ លោកត្រូវខាតបង់អស់ទ្រព្យពីខ្លួនក្នុងការផលិតរឿងក៏ពិតមែន ប៉ុន្តែលោកនៅរក្សាជំហរ និងឆន្ទៈ សម្រាប់លើកស្ទួយវិស័យសិល្បៈរបស់ខ្មែរ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។ ជាឆន្ទៈរបស់ លោក ហ៊ុយ យ៉ាឡេង ក៏បានធ្វើការសន្យាដោយខិតខំប្រឹងឲ្យអស់លទ្ធភាព ដើម្បីចូលរួមការពារថែរក្សាលើកតម្កើងសិល្បៈទៅកាន់ពិភពលោក៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


