ជីវិតកម្សាន្ដ
មហាជនស្នើដករូបភាព ដេត ស្រីនាឌ ចេញពីការស្ទង់មតិសម្រាប់ MUC 2025 ព្រោះយល់ថា គង់តែដកខ្លួនដដែល
មានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងអ្នកគាំទ្រ ក្រោយពេលឃើញរូបភាពរបស់កញ្ញា ដេត ស្រីនាឌ ត្រូវផេកមួយយកមកបង្ហោះស្ទង់មតិសម្រាក់ការប្រកួត MUC 2025 នាពេលខាងមុខនេះ។

ស្របពេលដែលមានការបង្ហោះរូបភាពរបស់កញ្ញា ដេត ស្រនាឌ នៅលើផេកអ្នកគាំទ្រ និងតាមដានវិស័យបវរកញ្ញាឈ្មោះ Team Cambodia Pageant ដោយបានការផ្គុំរូបភាពនាងជាមួយអតីតបវរកញ្ញារៀបច្បងច្រើនរូបទៀត ដើម្បីធ្វើការស្ទង់មតិនេះដែរភ្លាមៗនោះ ឃើញមានកាបញ្ចេញមតិវែកញែកពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន។
តាមការកត់សម្គាល់មានតិមួយចំនួន បានលើកឡើងដោយស្នើឲ្យម្ចាស់ផេកខាងលើ ដកចេញវិញនូវរូបភាពរបស់បវរកញ្ញា ដេត ស្រីនាឌ ក្រោយហេតុផលថា នាងមិនគួរត្រូវបានចូលប្រឡងទៀត ព្រោះបេក្ខភាពរូបនេះធ្លាប់ធ្វើឲ្យអ្នកគាំទ្រខកចិត្តបន្ទាប់ពីប្រកាសធ្វើពហិការមិនចូលរួមការប្រកួតកម្មវិធី Miss Planet នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្មីៗកន្លងមកនេះ ។
ទោះបីជាយ៉ាងខាងលើនេះ គ្រាន់តែជាការលើកឡើងដើម្វីឃាការស្ទង់មតិពីអ្នកគាំទ្រប៉ុណ្ណោះ។ ដោយឡែកសម្រាប់សាមីខ្លួនកញ្ញា ដេត ស្រីនាឌ គឺនាងមិនទាន់បង្ហាញបំណងក្នុងការចូលរួមកម្មវិធីបវរកញ្ញាណាមួយនៅឡើយទេក្រោយដក់ខ្លួនពីការប្រកួត Miss Planet នៅវគ្គផ្តាច់ព្រ័ត្រកាលពីកន្លងទៅ៕ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


