ជីវិតកម្សាន្ដ
ធ្លាប់ជាប់ងារ «ស្តេចសួគ៌ទាំង៤ប្រចាំទឹកដីហុងកុង» ពេលនេះ Jacky ត្រូវរកលុយទាំងវ័យចាស់ សងបំណុលគេ
Andy Lau, Aaron Kwok, Jacky Cheung និង Leon Lai ធ្លាប់ត្រូវបានគេស្គាល់ថាជា ស្តេចសួគ៌ទាំងបួន នៃទីក្រុងហុងកុង ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ពួកគេគឺជាតារាប្រុសដែលមានទេពកោសល្យ និងត្រូវបានមនុស្សជាច្រើនស្រលាញ់ពេញចិត្តយ៉ាងខ្លាំង។
សម័យកាលណោះ Jacky Cheung គឺជាអ្នកចម្រៀងច្រៀងបានល្អបំផុតជាមួយនឹងបទល្បីៗបែបបុរាណជាច្រើនដូចជា៖ Loving You A Little More Each Day, Wo Deng Dao Hua Er Ye Xie Liao, The Goodbye Kiss ជាដើម

ក្នុងឆ្នាំ ១៩៩៥ តារាចម្រៀងសំឡេងផ្អែមលាយឡំនឹងស្រទន់រូបនេះ បានបង្កើតឯតទគ្គកម្មនៅពេលដែលគាត់បានក្លាយជាអ្នកចម្រៀងអាស៊ីវ័យក្មេង មានអាល់ប៊ុមលក់ដាច់បំផុតនៅទូទាំងពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកបន្ទាប់ពីស្តេចប៉ុប Michael Jackson ។
ទោះបីជាមានអាជីពដ៏រុងរឿងក៏ដោយ រហូតមកដល់ពេលនេះ Jacky មិនអាចចូលនិវត្តន៍ និងរីករាយនឹងជីវិតបានទេ។ ក្នុងវ័យ ៦៣ ឆ្នាំ សិល្បករប្រុសត្រូវរត់ការសម្ដែងមិនឈប់ឈរ ដោយជំពាក់បំណុលគេរហូតដល់រាប់ម៉ឺនដុល្លារជាមួយភរិយា May Lo។
Jacky បានលង់ស្រលាញ់អតីតតារាសម្ដែងស្រីនាង May Lo ពេលកំពុងថតរឿង Love You Passionately។ នាងក៏លង់ស្នេហ៍តាំងពីឃើញដំបូង នៅពេលដែលបានជួបស្តេចសួគ៌ាដែលល្បីទាំងក្រុងហុងកុងដែរ។ តារាស្រីរូបនេះបានចែករំលែកថា ក្នុងការជួបគ្នាលើកទី១ រាងកាយទាំងមូលរបស់នាងមានអារម្មណ៍ដូចជាមានចរន្តអគ្គិសនីរត់កាត់ខ្លួននាងយ៉ាងដូច្នោះ។
ដោយសារតែស្រលាញ់ តារាស្រីបានសម្រេចចិត្តបោះបង់អាជីពដែលកំពុងឡើងកូដនៅឆ្ងាយពីការចាប់អារម្មណ៍ ដើម្បីក្លាយជាភរិយា និងម្ដាយដ៏ល្អម្នាក់។ ក្រោយពីរៀបការរួច តារាចម្រៀងប្រុសបានទុកភរិយាដូចម្ចាស់ក្សត្រី។ គាត់បានប្រគល់លុយទាំងអស់ដែលរកបានពីអាជីពចម្រៀងនិងសម្ដែងទៅឲ្យប្រពន្ធដើម្បីគ្រប់គ្រង។ គាត់ក៏បានជួលអ្នកបំរើរាប់សិបនាក់ ដើម្បីជួយប្រពន្ធរបស់គាត់ធ្វើម្ហូប និងសម្អាតផ្ទះថែមទៀតផង។
