ជីវិតកម្សាន្ដ
សឿន វីតា ទម្លាយរៀមច្បងសិល្ប:មួយរូបធ្លាប់ជួយ សង្គ្រោះជីវិតកូនស្រីពេលខ្លួនធ្លាក់ដល់ចំណុចសូន្យ
តារាសម្តែងលោក សឿន វីតា ដែលទស្សនិកជនគ្រប់គ្នាដឹងថាលោកធ្លាក់ខ្លួនដើរដល់ចំណុចសូន្យដោយសាររឿងបំណុលគេរាប់សិបម៉ឺនដុល្លារ បានចេញមកទម្លាយរំលឹកដឹងគុណចំពោះរៀមច្បងសិល្ប:មួយរូប ដែលធ្លាប់ជួយសង្គ្រោះជីវិតកូនស្រីទី២ ពេលដែលលោកកំពុងដើរដល់ផ្លូវទាល់។
វត្តមានសិល្ប:រៀមច្បងដែលធ្លាប់មានគុណជួយដល់កូនស្រីទី២របស់ខ្លួននោះ ត្រូវបានលោក សឿន វីតា បញ្ជាក់ថា រៀមច្បងរូបនេះជាតារាចម្រៀងជើងចាស់លោក ឃុំ ប៉ុណ្ណាដែត ដែលបានជួយថវិកាមួយចំនួន ដើម្បីអាចឲ្យលោកមានលទ្ធភាពនាំយកកូនស្រីជាទីស្រលាញ់ទៅមន្ទីពេទ្យ។

លោក សឿន វីតា បានរំលឹកថា ក្នុងថ្ងៃទី០៥ ខែ៣ ឆ្នាំ២០២៥ បងប្រុសបានជួយសង្គ្រោះជីវិតកូនស្រីទី២ របស់ខ្ញុំពេលដែលឈឺខ្លាំងកំដៅ ៤០អង្សារ ពេលនោះខ្ញុំអស់ផ្លូវដើរជំពាក់គេដើរដល់ផ្លូវទាលបានឆាតទៅគាត់សុំខ្ចីបង ១៥០ដុល្លារដើម្បីជូនកូនទៅពេទ្យ បងប្រុសឃើញភ្លាមបាញ់លុយមកភ្លាមដើម្បីជួយកូនខ្ញុំ ហើយប្រាប់ថាលុយនេះឲ្យជូនកូនប្អូនទៅណា។
លោក សឿន វីតា បាននិយាយទៀតថា គុណបុណ្យរបស់លោក ឃុំ ប៉ុណ្ណាដែត គឺលោកមិនដែលភ្លេចគុ ណទេហើយគាត់តែងផ្តល់កំលាំងចិត្តអោយរហូត។ចំ ណែកលោក ឃុំ ប៉ុណ្ណាដែត បានបញ្ជាក់ដែរថានេះ ទឹកចិត្តបន្តិចបន្តួចក្នុងពេលមានអាសន្នលោកក៏សប្បាយចិត្ត ពេលឃើញវីតាអាចងើបឈរបានខ្លះ និងអរគុណដល់ម្ចាស់បំណុលដែលយោគយល់ដល់គាត់ដូចគ្នា។

ជាការពិតតារាសម្តែងលោក សឿន វីតា សព្វថ្ងៃកំពុងតែរួមរឹតដោយសារជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ ខណ:តារាប្រុសរូបនេះបានតស៊ូលក់ត្រីងៀតផ្អក និងម្ហូបផ្សេងៗទៀត ដើម្បីរើបម្រាស់ដោះស្រាយរឿងជំពាក់លុយគេ។ ទោះបីយ៉ាងណាលោក សឿន វីតា បានដាក់ក្តីសង្ឃឹមថាឆ្លងផុតឆ្នាំ២០២៤នេះ នឹងអាចដោះបំណុលបានច្រើន៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


