ជីវិតកម្សាន្ដ
តារាចម្រៀង Eason លុបចោលការប្រគំតន្ត្រីនៅថៃ ក្រោយតួសម្ដែងចិនរងគ្រោះក្នុងអំពើជួញដូរមនុស្ស
តារាចម្រៀង Eason Chan បានលុបចោលការប្រគំតន្ត្រីនៅទីក្រុងបាងកក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ បន្ទាប់ពីមានឧប្បត្តិហេតុមួយដែលតារាសម្តែងចិន Wang Xing ក្លាយជាជនរងគ្រោះត្រូវគេបោកប្រាស់ ដក់ថ្នាក់ធ្លាក់ខ្លួនដល់ដៃក្រុមជួញដូរទៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបានទៅដល់ប្រទេសថៃ។
យោងតាមកាសែត Dimsum Daily អ្នកគ្រប់គ្រងរបស់ Chan គឺ Lisa Kan បានពន្យល់ពីការសម្រេចចិត្តនេះថា បន្ទាប់ពីបានតាមដានព័ត៌មាន និងពិភាក្សាអំពីស្ថានភាពយ៉ាងដិតដល់ ពួកKeបានសម្រេចចិត្តថា វាមិនសមនឹងការប្រថុយសុវត្ថិភាពរបស់អ្នកគាំទ្រ និងក្រុមគ្រួសាររបស់ពួកគេដែលធ្វើដំណើរទៅប្រទេសថៃសម្រាប់ការប្រគំតន្ត្រីនោះទេ។
អ្នកគ្រប់គ្រងតារាចម្រៀងហុងកុងបានបញ្ចាក់ទៀតថា «ពួកយើងចង់ស្វែងរកពេលវេលាសមស្របជាងនេះដើម្បីរៀបចំព្រឹត្តិការណ៍។ ក្រុមពួកយើងយល់ថាប្រជាជនថៃក្នុងស្រុក និងជនជាតិចិននៅក្រៅប្រទេសជាច្រើនមានការខកចិត្តយ៉ាងខ្លាំងចំពោះការលុបចោលភ្លាមៗ ហើយយើងសូមអភ័យទោសដោយស្មោះ។ ក្រុមការងារក៏សង្ឃឹមថានឹងត្រឡប់មកវិញនៅពេលអនាគត»។
មិនត្រឹមតែប៉ុណ្ណោះ ដើម្បីឲ្យអ្នកគាំទ្របានស្ងប់ចិត្ត ទីភ្នាក់ងារគ្រប់គ្រងរបស់តារាចម្រៀងហុងកុងគឺ Shanghai Sunfan Culture & Media Group បានបន្ទរពីសំណេរនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយដែរថា៖
សេចក្តីថ្លែងការណ៍បាននិយាយថា «ដោយពិចារណាលើការព្រួយបារម្ភអំពីសុវត្ថិភាពនាពេលថ្មីៗនេះសម្រាប់ពលរដ្ឋចិន និងអ្នកគាំទ្រដែលធ្វើដំណើរទៅកាន់ប្រទេសថៃ យើងបានសម្រេចចិត្តដោយប្រុងប្រយ័ត្ន បន្ទាប់ពីពិភាក្សាជាមួយ Eason គណៈគ្រប់គ្រងរបស់គាត់ និងអ្នករៀបចំក្នុងស្រុក ដើម្បីលុបចោលការប្រគំតន្ត្រីនាពេលខាងមុខនៅ IMPACT ARENA ក្នុងទីក្រុងបាងកក។ យើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះភាពរអាក់រអួលដែលវាអាចបណ្តាលឲ្យអ្នកគាំទ្រមិនពេញចិត្ត ។ ការសងប្រាក់សំបុត្រនឹងត្រូវចេញក្នុងរយៈពេល ១០ ថ្ងៃធ្វើការបន្ទាប់ពីការប្រកាស»។
យ៉ាងណា ដោយផ្អែកតាមរឿងរ៉ាវរបស់តារាចិន ដែលល្បីល្បាញដោយសារតួនាទីក្នុងរឿង «Ip Manវគ្គ៣» បានមកដល់ប្រទេសថៃនៅថ្ងៃទី ០៣ ខែមករា បន្ទាប់ពីឆ្លើយតបទៅនឹងការផ្សាយពាណិជ្ជកម្មការងារមួយ។ ពីភូកេតមក គាត់ត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុនឈ្មួញជើងសាការងារទៅកាន់ខេត្ត ឆៃណាត ដែលជាខេត្តមួយនៅភាគកណ្តាលប្រទេសថៃ ហើយក្រោយមកធ្លាក់ទៅកាន់ Mae Sot ស្រុកមួយក្នុងខេត្ត Tak ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា។ មិនយូរប៉ុន្មាន តារាសម្ដែងស្រាប់តែបាត់បង់ទំនាក់ទំនងជាមួយសាច់ញាតិ និងមិត្តស្រីភ្លាមៗ។
បន្ទាប់ពីត្រូវបានជួយសង្គ្រោះកាលពីថ្ងៃទី ០៧ ខែមករា លោក Wang បានរៀបរាប់ឡើងវិញថា លោកត្រូវបានគេបង្ខំឲ្យឆ្លងកាត់ទន្លេមួយចូលទៅមីយ៉ាន់ម៉ា ដែលបុគ្គលប្រដាប់អាវុធបានដឹកគាត់ទៅផ្ទះមួយដែលមានជនជាតិចិនយ៉ាងតិច ៥០ នាក់ និងប្រជាជនមកពីប្រទេសផ្សេងៗ។ គាត់បានរៀបរាប់ពីរបៀបដែលអ្នករាល់គ្នានៅទីនោះត្រូវបានបង្ខំឲ្យកោរសក់ និងទទួលបានការបណ្តុះបណ្តាលបោកប្រាស់តាមរយៈការផ្ញើសារក្នុងរយៈពេលបីថ្ងៃ។ ទោះជាយ៉ាងណា លោកមិនទាន់បានចាប់ផ្តើមបណ្តុះបណ្តាលពីការឆបោកតាមទូរស័ព្ទនៅឡើយទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


