ជីវិតកម្សាន្ដ
G-Dragon រងការរិះគន់ថា ទៅព្រលានយន្តហោះ តែងខ្លួនដូចអ្នកមីង
កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា G-Dragon មេក្រុម BIGBANG ស្រាប់តែលេចមុខនៅព្រលានយន្តហោះក្នុងដំណើរទៅកាន់ទីក្រុងហុងកុងដើម្បីចូលរួមព្រឹត្តិការណ៍ Chanel 2024-2025 Cruise Replica Show ។ រូបរាងរបស់តារាចម្រៀងប្រុសរូបនេះ ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយ៉ាងឆាប់រហ័ស។

តាមមរយៈរូបភាពនោះ G-Dragon ពាក់អាវ Tweed ពណ៌ក្រហមដ៏ទាក់ទាញជាឈុតម៉ាក Chanel ដែលមានតម្លៃប្រហែល៦ លានវ៉ុន (ប្រហែល ៤ ៥០០ដុល្លារ) និងខោខូវប៊យជើងត្រង់។ ទាក់ទងនឹងគ្រឿងបន្ថែម សមាជិកក្រុម BIGBANG បានរួមបញ្ចូលមួកកីឡាបេស្បល វ៉ែនតា និងក្រម៉ារុំជុំវិញក្បាលរបស់គាត់យ៉ាងជិតឈឹងតែម្ដង។ ការរំលេចដ៏ធំបំផុតនៅក្នុងសំលៀកបំពាក់របស់ G-Dragon គឺកាបូបដៃពណ៌ខ្មៅមានទំហំធំពីផ្ទះម៉ូដ Chanel មកពីប្រទេសបារាំង គ្រឿងលម្អនេះមានតម្លៃប្រហែល ១៧លានវ៉ុន (ប្រហែល ១៣ ០០០ដុល្លារ)។
ថ្វីដ្បិតតែថា អត្ថន័យបង្កប់លើសម្លៀកបំពាក់ថ្លៃៗរបស់គាត់ក៏ដោយ G-Dragon នៅតែត្រូវបានមហាជនរិះគន់ថាមើលទៅដូចជាអ្នកមីង។ រូបរាងទូទៅរបស់តារាប្រុសរូបនេះមើលទៅមានភាពច្របូកច្របល់ខ្លាំងណាស់ នៅពេលដែលគាត់លោភលន់នឹងគ្រឿងបន្ថែមច្រើនពេក។ ជាពិសេស វត្ថុនីមួយៗក៏មានពណ៌ផ្សេងគ្នាផងដែរ ដែលមិនត្រូវគ្នានឹងសម្លៀកបំពាក់ទាល់តែសោះ។
ទន្ទឹមនោះដែរ មតិមួយចំនួនរបស់ទស្សនិកជនបានលើកឡើងថា G-Dragon ដូចជាក្មេងស្រីទើបពេញវ័យគ្របកន្សែងពណ៌ផ្កាឈូក។ក្នុងពេលដែលអ្នកខ្លះបានបញ្ចេញមតិថា លោកដូចជាអ្នកមីងមកពីផ្សារ។ ម៉្យាងវិញទៀត ទស្សនិកជនមួយចំនួនធំ ក៏មិនភ្ញាក់ផ្អើលនឹងការបង្ហាញខ្លួនរបស់ G-Dragon នេះដែរ។ ព្រោះថា តាំងពីមុនរហូតមកដល់បច្ចុប្បន្ន តារាប្រុសតែងតែមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្ដូរសម្លៀកបំពាក់ប្លែកៗ ខុសពីបទដ្ឋានទាំងអស់។ តារាប្រុសកូរ៉េ ក៏ជាសិល្បករប្រុសដ៏កម្រម្នាក់ដែលបានជោគជ័យក្នុងការបង្កើតស្ទីលចម្លែកៗ។ ចំណុចពិសេសនេះនៅក្នុងអារម្មណ៍នៃការស្លៀកពាក់របស់គាត់បានបង្កើតម៉ាកយីហោរបស់ G-Dragon ដោយជោគជ័យ និងបានជួយឲ្យតារាប្រុសរូបនេះកំណត់អត្តសញ្ញាណរបស់គាត់នៅក្នុងម៉ូដអន្តរជាតិ ។
បទចម្រៀងឌីជីថលថ្មីរបស់គាត់ដែលមានចំណងជើងថា ‘POWER’ ដែលបានចេញផ្សាយទូទាំងពិភពលោកនៅថ្ងៃទី ៣១ ខែតុលា បានឈរនៅលើកំពូលតារាងតន្ត្រីតាមពេលវេលាជាក់ស្តែងយ៉ាងឆាប់រហ័ស រួមមាន Melon, Genie, Bugs និង Vibe ដែលជាការកត់សម្គាល់ការត្រលប់មកវិញនូវជ័យជំនះរបស់គាត់។ ក្នុងរយៈពេលត្រឹមតែ ៥ នាទីនៃការចេញផ្សាយ POWER បានឈានដល់អ្នកប្រើប្រាស់ជាង៨៣,០០០ នាក់នៅលើ Melon ដោយកើនឡើងដល់ចំណាត់ថ្នាក់ទីពីរនៅលើ TOP100 ដោយបង្ហាញពីប្រជាប្រិយជាសកល៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពខ្មៅងងឹតពី K-Pop ធ្វើឲ្យសិក្ខាកាម ៥ រូបបាក់ទឹកចិត្ត លែងចង់ក្លាយជាតារាល្បី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