រស់នៅក្នុងភាពប្រណិត និងត្រូវបានស្រឡាញ់ដោយស្វាមី May Lo បានក្លាយទៅជាមនុស្សពិការលែងធ្វើអីដោយខ្លួនបានសឹងតែទាំងអស់។ នាងបានធ្វើតាមដំបូន្មានរបស់មិត្តភ័ក្តិ ហើយប្រញាប់ប្រញាល់ចូលទៅក្នុងការវិនិយោគលើភាគហ៊ុន ដែលនាំឲ្យមានការខាតបង់ជាបន្តបន្ទាប់។ ពីប្រពន្ធដ៏ល្អ សម្រស់នេះធ្វើឲ្យស្វាមីតារាសម្ដែងជួបការលំបាកដោយសារជំពាក់បំណុលគេរាប់ម៉ឺនដុល្លារដោយមិនអាចគេចរួច។
បំណុលដ៏ច្រើននេះបានធ្វើឲ្យរូបនាងស្ថិតក្នុងស្ថានភាពលំបាកដោយសារ នាងគ្រាន់តែជាស្ត្រីមេផ្ទះ ហើយពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើស្វាមី។ ដោយក្តីស្រឡាញ់ភរិយា តារាប្រុសវ័យ៦៣ឆ្នាំបានក្រោកឈរឡើងដើម្បីសងបំណុល។ ស្តេចឋានសួគ៌របស់ហុងកុងត្រូវលក់ទ្រព្យសម្បត្តិរបស់គាត់ដែលមានតម្លៃជាង ៤៣០ លានយន់ ដើម្បីសងបំណុលប្រពន្ធរបស់គាត់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។
ដើម្បីបន្តសងបំណុលគេ Jacky បានវិលត្រឡប់ទៅថតរឿង និងការសម្តែងវិញដោយមិនឈប់សម្រាក។ គេដឹងថានៅឆ្នាំ២០២៤តែឯងលោកបានប្រគំតន្ត្រីជាង១០០ដង។ ជាមធ្យមរៀងរាល់ ៣ ថ្ងៃម្តងនឹងច្រៀងនៅក្នុងការប្រគំតន្ត្រីមួយ។ភាពញឹកញាប់នៃសកម្មភាពរបស់តារាប្រុសក្នុងបញ្ជី A ធ្វើឲ្យមនុស្សស្រឡាំងកាំង។ ទស្សនិកជនបានសម្តែងការអាណិតអាសូរ ពេលលោកតស៊ូជំពាក់បំណុលគេទោះបីកាលណោះលោកនៅក្មេងក៏ដោយ ។
បន្តដំណើរការសម្តែងបានហត់នឿយពេក កាលពីខែកក្កដាកន្លងទៅ លោកត្រូវបង្ខំចិត្តលុបចោលការសម្ដែងចំនួន ៣ ដោយសារជំងឺរលាកសួត។ ក្រោយមកទៀត លោកក៏ត្រូវលុបចោលការសម្តែងក្នុងខែមីនាដែរ ដោយសារសុខភាពខ្សោយ ដោយពុំអាចទប់ទល់នឹងការងារបានទាំងស្រុង។ ទន្ទឹមគ្នានោះសូម្បីតែភរិយារបស់លោក ក៏កម្របង្ហាញមុខឲ្យក្រុមអ្នកសារព័ត៌មានបានឃើញដែរ។ នាងរស់នៅក្នុងភាពឯកោដោយសារតែបំណុល ហើយត្រូវបានមហាជនរិះគន់ថា ជំពាក់បំណុលគេ ដែលបាននាំទុក្ខដល់ប្តីរបស់នាង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនរិះគន់ថា ការស្លាប់ Lee Sun Kyun ទាំងមូល បែរកាត់ក្ដីឲ្យជនបង្កជាប់គុកត្រឹម ៣ ឬ ៤ឆ្នាំ

-
KPT+១៥ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់