ជីវិតកម្សាន្ដ
ចុងឆ្នាំ២០២៤ តារាស្រីចិន ៤ ដួង ជាប់ជាតួពូកែសម្ដែងបំផុត លើកញ្ចក់ទូរទស្សន៍
ទស្សនិកជនមានការភ្ញាក់ផ្អើលចំពោះតារាស្រីកំពូលទាំង ៤ ទើបនឹងប្រកាសថ្មីៗនេះ ដែលមានការសម្តែងល្អបំផុតនៅក្នុងពិភព Cbiz ជាមួយនឹងការងារដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងឆ្នាំកន្លងមក។ យ៉ាងណា ២០២៤ មិនមែនជាឆ្នាំដែលរីកដុះដាលខ្លាំងសម្រាប់ទីផ្សារភាពយន្តចិននោះទេ ប៉ុន្តែនៅតែមានស្នាដៃជាច្រើនដែលធ្វើឲ្យមានការពុះកញ្ជ្រោលខ្លាំង រហូតក្លាយជាស្នាដៃជីវិតរបស់តារាសម្ដែងជាច្រើន ក៏ដើម្បីផលិតការងារដ៏ពេញនិយមមួយតម្រូឲ្យមានកត្តាជាច្រើន ដែលជាការរួមចំណែកសំខាន់របស់តារាស្រី។
តារាស្រីទាំង ៤ ដួង ដែលសម្តែងបានល្អបំផុតនៅ Cbiz ឆ្នាំនេះ ជាមួយនឹងស្នាដៃជោគជ័យ ដែលបន្សល់ទុកក្នុងចិត្តអ្នកគាំទ្រជាខ្លាំង។
១ Esther Yu
ជាមួយនឹងភាពជោគជ័យដែលមិនអាចប្រៀបផ្ទឹមបាននៃ love game in eastern fantasy នៅក្នុងត្រីមាសទី ៤ឆ្នាំ ២០២៤ Esther Yu គឺជាឈ្មោះដ៏ពេញនិយមមួយនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិននាពេលបច្ចុប្បន្ននេះ។ តួនាទីដ៏គួរឲ្យស្រលាញ់ និងលេងសើចរបស់តួអង្គស្រីក្នុងរឿងបានជួយឲ្យតារាស្រីរូបនេះទទួលបានសេចក្តីស្រឡាញ់ដ៏អស្ចារ្យពីសាធារណជន។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានក្លាយជាតារាស្រីដែលមានចំណូលទស្សនាវដ្ដីខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រ។
២ Ma Li
នាងគឺជាតួឯកស្រីនៃរឿង Article 20 ស្របពេលដែលភាពយន្ដនេះមិនត្រឹមតែបានកត់ត្រាចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានតម្លៃជាង ៣៣៧.៦ លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពផងដែរ។ ចំណែក Ma Li ផ្ទាល់ក៏អរគុណចំពោះការងារនេះ ទើបនាងបានក្លាយជាតារាស្រីមានគេស្គាល់ច្រើនបំផុតនៅលើកដំបូង។ នេះជារង្វាន់ដ៏សក្តិសមបំផុតនៅពេលដែល Ma Le បញ្ចេញការសម្ដែងដ៏ល្អបំផុត។
ក្រៅពីរឿង Article 20 តារាស្រីវ័យ៤២ឆ្នាំ ក៏បានបង្ហាញខ្លួនក្នុងរឿងដ៏ល្បីមួយទៀតគឺ «Successor ឬសំណើចសេដ្ធីលាក់មុខ»ដែលជាការសហការគ្នាជាមួយBox Office។ ទោះបីជា Successor ប្រឈមមុខនឹងភាពចម្រូងចម្រាសលើភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រ ប៉ុន្តែវានៅតែទទួលបានប្រាក់ចំណូលដ៏គួរឲ្យចាប់អារម្មណ៍រហូតដល់ ៤៦៩.៦ លានដុល្លារ។
៣ Zhao Liying
ជោគជ័យមួយក្នុងចំណោមជោគជ័យដែលមិនអាចបំភ្លេចបានក្នុងឆ្នាំ ២០២៤ ដែលអាចនិយាយបានថា នេះគឺជាឆ្នាំនៃការរីកដុះដាលក្នុងអាជីពរបស់នាង នៅពេលដែលតារាស្រីរូបនេះ ទទួលបានពានរង្វាន់ Queen’s Awards ចំនួនពីរនៅពានរង្វាន់ធំៗចំនួនពីរសម្រាប់តួនាទីមួយនៅក្នុងស្នាដៃរឿង wild bloom។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងវិស័យភាពយន្តតារាស្រូត្រកូល Zhao ក៏បានឈ្នះពានរង្វាន់ជាតួឯកស្រីឆ្នើមក្នុងកម្មវិធី Hundred Flowers Awards សម្រាប់ការប្រែក្លាយខ្លួនទៅជាម្តាយដ៏កំសត់ក្នុងរឿង Article 20 ។ ទន្ទឹមនោះ គម្រោង City Builder នាពេលខាងមុខរបស់នាង កំពុងតែទទួលបានការរំពឹងទុកយ៉ាងខ្លាំងពីទស្សនិកជន ដោយសង្ឃឹមថា ភាពរុងរឿងនឹងវិលមករកតារាស្រីរូបនេះកំពុងវិលមកវិញហើយ។
៤ Gia Linh
ភាពយន្តខ្នាតធំរឿង YOLO ដែលនាងសម្តែងទទួលបានប្រាក់ចំណូល ៤៧៩.៦ លានដុល្លារ។ ដើម្បីសម្ដែងក្នុងរឿងនេះ Gia Linh ស្រកទម្ងន់ដល់ទៅ ៥០ គីឡូក្រាមក្នុងរយៈពេល ១ ឆ្នាំ បង្កឲ្យមានការកក្រើកពេញបណ្ដាញសង្គម។ ជាការពិតណាស់ ដំណើរដ៏លំបាករបស់នាង ដើម្បីសម្រេចបានជោគជ័យ បានជំរុញទឹកចិត្តមនុស្សជាច្រើន។ ឈ្មោះរបស់នាងបាននាំមុខគេនៅលើ Weibo hot search (ក្រុមប្រឹក្សាកម្សាន្ត) ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីសេដ្ឋីរ៉ែចិន Esther Yu បង្កជម្លោះជាមួយក្រុមការងារភាពយន្ត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


