ជីវិតកម្សាន្ដ
គូស្នេហ៍តារាថៃ៥ដួង ប្រកាសចែកផ្លូវគ្នាក្នុងឆ្នាំ ២០២៤ ទោះធ្លាប់មើលចិត្តគ្នាដល់ទៅ១៥ឬ២០ឆ្នាំក្ដី
រឿងស្នេហារបស់តារាប្រុសស្រីនៅក្នុងឧស្សាហកម្មកម្សាន្តក្នុងឆ្នាំ ២០២៤ តែងតែលេចឭនូវពាក្យចច៉ាមអារ៉ាមជាច្រើនទាក់ទិននឹងការបែកគ្នា ឬមានជនទី៣ចូកមកជ្រៀតជ្រែកស្នេហារបស់ពួកគេ។ ស្របគ្នានោះទៀតដែរ ស្នេហ៍ខ្លះបានសម្រេចចេញមុខសារភាពត្រង់ៗថាពួកគេពិតជាបែកគ្នា គ្រាន់តែគ្រាន់តែមិនចង់ប្រកូកប្រកាសដំណឹងឲ្យមហាជនដឹងតែប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាគូស្នេហ៍៥ដួង ដែលសម្រេចចែកផ្លូវគ្នាក្នុងឆ្នាំ២០២៤ ក្រោមហេតុផលផ្សេងៗគ្នា៖
១ Nat Myria និង Aum Athichart
ក្រោយពីទុកឲ្យដំណឹងនេះបានសាយភាយអស់ពេលដ៏យូរ នៅទីបំផុតតារាចម្រៀង Nat Myria បានចេញមុខសារភាពថា ពិតជាចែកផ្លូវគ្នាជាមួយស្វាមីវ័យក្មេង Aum Athichart ក្រោយរៀបការបាន១០ឆ្នាំ និងរួមរស់ជាមួយគ្នា៥ឆ្នាំ ដែលចំណងស្នេហ៍នេះមានរយៈពេល១៥ឆ្នាំទៀត។
២ Janie Tienphosuwan និង Mickey
ងាកមកកាន់គូស្នេហ៍រូបនេះវិញ ជារឿយៗតែងតែលេចឮពាក្យចចាមអារ៉ាមបែកបាក់ស្នេហានៅលើបណ្ដាញអ៉ិនធើណេត។ ប៉ុន្តែពួកគេមិនបានចេញមុខបញ្ចាក់នោះទេ។ ទើបតែមួយរយៈចុងក្រោយនេះទើបតារាស្រី Janie បានចេញមកផ្ដល់បទសម្ភាសន៍ផ្ទាល់ៗថា ជីវិតស្នេហ៍ប្ដីប្រពន្ធពួកគេបានឈានដល់ទីបញ្ចប់ជាយូរណាស់មកហើយ។ អ្វីដែលនៅសេសសល់ គឺការចិញ្ចឹមបីបាច់ថែរក្សាកូនស្រីតែម្នាក់ដែលជាដំណកឈាមរួមគ្នាតែប៉ុណ្ណោះ។
៣ Naphat និង Baifern
បន្ទាប់ពីផ្លាស់ប្តូរស្ថានភាពពីមិត្តទៅគូសង្សា ត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ទីបំផុតគូវ័យក្មេងស្រាប់តែប្រកាសប្រេះឆាដោយសុំរាប់អានក្នុងាឋានៈជាមិត្តវិញ។ យ៉ាងណាក៏ដោយ ការបែកគ្នារបស់គូស្នេហ៍ Baifern ធ្វើឲ្យមហាជនជាច្រើនសោកស្ដាយពន់ពេក ព្រោះជាគូដែលសក្តិសមបំផុតក្នុងដួងចិត្តទស្សនិកជនជាច្រើន។
៤ PK Piyawat និង Yoghurt Nattasha
គូស្នេហ៍ PK Piyawat និង Yoghurt Nattasha បានបញ្ចប់ចំណងស្នេហ៍ដែលធ្លាប់សាងជាមួយគ្នាអស់រយៈពេល១២ ឆ្នាំ ដោយត្រលប់មកសុំរាប់អានគ្នាជាបងប្អូនវិញ។ យ៉ាងណា ក្រោយសម្រេចស៊ីញ៉េលែងលះភាគីខាងប្រុសស្រាប់តែមានការសង្ស័យថា លួចមានអ្នកថ្មីផ្សេងទៀតទើបនាំឲ្យបែកបាក់។
៥ Lukkade Metinee និងស្វាមី Edward
ជារឿងដ៏ភ្ញាក់ផ្អើលបំផុតសម្រាប់តារាម៉ូដែលដ៏ល្បីល្បាញ Lukkade Metinee ដែលបានបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល១៧ ឆ្នាំ ដោយនាងសារភាពថានាងបានបែកបាក់ជាមួយស្វាមីបរទេស Edward។ ប៉ុន្តែការបែកគ្នារបស់អ្នកទាំងពីរ ក៏មិនបានពន្យល់លម្អិតនោះទេ ដោយសារតែការព្រួយបារម្ភអំពីឯកជនភាព និងព្រួយបារម្ភអំពីកូនប្រុសរបស់ពួកគេ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេម៉ាយចាយរាង Janie បង្អួតប៊ីគីនីទៅហ្វេន បែរត្រូវគេរិះគន់ស្គមកំព្រឹងដូចខ្មោច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


