ជីវិតកម្សាន្ដ
ដេត ស្រីនាឌ ប្រាប់ហេតុផលដកខ្លួន មិនចូលរួមប្រកួតកម្មវិធី MPI 2024
ដូចដែលការសន្យាបវរកញ្ញាភពផែនដីកញ្ញា ដេត ស្រីនាឌ តំណាងឲ្យប្រទេសកម្ពុជានៅរសៀលថ្ងៃទី ៣០ខែធ្នូឆ្នាំ២០២៤នេះបានចេញមកបញ្ជាប់ប្រាប់ពីហេតុផលដកខ្លួនមិនចូលរួមប្រកួតកម្មវិធី MPI 2024 ហើយនៅថ្ងៃប្រឡងក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមរយ:វីដេអូមានរយ:ប្រមាណ៥នាទី កញ្ញាដេត ស្រី នាឌ បានរៀបរាប់ថា នាងពិតជាមានគោដៅនិងឆន្ទ:ច្បាស់លាស់ក្នុងការតំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌-អរិយធម៌ខ្មែរទៅកាន់ពិភពលោកគឺចាប់តាំងពីទទួលបានតំណែង នាងបានខិតខំប្រឹងប្រែងដោយចំណាយទាំងពេលវេលានិងថវិកាផ្ទាល់ខ្លួនក្នុងការធ្វើការងារសប្បុរសធម៌និងថតប្រម៉ូដវីដេអូនៅតាមទីតាំងទេសចរណ៍នានា ព្រមទាំងការថតផ្សព្វផ្សាពីអរិយធម៌-វប្បធម៌ជាដើម។
កញ្ញា ដេត ស្រីនាឌ បានបង្ហាញហេតុផលថា “ខ្ញុំឈឺចាប់ខ្លាំងបំផុតរឿងដែលកើតឡើងនៅខេត្តសៀមរាប ជាថ្ងៃថតឈុតតំណាងជាតិមានភ្ញៀវជាតិអន្តរជាតិ បងប្អូនលោកតាលោកយាយនិងក្មេងជាសាក្សី នាងខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ដែលគេមិនឲ្យតម្លៃខ្មែរ គេមើលងាយខ្មែរយើងនិងមើលងាយប្រជាជនរបស់ខ្ញុំ”។
នេះគ្រាន់តែមួយជ្រុងដែល នាងខ្ញុំលើកមកនិយាយហើយក៏មិនចង់លើកអ្វីដែលជ្រៅជាងនេះមកវែកញែ កវែងឆ្ងាយដែរព្រោះថាពេលដែលយើងកាន់តែនិយាយប្រៀបដូចជាហែកទ្រូងឲ្យក្អែកចឹក ធ្វើឲ្យប្រទេសជិតខាងគេមានឱកាសជាន់ឈ្លីគេមានឱកាសមើលងាយលើយើងក្នុងនាមខ្មែរគ្នាឯងម្ចាស់ផ្ទះតែមួយ។ ដេត ស្រីនាឌ លើកឡើងបន្ត។
បន្ថែមពីនេះ ដេត ស្រីនាថ ក៏បានសុំទោសនិងការអាព្យាស្រ័យពីមហាជនអ្នកគាំទ្រហើយសូមណូមពរសុំការយោគយល់ពិចារណានូវការសម្រេចចិត្តរបស់នា ង។ម្យ៉ាងទៀតការចេញវីដេអូនេះក៏មិនមែនមកដើម្បីចង់ឈ្នះចង់ចាញ់ទេគ្រាន់តែចង់ប្រាប់ពីហេតុផលដ ល់បងប្អូនអ្នកគាំទ្រដែលនាងមិនអាចសម្រេចគោលដៅនេះ និងសុំទោសដល់ម្ចាសឧបត្ថម្ភទាំងអស់ផងដែរ។
សូមបញ្ជាក់ថារឿងរ៉ាវដ៏រសើបខាងលើមកទល់ពេល នេះមិនទាន់ស្ងប់ស្ងាត់នៅឡើយទេខណ:មានអ្នកគាំ ទ្រនិងទស្សនិកជនមួយចំនួនបន្តការវែកញែកចង់ដឹ ងការពិតខណ:ដែលបវរកញ្ញាភពផែនដី កញ្ញា ដេត ស្រីនាឌ តំណាងឲ្យកម្ពុជាប្រកាសពហិការមិនចូលរួមការប្រកួត MPI 2024 យ៉ាងតក់ក្រហល់នៅថ្ងៃផ្តាច់ព្រ័ត្រកាលពីថ្មីៗនេះ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


