Connect with us

ជីវិតកម្សាន្ដ

Jason ហក់ទៅវាយតប់ជាមួយអ្នកទស្សនា ក្រោយគេប្រមាថស្នេហាប្អូនប្រុសជាមួយ Taylor Swift

បានផុស

នៅ

Jason Kelce ដែលជាប្រុសរបស់ Travis Kelce កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅពេលដែលគាត់បានវាយតប់ជាមួយអ្នកទស្សនាម្នាក់ ខណៈពេលដែលគាត់ចូលរួមការប្រកួតបាល់ទាត់ដែលធ្វើឡើងនៅរដ្ឋ Ohio។

គេបានដឹងថា មូលហេតុដែល Jason បាត់បង់កំហឹងក្នុងកន្លែងមានមនុស្សកកកុញបែបនេះ គឺដោយសារតែគាត់បានលឺពាក្យតិះដៀលរបស់ទស្សនិកជន អំពីរឿងស្នេហារវាងប្អូនប្រុសរបស់គាត់ និងតារាចម្រៀង Taylor Swift ។

បើយោងតាម ​​People កីឡាករ NFL វ័យ ៣៧ឆ្នាំរូបនេះ បានឆក់ទូរស័ព្ទរបស់អ្នកគាំទ្របាល់ទាត់របស់រដ្ឋ Penn State បន្ទាប់ពីបុគ្គលនេះបាននិយាយពាក្យអាក្រក់អំពី Taylor Swift និងប្អូនប្រុសរបស់គាត់។ នៅក្នុងឃ្លិបមួយដែលកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គម អតីតតារា Philadelphia Eagles អាចត្រូវបានគេឃើញដើរនៅខាងក្រៅកីឡដ្ឋាន ស្របពេលដែលអ្នកគាំទ្រជាច្រើនបានចោមរោមគាត់។

បុរសម្នាក់ឈរនៅពីក្រោយ Jason Kelce ស្រែកនៅខាងក្រោយ ហើយហៅ Travis Kelce ថាជាមនុស្សស្រលាញ់ភេទដូចគ្នា បុរស​នោះ​បាន​សួរ​ថា៖ “ហេ Kelce តើ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​ណាត់​ជួប Taylor Swift?”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូង Jason Kelce មានបំណងរំលងវាចោល។ ប៉ុន្តែ មនុស្ស​ម្នាក់​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​នៅ​តែ​ដេញ​តាម​បង​ប្រុស​របស់​ខ្លួន Travis Kelce ដើម្បី​និយាយ​ពាក្យ​ប្រមាថ។ ប៉ុន្មានវិនាទីក្រោយមក Jason បានងាកមកទាញទូរស័ព្ទចេញពីដៃអ្នកទស្សនា ហើយទះកំផ្លៀងគេដួលទៅដី។ បន្ទាប់​ពី​ត្រូវ​បាន​គេ​ចែក​រំលែក​វីដេអូ​ឃ្លិប​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន​ឡាញ​ មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា​នេះ​ជា​មេរៀន​ពេញ​មួយ​ជីវិត​សម្រាប់​ទស្សនិកជន​ម្នាក់​នេះ ​ចំពោះ​ការ​ញុះញង់​អ្នក​ដទៃ​ ឬប្រមាថកាតទានលើស្នេហារបស់គេ។

បច្ចុប្បន្ននេះ មិត្តប្រុសរបស់ Taylor Swift គឺ Travis Kelce ដែលជាកីឡាករបាល់ទាត់អាមេរិកដ៏ល្បីល្បាញ។ គូស្នេហ៍មួយគូនេះបានប្រកាសពីទំនាក់ទំនងរបស់ពួកគេនៅចុងឆ្នាំ ២០២៣។ គូស្នេហ៍មួយគូនេះតែងតែបង្ហាញវត្តមានរួមគ្នាក្នុងព្រឹត្តិការណ៍នានា បង្ហាញក្តីស្រលាញ់របស់ពួកគេជាសាធារណៈ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រ។

មិនត្រឹមប៉ុណ្ណឹងទេ ទំនាក់ទំនងរបស់ Taylor និង Travis បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកទាំងពីរមានឥទ្ធិពលវិជ្ជមានទៅលើអាជីពរបស់គ្នាទៅវិញទៅមក។ ទន្ទឹមគ្នានោះដែរ ក៏មានពាក្យចចាមអារ៉ាម និងព័ត៌មានជាច្រើនដែលត្រូវបានចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជុំវិញទំនាក់ទំនងនេះ។ ជាពិសេស ពាក្យចចាមអារ៉ាមបែកបាក់របស់អ្នកទាំងពីរ បានបង្កភាពចលាចលនៅក្នុងសហគមន៍អនឡាញ។ យ៉ាង​ណា​មិញ តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​រំសាយ​រាល់​ពាក្យ​ចចាម​អារ៉ាម​ទាំង​អស់​យ៉ាង​ផ្អែម​ល្ហែម​ជាមួយ​មិត្ត​ប្រុស​កីឡាករ​បាល់ទាត់​របស់​ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Justin បង្អួត​រូបថត​គ្រួសារ​​លើក​ដំបូង ខណៈកូន​ទើប​នឹង​កើត​ក្លាយ​ជា​​ចំណាប់​អារម្មណ៍ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម